ប្រហែលជាគ្នាយើងធ្លាប់ចោលស្បែកមាន់ អត់ញ៉ាំ ដោយសារគិតថាខ្លាញ់ច្រើន ប៉ុន្តែបើតាមអ្នកជំនាញសុខភាព បានឱ្យដឹងថា ស្បែកមាន់ ឆ្ងាញ់ហើយផ្ដល់ប្រយោជន៍ ច្រើនពុំគួរបោះចោល។
តាមក្រុមអ្នកជំនាញសុខភាពពីសាកលវិទ្យាល័យ Harvard ស្បែកមាន់ ដូចទៅនឹងផ្លែប៊ើរដែរ ពោលគឺមានជាតិខ្លាញ់ល្អ (ខ្លាញ់ដែលមិនមានអ៊ីដ្រូសែនច្រើន) ដែលល្អសម្រាប់បេះដូង ដោយអាចជួយបន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ូលអាក្រក់ក្នុងរាងកាយ តាមរយៈការដាស់ អ័រម៉ូនសកម្ម។
ម្យ៉ាងវិញទៀត ក្រុមអ្នកជំនាញពីសាកលវិទ្យាល័យដដែល បានឱ្យដឹងថា នៅពេលចម្អិនសាច់មាន់ ដោយការចៀន ឬបំពង ស្បែកមាន់មានប្រយោជន៍ ដោយវាជារបាំង ទប់ជាតិខ្លាញ់ពីខាងក្រៅ មិនឱ្យជ្រាបចូលក្នុងសាច់ច្រើន ពិសេសវាជួយបន្ថែមរសជាតិសាច់មាន់ កាន់តែឆ្ងាញ់។
អត្ថបទពាក់ព័ន្ធ៖
- សាច់មាន់ប្រើថ្នាំផ្សះលើសកម្រិត ញ៉ាំទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់!
- របបអាហារគ្មានជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ?
តែយ៉ាងណាមិញ តាមការវិភាគស្ថិតិ ទៅលើស្បែកមាន់ ដោយក្រុមអ្នកជំនាញ ឃើញថា កម្រិតសារធាតុ Omega 6 ច្រើន អាចបង្កឱ្យរលាកដល់រាងកាយទៅវិញ បើញ៉ាំច្រើន (ពុំគួរញ៉ាំស្ទើររាល់ថ្ងៃ) បន្ថែមពីនោះ ការញ៉ាំស្បែកមាន់ ចម្អិនរហូតដល់ខ្លោច ក៏ពុំគួរបរិភោគដែរ ដោយវាអាចផ្តល់ទុក្ខទោសដល់សុខភាពទៅវិញ៕
[embed-health-tool-bmr]