កន្លងមកយើងធ្លាប់ឃើញព័ត៌មានជាច្រើនទាក់ទងនឹងមន្ត្រីកាំកុងត្រូលបានរកឃើញបង្អែម ឬ សាច់ ដាក់សារធាតុ Borax ដើម្បីឲ្យស្វិតល្អ និងសាច់នៅតែស្រស់មិនងាយខូច។ ទោះជាដឹងឮបែបនេះក្ដី តែយើងមិនពីផលប៉ះពាល់វាឡើយ។
កន្លងមកយើងធ្លាប់ឃើញព័ត៌មានជាច្រើនទាក់ទងនឹងមន្ត្រីកាំកុងត្រូលបានរកឃើញបង្អែម ឬ សាច់ ដាក់សារធាតុ Borax ដើម្បីឲ្យស្វិតល្អ និងសាច់នៅតែស្រស់មិនងាយខូច។ ទោះជាដឹងឮបែបនេះក្ដី តែយើងមិនពីផលប៉ះពាល់វាឡើយ។

លោក ចាន់ សេដ្ឋា អតីតនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផ្នែកគីមីចំណីអាហារ បានឲ្យដឹងថា ប្រភេទចំណីអាហារជាច្រើនត្រូវបានគេដាក់សារធាតុ Borax ក្នុងនោះមានដូចជាមឹក បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក ប៉ាតេ សរសៃគុយទាវ បង្អែមលត បាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ ស្ពៃជ្រក់ជាដើម។

អតីតនិស្សិតផ្នែកគីមីចំណីអាហារខាងលើបានឲ្យដឹងទៀតថា អ្នកដែលញ៉ាំប៉ះចំអាហារមានផ្ទុកសារធាតុបែបនេះច្រើនអាចបណ្ដាលឲ្យក្អួតធ្លាក់ឈាម ចុកពោះ រាក ឈឺក្បាល វិលមុខ ក្រហមស្បែក ក្នុងពេលភ្លាមៗ។ បើទុកយូរទៅទៀតអាចនាំឲ្យឈឺប្រអប់ដៃជើងស្មា និងសន្លាក់ ប៉ះពាល់ដល់ពោះវៀន តម្រងនោម ដង្ហើមថយចុះ និងខូចប្រព័ន្ធប្រសាទ ឬអាចប៉ះពាល់ដល់អាយុជីវិត។
លោក ចាន់ សេដ្ឋា បន្តទៀតថា សារធាតុគីមីនេះជាធម្មតាគេហៅថា ទឹកអន្សា បើប្រើក្នុងឧស្សាហកម្ម សារធាតុនេះមាននៅក្នុងថ្នាំសម្លាប់សត្វល្អិត ផលិតផលដើម្បីលាងសម្អាត(សាប៊ូ ទឹកសាវ៉ែល) គ្រឿងសម្អាង ក្នុងអាងហែលទឹកធំៗ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Borax
https://www.webmd.com/a-to-z-guides/borax-sodium-tetraborate
Is Borax Toxic? Understanding the Risks of Borax
https://www.poisonhelp.org/2023/08/04/is-borax-toxic-understanding-the-risks-of-borax/
Can borax treat inflammation?
https://www.poison.org/articles/can-borax-treat-inflammation
កំណែប្រែបច្ចុប្បន្ន
25/11/2024
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ