មានអាហារ និងភេសជ្ជៈមួយចំនួនដែលត្រូវបានកំណត់ថាជាកត្តាដែលបង្កឲ្យមានជំងឺឈឺក្បាលប្រកាំងដែរ។ អាហារទាំងនោះរួមមានអាហារហឹរ អាហារដែលមានជាតិសូកូឡា ស៊ុត សាច់ ឈីស កាហ្វេអ៊ីន និងជាតិអាល់កុល។ ដើម្បីកាត់បន្ថយអាការៈឈឺក្បាលប្រកាំង អ្នកជំនាញបានណែនាំឲ្យមានការកាត់បន្ថយក្នុងការទទួលទានអាហារទាំងនេះឲ្យបានតិចបំផុត ឬជៀសវាងតែម្តង។
ទន្ទឹមនឹងនេះដែរ ការបរិភោគអាហារពីធម្មជាតិ និងការទទួលទានភេសជ្ជៈដែលមានជាតិស្ករ កាហ្វេអ៊ីន ឬអាល់កុលក្នុងកម្រិតតិចអាចជួយយើងក្នុងការការពារការកើតជំងឺឈឺក្បាលប្រកាំងបានដូចគ្នា។ អាហារទាំងនេះថែមទាំងអាចជួយឲ្យយើងមានសុខភាពល្អទៀតផង។ ក្រៅពីនេះក៏អាចជួយយើងក្នុងការកាត់បន្ថយនូវហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ បន្ថយនូវកូលេស្តេរ៉ូល សម្ពាធឈាម និងជាតិស្ករក្នុងឈាម ក៏ដូចជាជួយបង្កើននូវគុណភាពនៃជីវិតរបស់យើងផងដែរ។
៥- ត្រូវទៅជួបគ្រូពេទ្យ
ជាការពិតគឺមានវិធីព្យាបាលអាការៈឈឺក្បាលប្រកាំងនេះឲ្យបានធូរស្បើយ តែអ្វីដែលសំខាន់គឺយើងត្រូវផ្ដល់នូវព័ត៌មានចាំបាច់ដល់គ្រូពេទ្យទាក់ទងនឹងរោគសញ្ញាប្រកាំង និងចំនួនដងនៃការកើតអាការៈនេះទៅដល់គ្រូពេទ្យ។ ព័ត៌មានដែលយើងប្រាប់ទៅគ្រូពេទ្យចាំបាច់ត្រូវរួមបញ្ជូលទាំងប្រវត្តិជំងឺដែលយើងធ្លាប់មានពីមុនមកផងដែរ។
ការផ្ដល់ព័ត៌មានទាំងនេះ នឹងជួយដល់គ្រូពេទ្យងាយស្រួលកំណត់រកពីមូលហេតុជាក់លាក់នៃការឈឺក្បាលរបស់យើង និងដើម្បីជួយក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការប្រាប់គ្រូពេទ្យពីប្រវត្តិជំងឺរបស់យើងក្នុងការប្រើថ្នាំ ក៏អាចជួយដល់គ្រូពេទ្យក្នុងការព្យាបាលបញ្ហារបស់យើងបាន។
តាមវិធីខាងលើនេះអាចជួយយើងក្នុងការគ្រប់គ្រងការឈឺក្បាលប្រកាំង និងធ្វើឲ្យយើងមានអារម្មណ៍ល្អបាន។ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងអាចជួយយើងក្នុងការការពារការឈឺក្បាលប្រកាំងបានថែមទៀតផង។ អ្វីដែលយើងត្រូវការគឺការអត់ធ្មត់ នឹងការពិបាកតិចតួច រួចយើងនឹងត្រលប់មកសភាពដើមវិញក្នុងពេលដ៏ខ្លី។
អត្ថបទពាក់ព័ន្ធ៖