ត្បិតថា ប្រទេសយើង មិនធ្លាប់មានការរញ្ជួយដីធ្ងន់ធ្ងរក៏ពិតមែន តែគ្រោះធម្មជាតិគ្មានអ្នកណាអាចស្មានដឹងមុនទេ អ៊ឹចឹងហើយ គ្នាយើងគួរចេះពីរបៀបការពារខ្លួនឱ្យហើយ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុក្នុងករណីមានការរញ្ជួយដីកើតឡើង។
១. ក្រាបចុះ
ក្នុងករណីភាគច្រើន យើងអាចការពារខ្លួនបាន ប្រសិនបើយើងអនុវត្តន៍បែបនេះភ្លាមៗ
- ក្រាបចុះភ្លាមៗ ដើម្បីជៀសវាងការដួល
- យកដៃក្តោបក្បាល និងក ពួននៅក្រោមតុរឹងមាំ
២. ប្រសិនបើនៅក្នុងផ្ទះ
កុំរត់ទៅខាងក្រៅ ឬបន្ទប់ផ្សេងទៀតអំឡុងពេលរញ្ជួយដី។ ការនៅនឹងមួយកន្លែង អាចបញ្ចៀសការរងរបួសបានមួយភាគដែរ ហើយដើម្បីកាត់បន្ថយការរងរបួស គ្នាយើងគួរអនុវត្តន៍វិធានខាងក្រោម៖
- បើអាច ត្រូវជៀសឱ្យឆ្ងាយពីកញ្ចក់ ធ្នើដាក់សៀវភៅ ឬគ្រឿងសង្ហារឹមធំៗ ដែលអាចដួលសង្កត់លើយើងបាន
- ព្យាយាមចាប់យកវត្ថុដែលអាចការពារក្បាល និងផ្ទៃមុខរបស់យើងបានពីកម្ទេចកម្ទី ឬអំបែងកញ្ចក់
- ប្រសិនបើនៅក្នុងផ្ទះបាយ ចូលបិទចង្ក្រានហ្គាស
- ប្រសិនបើនៅលើគ្រែ គួរនៅមួយកន្លែង ហើយយកខ្នើយការពារក្បាល។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣. ប្រសិនបើយើងនៅលើអាគារខ្ពស់ គួរនៅក្នុងអាគារនោះសិន
- គេចឱ្យឆ្ងាយពីបង្អួច
- ក្រាបចុះ និងយកដៃការពារក្បាល និងក
- កុំប្រើជណ្តើរយន្ត ពីព្រោះចរន្តភ្លើងអាចនឹងត្រូវកាត់ផ្តាច់
[embed-health-tool-heart-rate]
៤. ប្រសិនបើយើងនៅខាងក្រៅ ត្រូវនៅកន្លែងនោះសិន
- គេចចេញពីអាគារ ខ្សែភ្លើង តំបន់ដែលមានប្រេង និងហ្គាស
- រកកន្លែងចំហ និងឆ្ងាយពីដើមឈើ បង្គោលទូរសព្ទ និងអាគារ ក្រាបចុះ ឬអង្គុយចុះ រហូតដល់ឈប់រញ្ជួយដី។
៥. ប្រសិនបើនៅក្នុងរថយន្ត គួរបញ្ឈប់រថយន្តភ្លាមៗ
- បើករថយន្តចេញឆ្ងាយពីបង្គោលភ្លើង ឬនៅក្រោម និងនៅលើស្ពានអាកាស
- ស្ថិតនៅក្នុងរថយន្ត រហូតដល់ឈប់រញ្ជួយដី
- នៅពេលដែលយើងអាចបើកបរឡើងវិញ គួរសង្កេតមើលហានិភ័យនានាដែលបង្កឡើងដោយគ្រោះរញ្ជួយដី ដូចជាស្នាមប្រេះនៅលើផ្លូវថ្នល់ បង្គោលភ្លើងដួល ឬស្ពានដែលដួល។
ចំណុចសំខាន់
១. ក្រាបចុះ
ក្នុងករណីភាគច្រើន យើងអាចការពារខ្លួនបាន ប្រសិនបើយើងអនុវត្តន៍បែបនេះភ្លាមៗ
- ក្រាបចុះភ្លាមៗ ដើម្បីជៀសវាងការដួល
- យកដៃក្តោបក្បាល និងក ពួននៅក្រោមតុរឹងមាំ
២. ប្រសិនបើនៅក្នុងផ្ទះ
កុំរត់ទៅខាងក្រៅ ឬបន្ទប់ផ្សេងទៀតអំឡុងពេលរញ្ជួយដី។ ការនៅនឹងមួយកន្លែង អាចបញ្ចៀសការរងរបួសបានមួយភាគដែរ ហើយដើម្បីកាត់បន្ថយការរងរបួស គ្នាយើងគួរអនុវត្តន៍វិធានខាងក្រោម៖
- បើអាច ត្រូវជៀសឱ្យឆ្ងាយពីកញ្ចក់ ធ្នើដាក់សៀវភៅ ឬគ្រឿងសង្ហារឹមធំៗ ដែលអាចដួលសង្កត់លើយើងបាន
- ព្យាយាមចាប់យកវត្ថុដែលអាចការពារក្បាល និងផ្ទៃមុខរបស់យើងបានពីកម្ទេចកម្ទី ឬអំបែងកញ្ចក់
- ប្រសិនបើនៅក្នុងផ្ទះបាយ ចូលបិទចង្ក្រានហ្គាស
- ប្រសិនបើនៅលើគ្រែ គួរនៅមួយកន្លែង ហើយយកខ្នើយការពារក្បាល។
អត្ថបទគួរអាន៖
- ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា
- គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន
- កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?
- លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងអេដស៍ដែរអត់?
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្រីៗធាត់ពេក ប្រឈមនឹងកើតជំងឺមហារីកប្រភេទនេះខ្ពស់
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង