យើងតែងនិយាយថា ឆ្លៀតពេលហាត់ប្រាណខ្លះបណ្ដេញជាតិពុល ចុះសួរថាជាតិពុលក្នុងខ្លួនអស់ហ្នឹងបានពីណា? គឺបានពីចំណីចំណុកញ៉ាំពេញៗមាត់ ហើយឆ្ងាញ់រាល់ថ្ងៃហ្នឹងឯង។ អាហារល្អៗសម្រាប់ជួយលាងសម្អាតជាតិពុលពីថ្លើម ក៏សម្បូរមិនខ្វះដែរ។ ជាង ១០ មុខខាងក្រោមនេះ មានធាតុបន្ថែមបន្ទុកឲ្យថ្លើមបំបែក និងកម្ចាត់ជាតិពុលនានា រួមទាំងខ្លាញ់បែបធម្មជាតិៗ។ អាចសាកមើល និងអង្កេតលើសុខភាពប្រចាំថ្ងៃបាន បើបានញ៉ាំជាប្រចាំ។
១- ខ្ទឹមស
មាននាទីជំរុញសកម្មភាពអង់ស៊ីមថ្លើមដើម្បីទៅបណ្ដេញ និងកម្ចាត់ជាតិពុល។ វាក៏មានសារធាតុ អាលីស៊ីន (allicin) និងសេលេញ៉ូម ដែលជាសារធាតុធម្មជាតិដែលអាចបង្កើនការសម្អាតថ្លើមទៀតផង។
២- ឆៃថាវក្រហម និងការ៉ុត
សម្បូរសារធាតុ flavonoid និង beta-carotene ដែលជួយជំរុញ និងបង្កើនមុខងារថ្លើម។
៣- ស្ពៃ និងផ្កាខាត់ណា
Glucosinolate អាចជួយឲ្យថ្លើមផលិតអង់ស៊ីមមួយចំនួនដែលទៅកម្ចាត់សារធាតុធ្វើឲ្យកើតជំងឺមហារីក និងជាតិពុលផ្សេងទៀតចេញពីរាងកាយយើងបាន។ សារធាតុនេះសម្បូរក្នុងផ្កាខាត់ណា និងស្ពៃប្រូខូលី (ផ្កាខាត់ណាបៃតង)។
៤- ស្ពៃក្តោប
មិនខុសពីផ្កាខាត់ណា និងផ្កាខាត់ណាបៃតងដែរ ស្ពៃក្ដោបនឹងទៅភ្ញោចឲ្យថ្លើមផលិតអង់ស៊ីមសម្រាប់បន្សាបជាតិពុល ដែលនឹងជំរុញដល់ការកម្ចាត់ជាតិពុល។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
៥- រមៀត
ថ្លើមយើងចូលចិត្តរមៀតណាស់។ ដោយសារវាបង្កើនការកម្ចាត់ជាតិពុលចេញពីក្នុងឈាម ដោយជំរុញឲ្យអង់ស៊ីមកម្ចាត់ជាតិពុលកាន់តែសកម្ម។ ទោះបីជាវាមានរសជាតិហឹរពិបាកញ៉ាំបន្តិចមែន តែយើងអាចជ្រើសយកពពួកអាហារបំប៉នដែលមានរមៀតបានដែរ។
៦- បន្លែបៃតង
បន្លែស្លឹកពណ៌បៃតងត្រូវគេចាត់ទុកថាជាជើងខ្លាំងក្នុងការសម្អាត និងកម្ចាត់ជាតិពុល។ ពណ៌បៃតងនៃបន្លែនេះ បានមកដោយសារសារធាតុក្លរ៉ូភីលដែលអាចជួយកម្ចាត់ចោលសារធាតុពុលក្នុងខ្លួនយើងដែលបានមកពីបរិយាកាស។ ក្រៅពីនេះ វាក៏អាចបន្សាបសារធាតុលោហៈ និងសារធាតុគីមីផ្សេងៗផងដែរ។
៧- ផ្លែប៊ើរ
ផ្លែនេះសម្បូរទៅដោយសារធាតុចិញ្ចឹម glutathione ដែលមាននាទីជួយកម្ចាត់ចោលសារធាតុពុល។
៨- ប៉ោម
ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin និងសារធាតុជាច្រើនទៀតដែលជួយសម្អាត និងកម្ចាត់ចោលសារធាតុពុលក្នុងពោះវៀនយើង។ ដោយហេតុនេះហើយ វាជួយបន្ធូរបន្ទុករបស់ថ្លើម ហើយអាចឲ្យថ្លើមកម្ចាត់ជាតិពុលផ្សេងៗបានយ៉ាងល្អទៀតផង។
៩- ក្រូច
ពពួកផ្លែក្រូច ដូចជា ក្រូចថ្លុង ក្រូចឆ្មារ ក្រូចពោធិ៍សាត់ និងក្រូចផ្សេងៗ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន C។ ដោយហេតុនេះហើយ វាជួយថ្លើមសម្អាតសារធាតុពុលមួយចំនួនធំចេញពីរាងកាយ។ ត្រឹមទឹកក្រូចច្របាច់ស្រស់ៗមួយកែវ អាចជួយផលិតអង់ស៊ីមកម្ចាត់ជាតិពុលយ៉ាងច្រើន រួមទាំងសារធាតុនាំឲ្យកើតមហារីកទៀតផង។
១០- ប្រេងអូលីវ
ផ្លែអូលីវ គ្រាប់ flaxseed គឺអាចចម្រាញ់យកប្រេងសរីរាង្គបាន។ ប្រេងប្រភេទនេះគឺមានប្រយោជន៍សម្រាប់រាងកាយយើងណាស់ ព្រោះវាអាចចាប់យកសារធាតុពុលជម្រាបខ្លាញ់បាន។ នេះមានន័យថា វាចែករំលែកមុខងារចាប់យកជាតិពុលជាមួយថ្លើម។
១១- គ្រាប់ Walnuts
ធញ្ញជាតិប្រភេទនេះ សម្បូរទៅអាស៊ីតអាមីណេ អាជីនីន ដែលអាចជួយបន្សាយអាម៉ូញ៉ាក់។ ក៏មានសារធាតុ glutathione និងអូមេហ្កា៣ នៅក្នុងគ្រាប់ walnuts ដែរ។
អត្ថបទគួរអាន៖
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- ស្ត្រីធ្លាប់រួមភេទ ឬរៀបការហើយ គួរចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនទេ?
- បន្ថែមពីលើការចាក់វ៉ាក់សាំង មានវិធីអីទៀតការពារជំងឺមហារីកមាត់ស្បូន?
- ពិតទេ ឲ្យតែធ្លាប់រួមភេទហើយចាក់វ៉ាក់សាំងមហារីកមាត់ស្បូនអត់ប្រសិទ្ធភាព?
- ខ្លាចមហារីកមាត់ស្បូនអត់? បើខ្លាចត្រូវស្វែងយល់អំពីវ៉ាក់សាំង HPV
១២- តែបៃតង
ជាភេសជ្ជៈដែលល្អសម្រាប់ថ្លើម ដោយសារសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម (catechins)។ គេជឿថា វាជួយដល់មុខងារថ្លើមយ៉ាងធំធេង និងមានប្រយោជន៍យ៉ាងច្រើន។ តែសូមចាំថា គឺតែបៃតងស្រស់មិនមែនជាសារធាតុចម្រាញ់ពីតែបៃតងទេ។ ក៏មានការសិក្សាខ្លះនិយាយថា ពពួកសារធាតុចម្រាញ់ពីតែបៃតងអាចធ្វើឲ្យផលអាក្រក់ដល់ថ្លើមទៅវិញផងដែរ។
[embed-health-tool-bmr]