backup og meta

វៀតណាម​ខ្លាំង! ពេទ្យគេ​ ប្ដូរ​បេះដូង​សិប្បនិមិត្ត​ឲ្យ​អ្នក​ជំងឺ​​​ដោយជោគជ័យ

វៀតណាម​ខ្លាំង! ពេទ្យគេ​ ប្ដូរ​បេះដូង​សិប្បនិមិត្ត​ឲ្យ​អ្នក​ជំងឺ​​​ដោយជោគជ័យ

មន្ទីរពេទ្យ Vinmec Times City International Hospital ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​ទទួល​ជោគជ័យ ក្នុងការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត (HeartWare Ventricular Assist Device) ក្នុង​ខ្លួន​អ្នក​ជំងឺ​ម្នាក់ ដែលមាន​ជំងឺ​ខ្សោយបេះដូង។ ជោយជ័យ​នេះ ជួយឲ្យ​អ្នក​ជំងឺ​បន្ត​ជីវិត​បាន​រយៈពេល ៧​ឆ្នាំ​ទៀត។

អ្នកស្រី Vi Thi Tan អាយុ ៣៤​ឆ្នាំ រស់នៅ​ស្រុក Muong Lat ខេត្ត Thanh Hoa មាន​ជំងឺ​បេះដូង​រយៈពេល ១០​ឆ្នាំ​មកហើយ និង​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៃ​ជំងឺ​ខ្សោយបេះដូង រីកសាច់ដុំបេះដូង និង​ជំងឺ​ស្រ្ដូក។ អ្នកស្រី បាន​ឈាន​ដល់​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ​ទៅហើយ។

ដើម្បី​សង្រ្គោះជីវិត ក្រុម​វេជ្ជបណ្ឌិត នៃ​មន្ទីរពេទ្យ​អន្តរជាតិ​ក្នុង​ក្រុង​ហាណូយ​មួយ​នេះ បាន​សម្រេចភ្លាមៗ ធ្វើការ​ផ្លាស់ប្ដូរ​បេះដូង​សិប្បនិមិត្ត។ ក្រោយ​ការ​វះកាត់រយៈពេល ៥​ម៉ោង អ្នកស្រី Vi Thi Tan មាន​សញ្ញា​ប្រសើរឡើង​វិញ ជាមួយ​ដំណើរការ​ល្អ​របស់​បេះដូង​សិប្បនិមិត្ត​ក្នុង​ខ្លួន​របស់​អ្នក​ស្រី។

មួយខែ​ក្រោយមក អ្នកស្រី Vi Thi Tan បានធូរស្បើយ និង​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ទី៤ ខែ​មេសា ឆ្នាំ​២០១៩។ ប៉ុន្ដែ​ក្រុម​វេជ្ជបណ្ឌិត នឹង​បន្ត​ណែនាំ​អ្នកជំងឺ​រូបនេះ ពី​វិធី​ថែទាំ​សុខភាព និង​ការ​ប្រើប្រាស់​បេះដូង​សិប្បនិមិត្ត។

អ្នកស្រី Vi Thi Tan បាន​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកស្រី បាន​ធូរស្បើយ​ច្រើន ហើយ​អ្នកស្រី​មាន​អារម្មណ៍​ដូចបាន​កើតជា​ថ្មី ក្រោយ​ការ​វះកាត់​ផ្លាស់ប្ដូរ​បេះដូង។

មន្ទីរពេទ្យ Vinmec Times City International Hospital ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម

អត្ថបទពាក់ព័ន្ធ៖

លោក​វេជ្ជបណ្ឌិត Bui Duc Phu ដែល​ដឹកនាំ​ការ​វះកាត់​នេះ បាន​បញ្ជាក់​ថា ដោយក្លាយជា​មន្ទីរពេទ្យ​ឯកជន​ទី១ និង​ជា​មន្ទីរពេទ្យ​ទី​២ ក្នុង​ប្រទេស​វៀតណាម ជោគជ័យ​ក្នុង​ការ​វះកាត់​ដ៏ស្មុគស្មាញ​នេះ មន្ទីរពេទ្យ Vinmec Times City International Hospital នឹង​បន្ដ​ពង្រឹង​តួនាទី​របស់​ខ្លួន ក្នុង​ការ​ព្យាបាល​ជំងឺ​បេះដូង។ បច្ចុប្បន្នេះ មន្ទីរពេទ្យ​នេះ មាន​បច្ចេកវិទ្យា​ចុងក្រោយ ក្នុង​ផ្នែក​បេះដូង​សិប្បនិមិត្ត ដើម្បី​បំពេញ​តម្រូវការ​អ្នកជំងឺ​បេះដូង ទាំង​ក្នុង និង​ក្រៅប្រទេស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://vietnamnews.vn/society/518345/vinmec-hospital-successfully-performs-hvad-artificial-heart-transplant.html#DsUZd7WCyL2cBew2.97

កំណែ​ប្រែបច្ចុប្បន្ន

08/04/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 08, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម