ឈឺត្រចៀកនៅរដូវរងា ជាបញ្ហាទូទៅមួយដែលគ្នាយើងតែងជួបប្រទះ។ ជាធម្មតា ការឈឺចាប់នេះ កើតឡើងនៅក្នុងត្រចៀក និងបរិវេណជុំវិញ ហើយក៏អាចរាលដាលទៅកាន់ខួរក្បាលផងដែរ។
តើបញ្ហាឈឺត្រចៀកនៅរដូវរងាបណ្ដាលមកពីអ្វី?
១. ការបង្ករោគ
គ្នាយើងមួយចំនួន ដែលកើតជំងឺផ្ដាសាយធម្មតា ក៏ប្រឈមនឹងបញ្ហាឈឺត្រចៀក។ នេះបណ្ដាលមកពីមានការឆ្លងបាក់តេរីពីបំពង់កទៅផ្នែកកណ្ដាលនៃត្រចៀក។ ក្នុងករណីឆ្លងបាក់តេរី យើងគួរតែពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ពីព្រោះស្ថានភាពនេះ អាចនាំឲ្យមានការកកើតឡើងនៃសារធាតុរាវនៅក្នុងត្រចៀកផ្នែកកណ្ដាល។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. តឹងច្រមុះ
ទន្ទឹមនឹងនេះដែរ ការស្ទះរន្ធខ្យល់ភ្ជាប់ផ្នែកត្រចៀកកណ្ដាលក៏ជាហេតុបង្កឲ្យមានការឈឺចាប់ ដែលតែងតែកើតឡើងជាញឹកញាប់នៅរដូវរងា។
[embed-health-tool-bmi]
៣. ក្អក និងកណ្ដាស់
រាល់ពេលដែលក្អក ឬកណ្ដាស់ យើងអាចនឹងមានសម្ពាធនៅក្នុងត្រចៀក។ ហេតុនេះហើយ ប្រសិនបើគ្នាយើងខ្លះប្រឈមនឹងជំងឺផ្ដាសាយរ៉ាំរ៉ៃ នោះនឹងធ្វើឲ្យសម្ពាធកាន់តែខ្លាំង ឬបង្កការឈឺចាប់នៅក្នុងត្រចៀកកាន់តែខ្លាំងឡើងដូចគ្នា។
៤. ខ្យល់ត្រជាក់
ជាមួយគ្នានេះដែរ បើយើងកើតមានបញ្ហាឈឺត្រចៀក ក្រោយចេញទៅខាងក្រៅនៅរដូវរងា គឺបណ្ដាលមកពីសរសៃប្រសាទនៅក្នុងរន្ធត្រចៀក ប៉ះពាល់ទៅនឹងខ្យល់ត្រជាក់ និងបង្កឲ្យកើតមានប្រតិកម្មជាការឈឺចាប់ខ្លាំងនៅក្នុង ឬបរិវេណត្រចៀក។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ
គន្លឹះទាំង៤ ដោះស្រាយបញ្ហាឈឺត្រចៀកនៅរដូវរងា
ដើម្បីបញ្ចៀសបញ្ហាត្រចៀកផ្សេងៗ ប្រការសំខាន់បំផុតគឺយើងត្រូវរក្សាអនាម័យត្រចៀកឲ្យបានល្អ និងអនុវត្តន៍តាមតិចនិកមួយចំនួនខាងក្រោមនេះ៖
- គ្របត្រចៀកឲ្យបានជិត ដើម្បីបញ្ចៀសការប៉ះពាល់ទៅនឹងខ្យល់ត្រចៀក ជាពិសេសប្រសិនបើយើងរស់នៅក្នុងតំបន់ដែលត្រជាក់
- ជៀសវាងប្រើប្រាស់ថ្នាំបន្តក់ត្រចៀក ដែលមិនមានការណែនាំត្រឹមត្រូវពីគ្រូពេទ្យ
- ប្រសិនបើអាការៈឈឺត្រចៀកកើតឡើងដោយសារតែអាកាសធាតុត្រជាក់ គ្នាយើងអាចស្អំកំណាត់ក្ដៅ ឬត្រជាក់
- ចាក់ថ្នាំបង្ការជំងឺគ្រុនផ្ដាសាយធំ