ការរត់ហាត់ប្រាណត្រូវបានគេចាត់ទុកថាជាលំហាត់ចង្វាក់បេះដូងដែលល្អជាងគេបំផុត។ រត់ហាត់ប្រាណបានធ្វើការពង្រឹងចលនាបេះដូង និង ប្រព័ន្ធសសៃឈាមក្រហមរបស់យើង ក្នុងអំឡុងពេលដុតកំទេចខ្លាញ់ និង ធ្វើឲ្យរាងកាយយើងមាំមួន។ លើសពីនេះទៅទៀតក្រៅពីប្រយោជន៍ផ្នែករាងកាយហើយ ការរត់ហាត់ប្រាណអាចផ្តល់ជាអត្ថប្រយោជន៍ទៅដល់ផ្នែកស្មារតីយើងផងដែរ។
១- ការរត់អាចជួយកម្ចាត់ការថប់បារម្ភ
អំឡុងពេលរត់ហាត់ប្រាណ រាងកាយយើងនឹងបង្កើតអ័រម៉ូនឈ្មោះថា អង់ដូហ្វីន (Endorphins) ដែលមានលទ្ធភាពប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ អង់ដូហ្វីន បង្រ្កាបការផលិតអ័រម៉ូនស្ត្រេសដូចជា អាដ្រេណាលីន (Adrenaline) និងខតធីសល (Cortisol) ដែលនឹងកាត់បន្ថយស្ត្រេសនិងការធ្លាក់ទឹកចិត្តបាន។ ការរត់ហាតប្រាណមិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់មិនឲ្យយើងងាយរងនូវភាពតានតឹងនៅពេលខាងមុខទៀតផង។ អ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោប្រាកដជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាយ់ប្រាណនេះជាមិនខាន។
២- ការរត់ហាត់ប្រាណជួយឲ្យដំណេកប្រសើរជាងមុន
ជំងឺធ្លាក់ទឹកចិត្តជាធម្មតាកើតឡើងពីការគេងមិនគ្រប់គ្រាន់ហើយកាន់តែធ្វើឲ្យស្ថានភាពរបស់យើងពិបាកឡើងៗ។ ការរត់ហាត់ប្រាណអាចជួយយើងមានការអភិវឌ្ឍគុណភាពដំណេក។ កម្រិតនៃការសម្រាករបស់យើងក្នុងពេលគេង គឺមានទំនាក់ទំនងគ្នាជាមួយកម្រិតការបញ្ចេញកម្លាំងរាងកាយរបស់យើងតាំងពីពេលថ្ងៃមក។ យើងប្រហែលជាធ្លាប់បានចាប់អារម្មណ៍ហើយថា ប្រសិនយើងបានធ្វើសកម្មភាពនៅពេលថ្ងៃកាន់តែច្រើនកាលណា នោះយើងនឹងទទួលបានដំណេកកាន់តែប្រសើឡើងតាមដូច្នោះដែរ។ តែទោះជាយ៉ាងណាក៏ដោយយើងមិនគួររត់ហាត់ប្រាណមុនពេលចូលគេងនោះឡើយ។ ជាការល្អបំផុតយើងគួតែរត់នៅពេលព្រឹក ឬពេលក្បាលល្ងាចជាពេលដែលទទួលបាននូវប្រសិទ្ធភាពបំផុត។យើងគួតែចាប់ផ្តើមកំណត់គោលដៅរត់ត្រឹមតែ ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ហើយម្តងត្រឹមតែ ៣០ នាទីគឺគ្រាប់គ្រាន់ហើយ។
អត្ថបទពាក់ព័ន្ធ៖ តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
៣- ការរត់ជួយឲ្យយើងនៅតែមោះមុត
ខួរក្បាលរបស់យើងនឹងចាប់ផ្តើមអន់ថយទៅៗតាមអាយុកាលរបស់យើង។ វាប្រាកដជាដល់ដំណាក់កាលមួយដែលយើងមិនអាចគិតបានលឿនដូចអ្វីដែលយើងអាចធ្វើបាន ហើយការចង់ចាំរបស់យើងនឹងចាប់ផ្តើមបាត់បង់ដែរ។ ការរត់ហាត់ប្រាណមិនអាចបញ្ឈប់ពេលវេលា ឬត្រឡប់អាយុរបស់យើងបានទេ តែវាពិតជាអាចជួយខាងផ្នែកបញ្ញារបស់យើងដោយបង្កើនលំហូនៃឈាមចូលទៅក្នុងខួរក្បាល និងបង្កើនកម្ពស់នៃចលនាលំហូរឈាមទាំងអស់ទៀតផង។ អ្នកដែលរត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ មានគំនិតមោះមុត និងមានការយកចិត្តទុកដាក់កាន់តែយូរអង្វែងជាងនៅពេលដែលពួកគេចាស់ទៅ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកាលពេលពួកគេកំពុងពេញវ័យ។
អត្ថបទពាក់ព័ន្ធ៖ ឧស្សាហ៍ធុញថប់ តានតឹងអារម្មណ៍ ការរត់អាចជួយឲ្យស្រស់ស្រាយឡើងវិញភ្លាមៗ
៤- ការរត់ធ្វើអោយមានចំណង់ខាងអាហារ
ការខ្សោយនូវចំណង់អាហារជះឥទ្ធិពលខ្លាំងណាស់ដល់អ័រម៉ូនរបស់យើង ហើយបង្កឲ្យយើងមានជំងឺតានតឹង(strees) និង ធ្លាក់ទឹកចិត្តទៀតផង។ ទាំងសុខភាពរាងកាយ និងផ្លូវចិត្ត ពឹងផ្អែកលើរបបអាហារដែលមានផាសុខភាព។ ការរត់ហាត់ប្រាណមានសមត្ថភាពជួយរំញោចអ័រម៉ូនពីរប្រភេទគឺ គ្រែលលីន (Ghrelin) និង ភិបថាយ YY (Peptide YY) ដែលជាប្រភេទអ័រម៉ូនដែលធ្វើឲ្យឃ្លាន។ ហើយវាជាអ្នកបង្ហាញលទ្ធផលថាខ្លួនប្រាណរបស់យើងកំពុងត្រូវកាចំណីអាហារដើម្បីបំពេញកាឡូរីដែលបានបាត់បង់នៅពេលដែលអ្នករត់ហាត់ប្រាណ។ យើងគួរតែប្រយ័ត្នឲ្យមែនទែនអំពីទម្លាប់ទទួលទានអាហាររបស់យើង។ បើទោះបីជាយើងបានរត់ហាតប្រាណក៏ដោយក៏គួរតែទទួលទានអាហារដែលមានតុល្យភាពដែរ។
បើយើងមានអារម្មណ៍មិនល្អ ឬមានបញ្ហ ដំណេក ឬអាហារ យើងប្រហែលជាត្រូវសាកល្បងរត់ហាត់ប្រាណហើយ។ យើងប្រាកដជាភ្ញាក់ផ្អើល ហើយរីករាយជាងមុន ព្រមទាំងមានអារម្មណ៍ថាសុខភាពបានប្រសើរឡើងបន្ទាប់ពីរត់ហាតប្រាណទៀងទាត់ក្នុងរយះពេល២ ទៅ៣សប្តាហ៍ប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឫមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឫព្យាបាលជូនទេ៕
[embed-health-tool-bmi]