backup og meta

ទម្លាប់​រស់​នៅ​ពលរដ្ឋ​ជប៉ុនអ៊ីចឹង​សោះ ទើប​អាយុ​វែង

ទម្លាប់​រស់​នៅ​ពលរដ្ឋ​ជប៉ុនអ៊ីចឹង​សោះ ទើប​អាយុ​វែង

យើង​ប្រហែល​ធ្លាប់​ឮ ធ្លាប់ដឹង​​ហើយ ជប៉ុន​ស្ថិតក្នុង​ចំណោម​ប្រទេស​មាន​អត្រា​ពលរដ្ឋ​អាយុវែង​ជាងគេលើលោក ពិសេស​ទឹក​ដី​នៃ​កោះ អូគីណាវ៉ា គឺសម្បូរមនុស្សរស់នៅមាន​អាយុ​រហូតដល់លើស ១០០​ឆ្នាំ។ ពលរដ្ឋលើ​កោះ​នេះ ២/៣ នៅធ្វើការ​បាន​ដោយ​ខ្លួន​ឯង ក្នុង​វ័យ ៩៧ ​ឆ្នាំ មាន​ន័យ​ថា អាចនៅផ្ទះផ្ទាល់​ខ្លួន ចម្អិន​អាហារ​ដោយ​ខ្លួនឯង និង​រស់នៅ​ពឹងផ្អែក​លើ​ខ្លួន​ឯងទាំង​ស្រុង។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ទម្លាប់​រស់នៅ​ជនជាតិ​ជប៉ុន ដែលជាមូលហេតុពិត​ជួយឲ្យ​រស់​បានលើស​ ១០០ ឆ្នាំ។​

យោង​តាម​ការ​ស្រាវ​ជ្រាវ​ចុះ​ផ្សាយ​លើ​បណ្តាញ​ព័ត៌​មាន CNN បាន​ឲ្យដឹង​ថា ទោះបីជាពលរដ្ឋ​រស់នៅ​លើ​កោះ​ អូគី​ណាវ៉ា មិនរត់ហាត់​ប្រាណ​នៅ​ខាងក្រៅ ឬ​ទៅ​កន្លែង​ហាត់ប្រាណ​នានា ក៏​ពួកគេភាគច្រើនប្រមូលផ្ដុំ​គ្នា​នៅតាម​សួនច្បារ ហាត់​ថៃជី ជិះកង់ និង​លេង​កីឡា (Gateball) ជាមួយ​មិត្តភ័ក្តិ។

ចំណែក​របប​អាហារ​របស់​អ្នក​កោះ​អូគីណាវ៉ា គឺជា​មេរៀនដ៏មាន​តម្លៃ​មួយដែល​មនុស្ស​ទូទៅ​គួរ​យក​គំរូ​តាម។ ទស្សនវិទ្យា​ជប៉ុន “Hara Hachi Bu” មានន័យ ឈប់​ញ៉ាំ នៅ​ពេលយើង​ឆ្អែត ៨០ ​ភាគរយ។ ប្រទេស​នេះ ក៏គ្មាន​វប្បធម៌ “បង្ហើយ​បាត​ចាន” នាំឲ្យការ​ញ៉ាំ​អាហារ​ឆ្អែត​ពេក​នោះដែរ។

ជាមួយ​គ្នានេះ ទម្លាប់​​ញ៉ាំ​អាហារ​នៅ​​ជប៉ុន ត្រូវបាន​ដាក់​ក្នុង​ប្រអប់ មាន ៦​ ថត​តូចៗ ហើយរបៀប​ដាក់​​អាហារ​ក្នុង​ថត​តូចៗច្រើន​បែបនេះ ធ្វើ​ឲ្យ​ជនជាតិ​ជប៉ុន ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិច ប៉ុន្ដែ​បាន​ច្រើន​ប្រភេទ។ អ្នក​កោះ​អូគីណាវ៉ា ជាធម្មតា ញ៉ាំផ្លែឈើ និង​បន្លែ ៨​ មុខ​ខុសៗគ្នា និង​អាហារ ១៨ ​មុខ​ខុសគ្នា ក្នុង​មួយថ្ងៃៗ។

ប៉ុន្ដែ​របប​អាហារ​នៅ​លើ​កោះនេះ ​ប្រែប្រួល​សម្រាប់ពលរដ្ឋ​ជប៉ុនជំនាន់​ក្រោយ ដោយ​ភាគ​ច្រើន​ងាក​មក​រក​ការញ៉ាំសាច់ និង​អាហារ​មាន​ជីវជាតិ​ខ្លាំង ជំនួស​ត្រី និង​សណ្ដែកសៀង។ ជាងនេះ​ទៅទៀត លើកោះអូគីណាវ៉ា ក៏ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ជាញឹកញាប់ ដោយ​មនុស្ស​ជាច្រើន ផ្លាស់ប្ដូរ​ពី​ការ​ជិះកង់ ទៅ​ជិះឡាន ដែល​កត្ដា​នេះនាំឲ្យ​មាន​ការ​បំពុល​ដល់​បរិស្ថាន​លើ​កោះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://edition.cnn.com/2019/04/05/health/japan-okinawa-food-diet-hara-hachi-bu-chasing-life-gupta/index.html

កំណែ​ប្រែបច្ចុប្បន្ន

03/08/2021

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចង់ឲ្យភ្នែកមានសុខភាពល្អ កុំរំលងការហាត់ប្រាណ

១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 03, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម