backup og meta

តើគួរញ៉ាំអាហារមុន ឬក្រោយពេលហាត់ប្រាណ?

តើគួរញ៉ាំអាហារមុន ឬក្រោយពេលហាត់ប្រាណ?

ចម្ងល់​ទាក់ទង​នឹង​របប​អាហារ​ថា តើ​គួរ​ញ៉ាំ​មុន ឬ​ក្រោយ​ហាត់ប្រាណ​នេះ ប្រិយ​មិត្ត​បាន​សាក​សួរ​មក​កាន់ Helloគ្រូពេទ្យ ជាច្រើន​មក​ហើយ។ ក្រៅ​ពី​នោះ មាន​ចម្ងល់​ទៀត​ថា បើ​ញ៉ាំ​អាហារ​រួច​ចាំហាត់​ប្រាណ ជួយ​សម្រក ឬ​បង្កើន​សាច់​ដុំ​ដែរ​ឬ​ទេ?

ដើម្បី​ស្រាយ​មន្ទិលសង្ស័យ​នេះ លោក ផល ពៅវីរ័ត្ន ដែល​ជា​អ្នក​ហាត់ប្រាណ​ជាប្រចាំ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​នេះ ទាក់ទិន​នឹង​ពេល​វេលា​ផង​ដែរ។ លោក​បន្ត​ទៀត​ថា អ្នក​ហាត់ប្រាណ​ពេល​ព្រឹក គឺ​មិន​តម្រូវ​ឲ្យ​ញ៉ាំ​អាហារ​មុន​ឡើយ សម្រាប់​លោក​គឺ​ផឹក​តែ​ទឹក ឬ​ទឹក​សណ្ដែក​មួយដប ឬ​ប្រូតេអ៊ីន​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ រង់ចាំ​ឲ្យ​ហាត់ប្រាណ​ចប់​សិន ទើប​អាច​ញ៉ាំ​អាហារ​សុខភាព​ជា​ក្រោយ។

តែ​បើ​សិន​ជា​ហាត់​ ហើយចង់ញាំ​ គឺ​ត្រូវ​រង់ចាំ​យ៉ាង​ហោច​ណាស់ ២ ម៉ោង​ក្រោយ​បាន​អាច​ហាត់​បាន បើ​ញាំ​ហើយ​ភ្លាម​ទៅ​ហាត់​ប្រាណ​ភ្លែត​មិន​កើត​នោះ​ទេ ព្រោះ​នាំឲ្យ​ចុក​ឆ្អល់ ហើយ​យើងខ្ជិល​គ្មានកម្លាំងទៀត​ផង ព្រម​ទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ តាម​ពិត​អ្នក​ដែល​គិត​ថា​ញាំ​ហើយ​មាន​កម្លាំង​ទៅ​ហាត់ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ តែ​ពេល​ឆ្អែត​យើង​ហល់​ខ្ជិល លែង​ចង់​ហាត់​ទៀត និង​នាំឲ្យ​ធាត់​លើស​ដើម។

បើ​សម្រាប់​អ្នក​ចង់​សម្រក​ទៀត គឺ​តែ​បន្ថយ​ញាំ​គ្រប់​ពេល ហើយ​អ្នក​មិន​ចង់​ឲ្យ​ធាត់​ខ្លាំង គឺ​កុំ​ញាំ​អាហារ​យប់​ទៅ គឺ​ត្រូវ​ឈប់​ញាំ​ត្រឹម​ម៉ោង ៧។ ចំណែក​អ្នក​ហាត់​ពេល​ល្ងាច​វិញ អាច​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​បាន​ធម្មតា តែ​មិន​អាច​ញ៉ាំ​អាហារ ឬ​ចំណី​ចំណុក​នាំឲ្យ​តឹង​ពោះ​នោះ​ទេ។ ចំពោះ​អ្នក​ហាត់​ប្រាណ​ហើយ ទាល់តែ ១៥ ទៅ ៣០ នាទី ក្រោយ​ចាំ​ញ៉ាំ​អាហារ​តាម​ក្រោយ ដើម្បី​ឲ្យ​តុល្យភាព​ក្នុង​រាងកាយ​សមស្រប​សិន។

ដូចគ្នា​នេះ​ដែរ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ការ​ញ៉ាំ​ហើយ​ភ្លាម ហាត់​ប្រាណ​ភ្លែត​នាំឲ្យ​ចុក​ឆ្អល់​ក្រពះ ហើយ​អាហារ​ដែល​ញ៉ាំ​រួច​នោះ​មិន​អាច​រំលាយ​បាន​ល្អ។ ក្រៅ​ពី​នោះ​អ្នក​ចង់​ញ៉ាំ​អាហារ​សម្រន់​មុន​ទៅ​ហាត់​ប្រាណ គួរ​ជ្រើសរើស​ញ៉ាំ​អាហារ​ទន់​ដូចជា​ទឹកដោះ​គោ ពពួក​ផ្លែឈើ ដំឡូង។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

លំហាត់ប្រាណ ៣ប្រភេទអាចជួយឲ្យបេះដូងមានសុខភាពល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម