គ្នាយើងភាគច្រើនប្រាកដជាដឹងច្បាស់ ទឹកឃ្មុំ គឺមានគុណប្រយោជន៍ខ្លាំងណាស់ អាចប្រើភេសជ្ជៈ ជាអាហារដ៏មានឱជារស ក៏អាចប្រើជាថ្នាំមានប្រសិទ្ធភាពខ្ពស់ទៀត។ ប៉ុន្តែគ្នាយើងខ្លះ ប្រហែលមិនធ្លាប់ដឹង ឬស្គាល់អ្វីជាក្រមួនឃ្មុំច្បាស់នៅឡើង ហើយបើខ្លះធ្លាប់ស្គាល់ក៏មិនធ្លាប់ដឹងពីអាថ៌កំបាំងដ៏អស្ចារ្យរបស់ក្រមួនឃ្មុំនៅឡើយ។ “Hello គ្រូពេទ្យ” នឹងប្រាប់ពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់ក្រមួនឃ្មុំឲ្យគ្នាយ់ើងបានដឹងពេលនេះតែម្តង។
១- មុខងារក្រមួនឃ្មុំ
ក្រមួនឃ្មុំត្រូវបានបញ្ចេញពីក្រពេញមួយ ស្ថិតក្នុងពោះឃ្មុំវ័យជំទង់រាប់រយក្បាល។ ដោយឃ្មុំទាំងនោះ បានកោសផ្ដាច់ក្រមួនចេញពីខ្លួន មកទំពាបញ្ចូលជាមួយទឹកមាត់រួចលាយជាមួយ និងអង់ស៊ីមផ្សេងទៀត បន្ទាប់មកបានភ្ជាប់ក្រមួនទៅនឹងផ្លិតឃ្មុំ ដែលជាកន្លែងឃ្មុំរស់នៅនិងរក្សាទុកលម្អងឃ្មុំ។ ក្រមួននេះ មាននាទីជួយការពារទឹកឃ្មុំ និងសំបុកពីការឆ្លងមេរោគ និងភាពកខ្វក់។
២- អត្ថប្រយោជន៍ក្រមួនឃ្មុំ
ក្រមួនឃ្មុំ មានប្រសិទ្ធិភាពការពារស្បែកពីបញ្ហាអាលែកហ្ស៊ី អាចជួយធ្វើឲ្យថ្នាំជ្រាបចូលយឺតៗទៅក្នុងរាងកាយ។ តាមការសិក្សា នៃសាកលវិទ្យាល័យ North Carolina State ក្រមួនឃ្មុំបង្កើតជាអ៊ីសូឡង់ដ៏ល្អមួយ មិនអាចឲ្យចរន្តអគ្គិសនីប្រភេទខ្សោយអាចឆ្លងកាត់បានឡើយ។ ក្រៅពីនោះវាអាចប្រឆាំងរលាកកម្រិតស្រាល និងប្រឆាំងអុកស៊ីតកម្មផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣- ក្រមួនឃ្មុំជាថ្នាំមានប្រសិទ្ធភាព
ក្រមួនឃ្មុំ មានប្រសិទ្ធិភាពរក្សាសំណើមលើស្បែក និងបបូរមាត់មិនងាយហើរ ហើយត្រូវយកមកប្រើពន្លឿនការព្យាបាលការដាច់រលាត់តិចតួច និងស្បែកខូចផងដែរ។ យោងតាមមជ្ឈមណ្ឌល សុខភាពធម្មជាតិ (Bastyr Center for Natural Health) ពេលផ្សំទឹកឃ្មុំ ប្រេងអូលីវ លាយជាមួយក្រមួនឃ្មុំ បង្កើតបានជាឡេ (Lotion) អាចជួយបន្ថយជំងឺត្រអក និងជំងឺរបកស្បែក។
៤- អាលែកហ្ស៊ីជាមួយក្រមួនឃ្មុំ
យ៉ាងណា គ្នាយើងគួរដឹង ក្រៅពីមានគុណប្រយោជន៍ អ្នកខ្លះក៏អាចរងនូវផលប៉ះពាល់ដោយសារក្រមួនឃ្មុំ បណ្ដាលទៅជាអាលែកហ្ស៊ីដូចគ្នា ពិសេសនៅពេលប្រព័ន្ធភាពស៊ាំមិនដំណើរការ រាងកាយយើងបង្កើតឱ្យមានប្រតិកម្មប្រឆាំងអាលែកហ្ស៊ី ដោយផលិត អង់ទីគ័រ ដើម្បីវាយបកវិញ បង្កឲ្យលេចចេញរោគសញ្ញាប្រតិកម្មអាលែហ្សីក្រមួនឃ្មុំ ស្រដៀងនឹងអាលែកហ្ស៊ីប្រព័ន្ធដង្កើមដូចគ្នា ដោយរោគសញ្ញាសំខាន់ៗមានដូចជា៖
– ស្ទះចរន្តខ្យល់ក្នុងច្រមុះ
-ហៀរសំបោរ
-កណ្ដាស់
-រមាស់ហៀរទឹកភ្នែក
-ក្អក
-ឈឺបំពង់ក
-រោគសញ្ញា ដូចជាកើតហឺត តឹងទ្រូង ពិបាកដកដង្ហើម។
ហេតុនេះ គ្នាយើងបើជួបប្រទះរោគសញ្ញាដូចខាងលើ សូមឈប់ប្រើផលិតផលមានជាតិក្រមួនឃ្មុំ និងទៅជួបគ្រូពេទ្យជាបន្ទាន់ បើរោគសញ្ញាទាំងនេះមិនថយចុះ ព្រោះអាលែហ្សីអាចគំរាមកំហែងដល់អាយុជីវិតបាន។ ប្រសិនបើអាច សូមចៀសវាងប៉ះពាល់ជាមួយឃ្មុំ ឬប្រើផលិតផលធ្វើពីទឹកឃ្មុំ បើយើងងាយមានប្រតិកម្ម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
អាលែហ្សីអាចព្យាបាលដោយថ្នាំ Antihistamines និងថ្នាំ Decongestants ។ ថ្នាំ Antihistamines ជួយទប់ស្កាត់ការផលិតសារធាតុបណ្ដាលឲ្យមានប្រតិកម្មទៅជាអាលែកហ្ស៊ី ខណៈថ្នាំ Decongestants អាចកាត់បន្ថយការកកស្ទះ និងការរលាកដែលរារាំងមិនឲ្យឈាមហូរទៅក្នុងប្រហោងឆ្អឹង។ បើមិនអាចចៀសវាងប្រើផលិតផលពីឃ្មុំបាន គួរពិចារណាព្យាបាលបង្កើតភាពស៊ាំ តាមរយៈការចាក់ថ្នាំអាលែកហ្ស៊ី អាចជួយបន្ថយសភាពធ្ងន់ធ្ងរនៃរោគសញ្ញាបន្តិចម្ដងៗ រហូតដល់ប្រព័ន្ធភាពស៊ាំកើតមានឡើងដើម្បីទប់ទល់ជំងឺនេះ។
[embed-health-tool-bmr]