backup og meta

របបអាហារទាំងនេះ ជួយជំរុញឲ្យថ្លើមមានសុខភាពល្អ​

របបអាហារទាំងនេះ ជួយជំរុញឲ្យថ្លើមមានសុខភាពល្អ​

ថ្លើមជាសរីរាង្គមួយនៅក្នុងរាងកាយ ដែលដើរតួនាទីយ៉ាងសំខាន់ ជួយបង្កើតប្រូតេអ៊ីនចិញ្ចឹម បង្កើត​អង់ហ្ស៊ីម​ការពារ និង រក្សាទឹកប្រមាត់ បំបែកសារធាតុពុលទាំងឡាយដែលបានចូលទៅក្នុងរាងកាយ។ ការធ្វេស​ប្រហែស មិន​សូវយកចិត្ដទុកដាក់ថែរក្សា​ថ្លម​ អាចនាំឲ្យថ្លើមយើងជួបប្រទះបញ្ហាជំងឺផ្សេងៗជា​ច្រើន មាន ជំងឺមហា​រីក​ថ្លើម ក្រិនថ្លើម ដុះសាច់ក្នុងថ្លើម រលាកថ្លើមប្រភេទ B, C និង​ក៏អាចឈានទៅដល់ ជំងឺទឹកនោម​ផ្អែម​ប្រភេទ​ទី២។ យ៉ាងនេះហើយ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីត្រួវពិនិត្យសុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយគ្រូពេទ្យនោះទេ យើងក៏អាចរក្សាបាននូវទំលាប់ល្អៗ ដោយងាកមកញ៉ាំអាហារសុ​ខ​ភាព​ឲ្យបានត្រឹម​ត្រូវ​។

១. កាហ្វេ

កាហ្វេគឺជាភេសជ្ជះដ៏ល្អសម្រាប់ថ្លើម ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីពីរប្រភេទ ដែលគេហៅថា Kahweol និង Cafestol។ សារធាតុទាំងពីរមានអត្ថប្រយោជន៍ខ្ពស់អាចជួយ​ការពារថ្លើម​របស់​យើង ជៀសផុតពីជំងឺ មហារីកបាន។ ប៉ុន្ដែយោងតាមការណែរនាំរបស់គ្រូពេទ្យ មិនជំរុញឲ្យញ៉ាំ​កាហ្វេដែលមានជាតិស្ករខ្ពស់នោះទេ។ បន្ថែមពីនេះទៅទៀត ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ក៏បានចូលរួមចំណែក ជួយពន្យឺត និងកាត់បន្ថយដល់ដំណាក់កាលលូតលាស់ នៃ​ជំងឺដុះសាច់​ក្នុងថ្លើម​បានដែរ។ ដូច្នេះហើយការញ៉ាំកាហ្វេ ក៏មានក៏មានអត្ថប្រយោជន៍ដល់សុខភាពដែរ​។

ការហ្វេ

២. Oatmeal

Oatmeal ជាប្រភេទអាហារ ដែលមាន​ជាតិសរសៃ​ច្រើន ​ហើយ​អាហារប្រភេទនេះក៏មានផ្ទុកមកជាមួយនូវ សារធាតុ បេតាក្លុយកូស (Beta-glucans) មានប្រយោជន៍ចំពោះ​ថ្លើម។ សារធាតុ បេតាក្លុយកូស មាន​តួនាទី ជួយដំណើរការដល់ថ្លើម បង្កើនប្រព័ន្ធភាពស៊ាំ និង ប្រយុទ្ធប្រឆាំនឹងការលាក។ មិនត្រឹមតែប៉ុណ្ណោះ ក៏ល្អសម្រាប់អ្នកមានជំងឺថ្លើម និងទឹកនោមផ្អែមទៀតផង។ បន្ថែមពីលើនេះទៅទៀត​​ សារធាតុ បេតាក្លុយកូស នៅក្នុង Oatmeal ក៏បានជួយ ព្យាបាល និងការពារ បញ្ហាជំងឺខ្លាញ់រុំថ្លើម

៣. ខ្លាញ់ត្រី

ការញ៉ាំអាហារដែលមានជាតិខ្លាញ់ត្រី ក៏បានកាត់បន្ថយនូវការរីកលូតលាស់ ខ្លាញ់ជាប់ថ្លើម។ ដូចដែលយើងបានដឹងហើយថា ខ្លាញ់ត្រីមានផ្ទុកនូវសារធាតុសំខាន់ៗជាច្រើន ដូចជា អាស៊ីតអូមេហ្គា ៣ អាស៊ីត​កូ​សាអ៊ិច DHA អាស៊ីតអេអ៊ីកូសាប៉ង់តាអេណូអ៊ិច (EPA) ហើយក៏មានផ្ទុកមក​ជា​មួយ​​នូវ អាស៊ីតខ្លាញ់  Polyunsaturated Fatty Acids (PUFAs)​ផង ដែលអាស៊ីតប្រភេទនេះ​មាន​មុខងារ​ប្រឆាំងទៅនឹង ជំងឺខ្លាញ់រុំថ្លើមដែលមិនបណ្ដាល​មកពី​គ្រឿ​ងស្រវឹង​​។​

អត្ថបទគួរអាន៖

៤.ផ្លែ ប៊ឺរី

ការញ៉ាំ ផ្លែ ប៊ឺរី មិនថាប្រភេទ ប៊ឺរីខ្មៅ ឬ ខៀវនោះទេ សុទ្ធតែមាន​អត្ថប្រយោជន៍​ទៅដល់ថ្លើម ព្រោះថាផ្លែឈើប្រភេទនេះ បានបង្កប់មកជាមួយនូវសារធាតុ អុកស៊ីតកម្មមួយប្រភេទ ឈ្មោះថា ប៉ូលីហ្វេណុល​(Polyphenols)។ ប៉ូលីហ្វេណុល មានតួនាទីសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងថ្លើម និង ជួយរារាំងទៅដល់​ផលប៉ះពាល់ជាប្រចាំថ្ងៃ ពីការហូបចុកចំណីអាហារ ដែលមាន​បង្កប់​លាយឡំជាមួយនឹងជាតិពុល។

៥. ផ្លែទំពាំងបាយជូ

ផ្លែទំពាំងបាយជូ ឬទឹកទំបាំងបាយជូ ក៏មានសារៈសំខាន់ទៅដល់​សុខភាពថ្លើម ព្រោះថា ផ្លែឈើនេះ មានផ្ទុកនូវ​សារធាតុ ប្រឆាំងអ៊ុកស៊ីតកម្មពីរប្រភេទ គឺ Naringin និង Naringenin ហើយសារធាតុទាំង​ពីនេះ​បាន​ជួយបង្កើតសមត្ថភាពអង់ទីករថ្លើម​ប្រឆាំងទៅនឹង ជំងឺរលាកថ្លើម និងការពារ កោសិការ​ថ្លើម​ផងដែរ។ តាមការណែនាំរបស់គ្រូពេទ្យ បានលើកឡើងថា ការញ៉ាំផ្លែទំពាំងបាយជូ ឬកិន​ទំពាំង​បាយជូទាំង សម្បក និង គ្រាប់ កាន់តែធ្វើឲ្យប្រសិទ្ធភាពផ្លែឈើនេះល្អ​ខ្លាំងទៅដល់ថ្លើម។

ចំណុចសំខាខ់

សុខភាពថ្លើមគឺជារឿងសំខាន់ ដែលមិនអាចមើលរំលងបាន។ ប្រសិនជាយើងមិនមានពេលវេលាគ្រប់គ្រាន់សម្រាបត្រួតពិត្យសុខភាពជាប្រចាំទេ យើងអាចអនុវត្ដបាននូវរបបអាហារប្រចាំថ្ងៃ ដែលអាចទ្រទ្រង់សុខភាពថ្លើម និង ការពារពីជំងឺផ្សេងផងដែរ។ ដែលអាហារទាំងនោះមានដូជា៖
  • ញ៉ាំកាហ្វេ
  • ញ៉ាំផ្លែប៊ឺរី
  • ញ៉ាំ ផ្លែទំពាំងបាយជូ
  • ញ៉ាំអាហារ Oatmeal
  • ញ៉ាំអាហារខ្លាញ់ត្រី

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

11 Foods That Are Good for Your Liver, https://www.healthline.com/nutrition/11-foods-for-your-liver

Foods That Are Good for Your Liver, https://alcoholrehabhelp.org/blog/foods-good-for-liver/

Benefits of Oatmeal for Fatty Liver Disease, https://nutritionfacts.org/2017/02/09/benefits-of-oatmeal-for-fatty-liver-disease/

DIET FOR A HEALTHY LIVER: DO’S AND DON’TS, https://www.narayanahealth.org/blog/diet-for-a-healthy-liver-dos-and-donts/

Liver Disease Diets, https://liverfoundation.org/for-patients/about-the-liver/health-wellness/nutrition/

កំណែ​ប្រែបច្ចុប្បន្ន

07/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម