ពួកយើងទាំងអស់គ្នាសុទ្ធតែបានដឹងអំពីគុណសម្បត្ដិនៃការរត់ហាត់ប្រាណ ដូចជាជួយធ្វើឲ្យរាងកាយមាំមួន មានរាងស្អាត ដុតកាឡូរីក្នុងខ្លួន និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។ ប៉ុន្តែតាមពិតទៅការរត់ហាត់ប្រាណ ផ្ដល់អត្ថប្រយោជន៍ដល់យើងជាច្រើន លើសពីអ្វីដែលយើងធ្លាប់បានដឹងទៅទៀត។ ខាងក្រោមនេះ គឺជាអ្វីដែលជឿ និងជាការពិតទាក់ទងជាមួយការរត់ហាត់ប្រាណ ដែលគ្នាយើងខ្លះអាចថាធ្លាប់ដឹង ឬក៏មិនធ្លាប់ដឹងពីមុនមក។
អត្ថបទពាក់ព័ន្ធ៖
- នេះហើយលំហាត់ប្រាណ ជួយឲ្យឆ្អឹងកាន់តែល្អ មិនងាយពុកឆ្អឹងផ្ដេសផ្ដាស
- ហាត់ប្រាណបែបណាទើបកូលេស្តេរ៉ុលថយចុះ?
១-ការពិត
ការរត់ហាត់ប្រាណអាចត្រូវការការតាំងចិត្ដជាមួយការផ្សងព្រេងនិងមានភាពរញ៉េរញ៉ៃបន្តិច៖ ក្រៅពីការរត់បែបម៉ារ៉ាតុងធម្មតា នៅមានការរត់ក្នុងភក់ និងការរត់កាត់ឧបសគ្គដែលមើលទៅគួរឲ្យទាក់ទាញផ្សេងទៀត។ ក្នុងឆ្នាំ ២០១៤ តែមួយឆ្នាំ មានអ្នករត់ទទួលបានជោគជ័យប្រមាណជាង៤លានអ្នក នៅក្នុងការប្រកួតរត់ផ្សេងៗគ្នា។ មនុស្សជាច្រើនបានគិតថា ការរត់បែបនេះគឺមានភាពស្វិតស្វាញជាងការរត់ប្រណាំង ដើម្បីទៅដល់តែខ្សែព្រ័ត្រធម្មតា។
យើងអាចរត់ជុំវិញផែនដីបាន៖ នេះជាការពិត។ ប្រសិនបើយើងរត់ជាប់រហូតប្រហែល៥ឆ្នាំ (គឺប្រមាណ ៥,៧ឆ្នាំ) នោះយើងអាចរត់បានក្នុងចម្ងាយ ២៤ ៩០០ម៉ាយ (ត្រូវជា ៤០ ០៧២គីឡូម៉ែត្រ)។ មួយជុំរបស់ផែនដីមានចម្ងាយប្រហែល ២៤៩០១ម៉ាយ។ ដូចនេះយើងអាចរត់មួយជុំផែនដីបានមែន មិនថាអញ្ចឹង?
ប្រសិនបើយើងចង់ដុតកាឡូរីបន្ថែមត្រូវរត់ឲ្យលឿន និងយូរជាងមុន៖ យើងអាចរត់ចម្ងាយជាងមួយគីឡូម៉ែត្រ ក្នុងរយៈពេល ៨នាទីជាដើម។ ប្រសិនបើមនុស្សយើងដែលមានទម្ងន់ប្រហែល ១០០គីឡូក្រាម រត់ក្នុងចម្ងាយនេះ អ្នកទាំងនោះអាចដុតកាឡូរីបានប្រហែល ១៥០កាឡូរី។ ប្រសិនបើអ្នកមានទម្ងន់ ៥០ទៅ៦០គីឡូក្រាម នោះអាចដុតបានប្រមាណ ៨២កាឡូរី។ ដូចនេះបានន័យថា បើយើងមានរាងកាន់តែស្គម នោះយើងអាចដុតកាឡូរីបានតិចជាងអ្នកធាត់ បើប្រៀបធៀបចម្ងាយរត់ប្រហែលគ្នា។
អត្ថបទពាក់ព័ន្ធ៖
- អត្ថប្រយោជន៍រត់ហាត់ប្រាណពេលព្រឹក គ្នាយើងតិចណាស់បានដឹង!
- រត់ហាត់ប្រាណ ងាយស្រួល មិនស៊ាំញ៉ាំ ហើយជួយឆ្អឹងរឹងមាំថែមទៀត
- តិចនិកហាត់ប្រាណសម្រាប់អ្នកមានជំងឺរលាកឆ្អឹងសន្លាក់
២-ការជឿតាមគ្នា តែមិនមែនជាការពិត
ផឹកភេស្ជៈសម្រាប់ហាត់កីឡាដើម្បីផ្ដល់ជាតិទឹកក្នុងខ្លួន៖ ទោះបីជាភេស្ជៈសម្រាប់ហាត់កីឡាមានផ្ទុកកាឡូរី និងអេឡិចត្រូលីតសម្រាប់ជួយយើងពេលរត់ក្ដី ប៉ុន្តែភេសជ្ជៈនេះមានប្រសិទ្ធភាពបានសម្រាប់តែអ្នកដែលរត់លើសពីមួយម៉ោងតែប៉ុណ្ណោះ។ ប្រសិនបើយើងរត់មិនបានមួយម៉ោងទេនោះ ទឹកធម្មតាគឺជាជម្រើសល្អបំផុត។
ពត់ខ្លួនមុនពេលរត់៖ ការរត់ហាត់ប្រាណ គឺជាកីឡាមួយប្រភេទ។ ដូចនេះហើយមានការណែនាំឲ្យយើង កម្ដៅសាច់ដុំបន្តិចសិនមុនពេលចាប់ផ្ដើមរត់។ ប៉ុន្តែការពត់ខ្ហួនមួយរយៈ ឬការពត់ខ្លួនជាប្រចាំ គឺមិនមែនជាការកម្ដៅសាច់ដុំដែលត្រឹមត្រូវមុនពេលហាត់ប្រាណឡើយ។ ដូចនេះមុនពេលរត់ អាចការបត់បែនមួយដងខ្លួនមានដូចជា លុតជង្គង់ជើងម្ខាង គ្រវីជើង បត់ជើងមកទាត់គូថ និងសកម្មភាពមួយចំនួនផ្សេងទៀត។ ដូចនេះវិធីកម្ដៅសាច់ដុំមុនពេលរត់ហាត់ប្រាណគឺត្រូវមានសកម្មភាពទាក់ទងជាមួយជើងរបស់យើង ដោយត្រូវហាត់ជើងជាមុនសិន។
រត់ប្រចាំថ្ងៃ៖ ការពិតទៅការរត់រាល់ថ្ងៃច្រើនពេក អាចធ្វើឲ្យយើងហាត់ប្រាណលើសកំណត់ដែរ អស់ថាមពល ឬអាចមានគ្រោះថ្នាក់កើតឡើង ជាពិសេសគឺយើងទើបចាប់ផ្ដើមរត់ដំបូងៗ។ ការហាត់ប្រាណចាំបាច់ត្រូវការរយៈពេលខ្លះ ដើម្បីឲ្យសាច់ដុំវិលមករកធម្មតាវិញ។ ប្រសិនបើយើងចង់ឲ្យការរត់ហាត់ប្រាណមានផល់ចំណេញកាន់តែច្រើន យើងអាចហាត់រត់ហាត់ប្រាណ និងធ្វើកីឡាមួយផ្សេងទៀតរួមគ្នា។
អត្ថបទពាក់ព័ន្ធ៖
- តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ
- កំហុសទាំង ៦ ច្រើនមើលរំលង ពេលរត់ហាត់ប្រាណ
- មិនចង់ទៅក្លឹបហាត់ប្រាណ សកម្មភាពទាំងនេះជួយទាំងសុខភាព និងបង្កើតមិត្តភាព
ការរត់មិនមែនត្រូវការពឹងតែលើជើងទាំងពីរមួយមុខនោះទេ យើងត្រូវពង្រឹងសាច់ដុំ ក៏ដូចជាថាមពលក្នុងខ្លួន ដើម្បីទប់ទល់ជាមួយចម្ងាយដែលយើងត្រូវរត់។ យើងអាចទៅហាត់ប្រាណនៅក្លិបហាត់ប្រាណ (Gym) ហែលទឹក ជិះកង់ និងហាត់ប្រាណពង្រឹងសុខភាពបេះដូង និងការហាត់ប្រាណជាច្រើនប្រភេទផ្សេងទៀត។ ការរត់ដែលល្អ គឺត្រូវចូលរួមជាមួយកីឡាផ្សេងៗមួយចំនួនទៀត មិនមែនត្រូវរត់តែមួយមុខនោះទេ។
ការរត់អាចជារឿងដែលសប្បាយម្យ៉ាង នៅពេលដែលយើងយល់កាន់តែច្បាស់។ ប្រសិនបើយើងចង់ធ្វើសកម្មភាពអ្វីផ្សេង ដើម្បីបង្កើតបរិយាកាសពេលរត់កាន់តែសប្បាយ នោះយើងអាចសាកល្បងវិធីជាច្រើនរាប់មិនអស់ ដែលវិធីទាំងអស់នោះ យើងអាចរកតាមសៀវភៅទស្សនាវដ្ដី ឬនៅក្នុងអ៊ីនធឺណែតជាដើម។ យើងសង្ឃឹមថា អត្ថបទដែលបានរៀបរាប់ខាងលើ និងមានអត្ថប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា និងយកទៅអនុវត្ដនៅពេលរត់ហាត់ប្រាណលើកក្រោយទៀត។
អត្ថបទពាក់ព័ន្ធ៖
- អ្នកមានជំងឺលើសឈាម ត្រូវដឹងវិធីហាត់ប្រាណទាំងនេះកុំឲ្យប៉ះពាល់សុខភាព
- ចង់រត់ហាត់ប្រាណឲ្យស្រកទម្ងន់ ត្រូវដឹងតិចនិកទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]