៤.ជំនួយសុខភាពភ្នែក
តាមការសិក្សាបានបង្ហាញថា វីតាមីនបីសំខាន់ៗជំនួយសុខភាពភ្នែកកុំឲ្យចុះខ្សោការមើលគឺវីតាមីន A ,C និង វីតាមីន Eនេះឯង។ ការទទួលទានអាហារមានភ្ជាប់វីតាមីន E បានគ្រប់គ្រាន់ស្របតាមតម្រូវការរាងកាយធ្វើភ្នែកមើលឃើញច្បាស់ ពន្យារការវិវត្ដតាមវ័យដល់ទៅ ៥ឆ្នាំ។
៥.រក្សាតុល្យភាពអ័រម៉ូនក្នុងរាងកាយ
តួនាទីពិសេសមួយទៀតរបស់វីតាមីន E គឺជួយរក្សាតុល្យភាពកម្រិតអ័រម៉ូន ក្នុងរាងកាយបានល្អ មិនឲ្យលើស និងមិនឲ្យខ្វះ។ ជាក់ស្ដែងណាស់ ការបម្រែបម្រួលរាងកាយដូចជាការឡើងគីឡូ ការគេងមិនលក់ ការឆាប់ខឹង អារម្មណ៍ឆេវឆៅ ស្លេកស្លាំង ទាំងនេះក៏មានឥទ្ធពលពីការប្រែប្រួលអ័រម៉ូនផងដែរ។ បើចំពោះស្រី្ដ ជួយសម្រួលដល់ការមករដូវប្រចាំខែបានទៀងទាត់ផងដែរ។
យើងអាចស្វែងរករបបអាហារដែលមានផ្ទុកវីតាមីន E ដូចជា ប្រេងគ្រាប់ស្រូវសាលី ប្រេងគ្រាប់ធញ្ញជាតិ គ្រាប់ធញ្ញជាតិ សាច់ត្រីសាម៉ុន បង្កង ផ្លែប៊ឺ ស្វាយ ប៊ឺរី និង គីវី។
តើការញ៉ាំវីតាមីន E ច្រើនអាចប៉ះពាល់ដល់សុខភាពដែរទេ?
ក្នុងមួយថ្ងៃរាងកាយត្រូវការ វីតាមីន E ជាមធ្យម ៤ មិល្លីក្រាម សម្រាប់បុរស និង៣មិល្លីក្រាមសម្រាប់ស្ដ្រី។ ប៉ុន្ដែក៏មិនទាន់មានរបាយការណ៍ណាបង្ហាញពី បញ្ហាប្រឈមនៃការទទួលទាន វីតាមីន Eលើសចំនួនបង្កជាគ្រោះថ្នាក់ដល់សុខភាពនោះដែរ។

តាមការណែរនាំរបស់មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពចក្រភពអង់គ្លេសបានបង្ហាញថា វីតាមីន E ដែលល្អបំផុត គឺជាប្រភេទវីតាមីន E ដែលរាងកាយទទួលបានពីរបបអាហារ ប្រចាំថ្ងៃ។ វីតាមីនប្រភេទនេះទោះយើងញ៉ាំច្រើន មិនអាចប៉ះពាល់ដល់សុខភាពនោះទេ។ ប៉ុន្ដែសម្រាប់វីតាមីន E ដែលជាគ្រាប់ថ្នាំ វិញមិនគួរញ៉ាំច្រើន គឺអាចញ៉ាំច្រើនបំផុតគឺ ៥៤០ មិល្លីក្រាម បានហើយក្នុងមួយថ្ងៃ។