brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សារជាតិចិញ្ចឹម៣ប្រភេទជំនួយដល់ចរន្ដឈាមក្នុងរាងកាយ

របបអាហារប្រចាំថ្ងៃរបស់យើងមានតួនាទីសំខាន់ខ្លាំង ដោយមិនត្រឹមតែជួយឲ្យយើងឆ្អែតមួយពេលៗប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនការលូតលាត់នៃរាងកាយ បង្កើនថាមពល និង សុខភាពល្អថែមទៀតផង។ តួយ៉ាងដូចជា សារធាតុចិញ្ចឹមទាំង៣ប្រភេទខាងក្រោម ដែលមានមុខងារពិសេសជួយចិញ្ចឹមកោសិការគ្រាប់ឈាមបានល្អ និង ធ្វើឲ្យចរន្ដឈាមក្នុងរាងកាយទាំងមូលដំណើរការស្រួល។

សារជាតិចិញ្ចឹម៣ប្រភេទជំនួយដល់ចរន្ដឈាមក្នុងរាងកាយ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

១.វីតាមីន E

វីតាមីន E ជាវីតាមីនសំខាន់ដែលជំនួយដល់ដំណើរការចរន្ដឈាមក្នុងរាងកាយ។ វាជួយឲ្យចរន្ដឈាមដើរស្រួលសព្វសរីរាង្គរាប់ចាប់ពីចុងជើងដល់ក្បាល។ មិនតែប៉ុណ្ណោះវីតាមីនសំខាន់នេះ ក៏មានចំណែកជួយព្យាបាលអ្នកមានអាការៈត្រជាក់ដៃ ជើង ដោយសារចរន្ដឈាមមិនដំណើរការល្អផង​ដែរ។ ការសិក្សាបានបង្ហាញថា វីតាមីន E ក៏ជួយឲ្យចរន្ដឈាមដំណើរការល្អក្នុងប្រព័ន្ធបន្ដពូជ ទាំងបុរស និង ស្ដ្រី ដែរ។ ដូច្នេះយើងអាចស្វែងរកវីតាមីនប្រភេទនេះមាននៅក្នុង គ្រាប់ធញ្ញជាតិ ផ្លែប៊ឺ ស្ពៃពួយឡេង ប្រេងអូលីវ ត្រីល្អិត ផ្លែល្ពៅ ផ្លែគីវី និង ប្រូខូលី។

២.វីតាមីន B

វីតាមីន B មានចំណែកយ៉ាងសំខាន់ដល់ការបង្កើត កោសិកាគ្រាប់ឈាមក្រហម ការផលិត DNA និង ជំនួយដល់ប្រព័ន្ធប្រសាទទាំងមូល។ ដូច្នេះយើងអាចស្វែងរកវីតាមីន B មាននៅក្នុងរបបអាហារប្រចាំថ្ងៃដូចជា បន្លែស្លឹកបៃតង ថ្លើមសត្វ គ្រាប់ធញ្ញជាតិ ផ្លែឈើមានពណ៌លឿង និង សាច់គ្មានខ្លាញ់ជាដើម។

៤.ជាតិដែក

ជាតិដែកក៏មានតួនាទីសំខាន់ក្នុងដំណើការផលិតកោសិកាគ្រាប់ឈាម។ ៧០%នៃជាតិដែកក្នុងរាងកាយត្រូវបានគេឃើញក្នុងកោសិកាគ្រាប់ឈាមក្រហម ឬគេស្គាល់ថាជា hemoglobin និង នៅក្នុងកោសិកាសាច់ដុំ ដែលគេស្គាល់ថា myoglobin។ hemoglobin មានតួនាទីបញ្ជូនអុកស៊ីសែន ក្នុងចរន្ដឈាមពីសួត ដើម្បីទៅចិញ្ចឹមជាលិកាទាំងឡាយក្នុងរាងកាយ។ ដូច្នេះជាតិដែកមានមុខងារសំខាន់ក្នុងដំណើរការមួយនេះ។ យើងអាចស្វែងរកជាតិដែកបាននៅក្នុងបន្លែផ្លែឈើ សាច់ជ្រូក សាច់ត្រី គ្រឿងសមុទ្រ ពពួកខ្យង ក្ដាម អយស្ទ័រ និង ថ្លើមសត្វជាដើម។

គ្រឿងសមុទ្រ

អត្ថបទពាក់ព័ន្ធ៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 20/04/2023