backup og meta

កូលេស្តេរ៉ូលច្រើនពេកមិនល្អចំពោះសុខភាពទេ នេះជាវិធីកាត់បន្ថយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    កូលេស្តេរ៉ូលច្រើនពេកមិនល្អចំពោះសុខភាពទេ នេះជាវិធីកាត់បន្ថយ

    កូលេស្តេរ៉ូល​គឺ​ជា​សារធាតុ​ខ្លាញ់​មាន​នៅ​គ្រប់​កោសិកា​រាង​កាយ ហើយ​កូលេស្តេរ៉ូល​ជា​អ្វី​ដែល​រាង​កាយ​ត្រូវ​ការ​ដើម្បី​បង្កើត​ជាលិកា​កោសិកា និង​ផលិត​អ័រម៉ូន​អឺស្រ្តូហ្សែន និង​តេស្តូស្តេរ៉ូន ក៏​ដូច​ជា​bile acids ដើម្បី​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ ប៉ុន្តែ ការ​មាន​កូលេស្តេរ៉ូល​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខ​ភាព​ទៅ​វិញ​ដែរ​។

    ១. លើស​កូលេស្តេរ៉ូល​ប៉ះពាល់​សុខ​ភាព​បែប​ណា?​

    ថ្លើម​ជា​ធម្មជាតិ​មាន​នាទី​ផលិត​កូលេស្តេរ៉ូល​ដែល​រាង​កាយ​ត្រូវ​ការ ប៉ុន្តែ​អាហារ​មួយ​ចំនួន​ក៏​មាន​កូលេស្តេរ៉ូល​ដែរ និង​អាហារ​មួយ​ចំនួន​ទៀត​អាច​ភ្ញោច​ឲ្យ​ថ្លើម​ផលិត​កូលេស្តេរ៉ូល​កាន់​តែ​ច្រើន​។

    កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ ឬ​ខ្លាញ់មិន​ល្អ​ច្រើន​ អាច​នាំ​ឲ្យ​​កើត​ខ្លាញ់​ក្នុង​សរសៃ​ឈាម​អាក់ទែ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង​ប្រឈម​មុខ​ខ្ពស់​នឹង​ជំងឺ​បេះដូង គាំង​បេះដូង និង​បញ្ហាគ្រោះថ្នាក់​​សរសៃឈាម​ខួរ​ក្បាល​។​​​

    កូលេស្តេរ៉ូល​ល្អ ជា​អ្នក​ប្រមូល​យក​កូលេស្តេរ៉ូល​អាក្រក់​ចេញ​ពី​សរសៃឈាម​អាក់​ទែ និង​នាំ​ទៅ​កាន់​ថ្លើម​វិញ​។ ថ្លើម​បាន​បំប្លែង​កូលេស្តេរ៉ូល​លើស​​ទៅ​ជា bile acids ​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    កូលេស្តេរ៉ូល

    ២. វិធី​បញ្ចុះ​កូលេស្តេរ៉ូល

    កាត់​បន្ថយ​ការ​ញ៉ាំអាហារ​មាន​ខ្លាញ់ចម្រាញ់​៖ អាហារ​ទាំង​នេះ​សម្ដៅ​ដល់​អាហារ​​ឆ្លង​កាត់​ការ​កែ​ច្នៃ​មាន​ដូច​ជា​អាហារ​បំពង អាហារ​កញ្ចប់ ឬ​នំ​កញ្ចប់​មាន​ជាតិ​ខ្លាញ់​ជា​ដើម​។

    កាត់​បន្ថយ​អាហារមាន​ខ្លាញ់​ឆ្អែត៖​ អាហារ​ទាំង​នោះ​មាន​ដូច​ជា​សាច់​ក្រហម សាច់​មាន់​ជាប់​ស្បែក សាច់​ជ្រូក ឈីស និង​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​។

    ញ៉ាំ​អាហារ​មាន​ខ្លាញ់​មិន​ឆ្អែត៖ ដូច​ជា​ផ្លែ​ប័រ គ្រាប់​ធញ្ញជាតិ ប្រេង​បន្លែ ប្រេង​សណ្ដែក និង​ប្រេង​អូលីវ​។

    ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ៖ មាន​ដូច​ជា​ផ្លែឈើ បន្លែ និង​ពពួក​សណ្ដែក​។

    ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់៖ ការសិក្សា​បាន​រក​ឃើញ​ថា​​ការ​ហាត់​ប្រាណ​ជា​ប្រ​ចាំ​អាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​អាក្រក់ និង​បង្កើន​កម្រិត​កូលេស្តេរ៉ូល​ល្អ។ តាម​ការ​ណែ​នាំ ការ​ហាត់​ប្រាណ​បែប​ស្រាលៗដូចជាជិះកង់ ឬដើរ​ ​ចន្លោះ​ពី​១៥០​ទៅ​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ និង​ហាត់​ប្រាណ​ប្រើ​កម្លាំង​ខ្លាំង​អាច​ចន្លោះពី​៧៥​ទៅ​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ​ជួយ​រក្សា​រាង​កាយ​មាន​សុខ​ភាព​ល្អ​​​​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម