ចំពោះមនុស្សជាច្រើនសំឡេងលឺខ្លាំង ពន្លឺភ្លើង ឬពន្លឺភ្លឺខ្លាំង និងការរំញោចអារម្មណ៍ អាចជាមូលហេតុនៃការឈឺក្បាលប្រកាំងបាន។ ការរំញោចអាចនឹងពិបាកក្នុងការជៀសវាង ប៉ុន្តែយើងអាចនឹងគ្រប់គ្រងបានប្រសិនបើយើងបានដឹងពីមូលហេតុ និងការគំរាមកំហែងក្នុងបរិស្ថានទូទៅរបស់យើង។ ឧទាហរណ៍ រួមមានការបើកបរពេលយប់ ឬក្រោមពន្លឺព្រះអាទិត្យដែលភ្លឺចិញ្ចាច មើលកុន ចូលរួមពិធីជប់លៀងពេលរាត្រី ឬមើលការប្រគុំតន្រ្តីនៅកន្លែងដែលមានមនុស្សច្រើនកុះករ។ សម្រាប់ការនៅផ្ទះ ឬនៅកន្លែងធ្វើការយើងត្រូវប្រាកដថាបានឆ្លៀតពេលក្នុងការសម្រាកពីកញ្ចក់ទូរទស្សន៍ ឬអេក្រង់កុំព្យូទ័ររបស់យើង។ យើងក៏ត្រូវកែសម្រួលកម្រិតពន្លឺនៅលើអេក្រង់ដែរដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ភ្នែកយើង។ យើងក៏ត្រូវយកចិត្តទុកដាក់លើផលប៉ះពាល់ដែលបណ្តាលមកពីសំឡេងដែរ ដោយយើងអាចប្រើប្រាស់កាសត្រចៀក។
៥- ធ្វើលំហាត់ប្រាណដើម្បីបន្ធូរអារម្មណ៍
ការធ្វើលំហាត់ប្រាណជាប្រចាំគឺជាការបង្កើតមូលដ្ឋានគ្រឹះនៃរបៀបរស់នៅដែលអាចឲ្យយើងមានសុខភាពល្អ។ ចំពោះគ្នាយើងមានអាការៈឈឺក្បាលប្រកាំងការធ្វើលំហាត់ប្រាណបែប vigorous អាចធ្វើឲ្យយើងកាន់តែឈឺក្បាលខ្លាំងជាងមុនទៀត។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើរាងកាយនៅពេលដែលយើងកំពុងធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណលើកទម្ងន់ក៏អាចបង្កឲ្យមានការឈឺក្បាលប្រកាំងផងដែរ។
ការធ្វើសកម្មភាពគឺល្អបំផុតដល់រាងកាយក្នុងការកាត់បន្ថយភាពតានតឹង។ សកម្មភាពទាំងនោះរួមមានការធ្វើយ៉ូហ្គា ការហាត់ថៃជី និងការធ្វើ aerobics តិចតួច សុទ្ធតែជាជម្រើសដ៏សមស្របដើម្បីសម្រេចបានគោលដៅនេះ។ ប្រសិនបើយើងហ្វឹកហាត់បែបខ្លាំងក្លា យើងគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតក្នុងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក ដោយសារតែថ្នាំអាចនឹងជួយយើងក្នុងការសម្រួលរោគសញ្ញាប្រកាំងបាន។
ការការពារការវាយប្រហារពីជំងឺឈឺក្បាលប្រកាំងត្រូវចាប់ផ្តើមពីការមានជំនឿលើខ្លួនឯង។ ការឈឺក្បាលប្រកាំងដូចការធ្វើទារុណកម្មយើងដែរ ប៉ុន្តែបើយើងជ្រើសរើសវិធីដោះស្រាយបាត្រឹមត្រូវ នឹងអាចធ្វើឲ្យជីវិតយើងកាន់តែមានភាពប្រសើរឡើង។
អត្ថបទពាក់ព័ន្ធ៖