‘ ខ្ញុំរវល់ណាស់គ្មានពេលទៅហាត់ប្រាណទេហើយត្រូវចំណាយលុយច្រើនទៀតម៉្យាងទៀតខ្ញុំមានអារម្មណ៍ញញើតនឹងអ្នកផ្សេងទៀតដែលមានរាងកាយសមសួននៅទីនោះ‘ ។
‘ ខ្ញុំរវល់ណាស់គ្មានពេលទៅហាត់ប្រាណទេហើយត្រូវចំណាយលុយច្រើនទៀតម៉្យាងទៀតខ្ញុំមានអារម្មណ៍ញញើតនឹងអ្នកផ្សេងទៀតដែលមានរាងកាយសមសួននៅទីនោះ‘ ។

តើគ្នាយើងធ្លាប់គិតបែបនេះទេរាល់ពេលដែលគិតចង់ទៅក្លឹមហាត់ប្រាណ? ហាត់ប្រាណនៅក្លឹបជាវិធីល្អមួយប្រកាន់ខ្ជាប់នូវទម្លាប់ និងវិន័យនៃការហាត់ប្រាណរបស់យើង។ តែក៏មានជម្រើសជាច្រើនទៀតដែលចំណាយលុយមានប្រសិទ្ធិភាព។ ខាងក្រោមនេះHelloគ្រូពេទ្យសូមណែនាំអំពីទីកន្លែងហាត់ប្រាណងាយៗនិងអត្ថប្រយោជន៍មួយចំនួន៖
ការសិក្សាមួយបានរកឃើញថាការឈរបានកាន់តែច្រើនផ្ដល់នូវអត្ថប្រយោជន៍សុខភាពច្រើនយ៉ាង។ ការសិក្សាដដែលបង្ហាញថាអ្នកដែលចំណាយពេលច្រើនឈរ និងធ្វើចលនាបានឃើញកម្រិតជាតិស្ករក្នុងឈាមនិងកូលេស្តេរ៉ូលធ្លាក់ចុះទាប។ មានអត្ថប្រយោជន៍ផ្សេងទៀតចំពោះការដើរអំឡុងពេលថ្ងៃជួយកាត់បន្ថយសន្ទស្សន៍រាងកាយ (BMI)និងទំហំចង្កេះ។
គ្រាន់តែធ្វើការអនុវត្តសកម្មភាពខ្លីៗដូចជាក្រោកឈរឡើង ហើយអង្គុយតិច និងធ្វើចលនាផ្លាស់ទីឲ្យបានច្រើនថែមទៀត។ ឧទាហរណងាយៗដូចជាករណីយើងជ្រើសយកការឡើងអាគារខ្ពស់ដោយជណ្ដើរជំនួសអោយជណ្ដើរយន្ត ក្រោកឈរពេលកំពុងនិយាយទូរស័ព្ទ ឈរពេលជួបជុំគ្នានិងចតរថយន្តនៅចម្ងាយ២ទៅ៣ម៉ែត្រពីច្រកចូលដើម្បីឲ្យមានពេលអាចដើរបាន។
ប្រភេទកីឡាដូចជា វាយកូនឃ្លីលើតុ វាយសី បាល់បោះ ហែលទឹក និងល្បែងផ្សេងៗទៀតសុទ្ធតែអាចលេងជាមួយមិត្តភ័ក្ដិបាន។ គ្នាយើងអាចជ្រើសកីឡាផ្សេងទៀតដែលសប្បាយហើយជួយឲ្យយើងមានបំណិនក្នុងសង្គមទៀតផង។
ការសិក្សាថ្មីៗបានរកឃើញថាប្រភេទកីឡាឡើងផ្ទាំងថ្មក្នុងផ្ទះអាចទាក់ទងនឹងការថយចុះនៃជំងឺធ្លាក់ទឹកចិត្តនិងការថប់បារម្ភ។ វាក៏អាចជួយកែលម្អការចងចាំឲ្យប្រសើរឡើងអំឡុងពេលកសាងខ្លួនឯងដោយប្រសិទ្ធភាព។ ស្ថាប័នចិចត្តសាស្រ្តមួយចំនួនក្នុងប្រទេសអាល្លឺម៉ង់បានប្រើវិធីនេះជួយព្យាបាលអ្នកជំងឺធ្លាក់ទឹកចិត្តនិងថប់បារម្ភ។
រកកន្លែងទីវាលឬសួនកុមារនៅជិតលំនៅឋានរបស់យើងដើម្បីជួបជុំជាមួយមិត្តភ័ក្ដិនិងធ្វើចលនាហក់លោតតិចៗ។ បង្កើតផ្លូវក្នុងទីធ្លានិងអញ្ជើញមិត្តភ័ក្ដិមកចូលរួមរត់លែងសប្បាយរីករាយជាមួយគ្នា។ ការរត់លែងសប្បាយផ្សារភ្ជាប់ចលនាសរសៃឈាមបេះដូងឲ្យមានដំណើរការល្អ។

គ្នាយើងអាចមានជម្រើសជាច្រើនក្នុងការដើរកម្សាន្តតាមទីក្រុងដូចជាវិចិត្រសាលសិល្បៈ សារមន្ទីរនិង តំបន់ប្រវត្តិសាស្ត្រជាដើម។ ធ្វើខ្លួនឲ្យទៅជាអ្នកទេសចរម្នាក់ក្នុងទីក្រុងជំនួសឲ្យការហាត់ប្រាណ។
គ្នាយើងចូលចិត្តទៅផ្សារជំនួសវិញមែនទេ? កុំបារម្ភ តាមការស្រាវជ្រាវទៅលើមនុស្សវ័យចំណាស់បានរកឃើញថាមានឥរិយាបថប្រសើរឡើងគួរឱ្យកត់សម្គាល់ព្រមទាំងរាងកាយមានភាពសមសួនចំពោះអ្នកដែលបានចូលរួមកម្មវិធីដើរផ្សារ។ សូមរីករាយជាមួយនឹងទិដ្ឋភាពនិងបរិយាកាសដ៏ស្រស់ស្អាតដើម្បីដើរកម្សាន្ត។ ជាមួយនឹងសំលៀកបំពាក់និងស្បែកជើងសមរម្យ តោះគ្នាយើងចាំអីទៀត ដើរផ្សាទាំងអស់គ្នា!!។
អត្ថបទពាក់ព័ន្ធ៖ ស្តាប់ចម្រៀងប្រភេទនេះ ជួយអ្នកហាត់ប្រាណមានស្មារតីកាន់តែក្លៀវក្លា
គ្នាយើងគួរចំណាយពេលឡើងភ្នំជាមួយមិត្តភ័ក្ដិ ទុកជាការលំហែកម្សាន្តផងហើយក៏ជាសកម្មភាពហាត់ប្រាណមួយផងដែរ។ មានភ្នំតូចៗមួយចំនួនសម្រាប់ធ្វើសកម្មភាពជិះកង់ឡើងភ្នំជាមួយមិត្តភ័ក្ដិប្រកបដោយអារម្មណ៍ស្រស់ស្រាយ។ បើគ្មានកង់យើងអាចជួលពីកន្លែងផ្ដល់សេវាកម្មនៅក្បែរទីនោះ។
ឧទ្យានសាធារណៈជាកន្លែងដ៏អស្ចារ្យមួយសម្រាប់សកម្មភាពរត់តិចៗនៅជុំវិញដោយគ្រាន់តែមានស្បែកជើងប៉ាតាមួយគូរជាការស្រេច។ យើងអាច ប្រើឱកាសនេះជួបជជែកជាមួយមិត្តភ័ក្ដិនៅពេលកំពុងរត់។ សូមប្រយ័ត្នចំពោះការដកដង្ហើម ដោយចៀសវាងដកដង្ហើមត្រហេបត្រហប។ មានក្រុមហ៊ុនជាច្រើនជួយធ្វើអោយប្រាកដថាការរត់កម្សាន្តតិចៗកាន់តែធ្វើអោយមានអត្ថន័យ។
អត្ថបទពាក់ព័ន្ធ៖
ការស្រាវជ្រាវមួយបានរកឃើញថាការធ្វើសកម្មភាពរាងកាយបែបណាក៏ដោយឲ្យបានមួយថ្ងៃ៣០ នាទីចំនួន៥ថ្ងៃ/សប្ដាហ៍អាចបន្ថយហានិភ័យពីការស្លាប់ដោយជំងឺផ្សេងៗបានដល់២៨% ហើយបន្ថយអត្រាស្លាប់ដោយជំងឺបេះដូងដល់ទៅ២០%។ លទ្ធផលនេះរួមបញ្ចូលទាំងធ្វើការងារផ្ទះនិងការងារក្នុងសួនដំណាំ។ ដូច្នេះចូរធ្វើចលនាជុំវិញផ្ទះអោយកាន់តែច្រើនហើយរីករាយនឹងការងារប្រចាំថ្ងៃដែលយើងកំពុងធ្វើព្រោះវាផ្ដល់សុខភាពដល់យើងទាំងអស់គ្នា។
មានវិធីជាច្រើនជួយឱ្យយើងរស់នៅមានសុខភាពល្អរាងកាយសមសួនមិនធាត់ពេកមិនស្គមពេក ដោយគ្រាន់តែចាប់ផ្ដើមពីអ្វីមួយដែលយើងអាចធ្វើបាន ដូចជាធ្វើកន្លែងហាត់ប្រាណសម្រាប់មនុស្សដែលយើងយកចិត្តទុកដាក់ដើម្បីធ្វើឱ្យជីវិតកាន់តែរីករាយ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Gallotta, M. C., Emerenziani, G. P., Monteiro, M. D., Iasevoli, L., Iazzoni, S., Baldari, C., & Guidetti, L. (2015). Psychophysical Benefits of Rock-Climbing Activity. Perceptual and Motor Skills, 121(3), 675-689
Luttenberger, K., Stelzer, E., Först, S., Schopper, M., Kornhuber, J., & Book, S. (2015). Indoor rock climbing (bouldering) as a new treatment for depression: study design of a waitlist-controlled randomized group pilot study and the first results. BMC Psychiatry, 15
Mazzoni, E. R., Purves, P. L., Southward, J., Rhodes, R. E., & Temple, V. A. (2009). Effect of Indoor Wall Climbing on Self-Efficacy And Self-Perceptions of Children With Special Needs. Adapted Physical Activity Quarterly, 26(3), 259-273
Nicol Culos Reed, S., Stephenson, L. , Doyle Baker, P.K. & Dickinson, J.A. (2005). Mall Walking as a Physical Activity Option: Results of a Pilot Project. Canadian Journal on Aging / La Revue canadienne du vieillissement 27(1):81-7
Owen, N., Healy, G.N., Matthews, C.E.& Dunstan, D.W. (2010). Too much sitting: the population health science sedentary behavior. Exerc. Sport Sci. Rev., Vol. 38, No. 3, pp. 105-113
Scott A. L. et. al (2017). The effect of physical activity on mortality and cardiovascular disease in 130 000 people from 17 high-income, middle-income, and low-income countries: the PURE study. The Lancet Articles; Volume 390, ISSUE 10113, P2643-2654
Steinberg, R. D. (2011). Mindfulness, psychological well-being, and rock climbing: An exploration of mindfulness in rock climbers and the potential for psychological benefit (unpublished doctoral dissertation). The Wright Institute, CA
កំណែប្រែបច្ចុប្បន្ន
03/06/2021
អត្ថបទដោយ CHIN Ven
ត្រួតពិនិត្យដោយ គឹម កាណែល
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
គឹម កាណែល