ការតមអាហារ ឬការអត់អាហារ និងការខ្វះជាតិទឹកសុទ្ធតែអាចបណ្តាលឲ្យមានការឈឺក្បាលប្រកាំងបាន។ សម្រាប់ការឈឺក្បាលដែលបណ្តាលមកពីការឃ្លាន ត្រូវបានណែនាំឲ្យបរិភោគអាហារក្នុងកំឡុងពេល ១ ម៉ោងបន្ទាប់ពីយើងបានក្រោកពីគេង។ ជាមួយនឹងការបរិភោគអាហារដែលប្រកបដោយសុខភាពល្អ យើងត្រូវញ៉ាំអាហាររៀងរាល់ ៣ ទៅ ៤ ម៉ោងម្តងដើម្បីធានាថាយើងឆ្អែតបានពេញមួយថ្ងៃ។ ដូចគ្នានឹងការបង្គ្រប់ជាតិទឹកដែរ យើងត្រូវផឹកទឹកឲ្យបានពីរលីត្រក្នុងមួយថ្ងៃ ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្នលើរាងកាយរបស់យើងដែរដើម្បីជៀសវាងពីការផឹកទឹកលើសកម្រិត។
អត្ថបទពាក់ព័ន្ធ៖
៤- នៅឲ្យឆ្ងាយពីសំឡេងឮខ្លាំង និងពន្លឺភ្លឺខ្លាំង
ចំពោះមនុស្សជាច្រើនសំឡេងលឺខ្លាំង ពន្លឺភ្លើង ឬពន្លឺភ្លឺខ្លាំង និងការរំញោចអារម្មណ៍ អាចជាមូលហេតុនៃការឈឺក្បាលប្រកាំងបាន។ ការរំញោចអាចនឹងពិបាកក្នុងការជៀសវាង ប៉ុន្តែយើងអាចនឹងគ្រប់គ្រងបានប្រសិនបើយើងបានដឹងពីមូលហេតុ និងការគំរាមកំហែងក្នុងបរិស្ថានទូទៅរបស់យើង។ ឧទាហរណ៍ រួមមានការបើកបរពេលយប់ ឬក្រោមពន្លឺព្រះអាទិត្យដែលភ្លឺចិញ្ចាច មើលកុន ចូលរួមពិធីជប់លៀងពេលរាត្រី ឬមើលការប្រគុំតន្រ្តីនៅកន្លែងដែលមានមនុស្សច្រើនកុះករ។ សម្រាប់ការនៅផ្ទះ ឬនៅកន្លែងធ្វើការយើងត្រូវប្រាកដថាបានឆ្លៀតពេលក្នុងការសម្រាកពីកញ្ចក់ទូរទស្សន៍ ឬអេក្រង់កុំព្យូទ័ររបស់យើង។ យើងក៏ត្រូវកែសម្រួលកម្រិតពន្លឺនៅលើអេក្រង់ដែរដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ភ្នែកយើង។ យើងក៏ត្រូវយកចិត្តទុកដាក់លើផលប៉ះពាល់ដែលបណ្តាលមកពីសំឡេងដែរ ដោយយើងអាចប្រើប្រាស់កាសត្រចៀក។
៥- ធ្វើលំហាត់ប្រាណដើម្បីបន្ធូរអារម្មណ៍
ការធ្វើលំហាត់ប្រាណជាប្រចាំគឺជាការបង្កើតមូលដ្ឋានគ្រឹះនៃរបៀបរស់នៅដែលអាចឲ្យយើងមានសុខភាពល្អ។ ចំពោះគ្នាយើងមានអាការៈឈឺក្បាលប្រកាំងការធ្វើលំហាត់ប្រាណបែប vigorous អាចធ្វើឲ្យយើងកាន់តែឈឺក្បាលខ្លាំងជាងមុនទៀត។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់លើរាងកាយនៅពេលដែលយើងកំពុងធ្វើលំហាត់ប្រាណ។ ការហាត់ប្រាណលើកទម្ងន់ក៏អាចបង្កឲ្យមានការឈឺក្បាលប្រកាំងផងដែរ។