ដោយសារមុខម្ហូបនៅវៀតណាម ចម្អិនភាគច្រើន ប្រើខ្លាញ់ មិនអាចខ្វះបាន ពិសេសខ្លាញ់ជ្រូក ជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាលប្រទេសនេះ ស្វះស្វែងរកគ្រឿងផ្សំមកជំនួស ។
ប្រភពព័ត៌មានម៉ាឡេស៊ី Free Malaysia Today បានឲ្យដឹងថា ដោយសារវិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកជីវជាតិបំប៉នវៀតណាម បានសិក្សាឃើញពី គុណប្រយោជន៍នៃប្រេងត្នោត ថាអាចប្រើជំនួសខ្លាញ់ ហើយថែមទាំងមិនប៉ះពាល់ដល់សុខភាព ទើបធ្វើឲ្យ ប្រទេសនេះសម្រេចចិត្តនាំចូល ប្រេងត្នោតពីម៉ាឡេស៊ីសម្រាប់ប្រជាជនខ្លួន។
គិតមកទល់ពេលនេះ ប្រេងត្នោតគិតជាមធ្យមប្រមាណ៦០% ត្រូវបានប្រើប្រាស់នៅវៀតណាមសម្រាប់ចម្អិនម្ហូប ពោលគឺស្មើគ្នានឹងចំនួននៃការប្រើខ្លាញ់ជ្រូកដែរ។ បើតាមវិទ្យាស្ថានជាតិស្រាវជ្រាវផ្នែកជីវជាតិបំប៉នវៀតណាម បានឲ្យដឹងពីគុណប្រយោជន៍នៃប្រេងត្នោតថាមាន សារធាតុ ប៊េតា ការ៉ូទីន ដែលជួយទ្រទ្រង់ភ្នែក ជួយឲ្យមើលច្បាស់ ជាពិសេសសម្រាប់កុមារ ហើយវាក៏សំបូរសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយឲ្យរាងកាយចៀសឆ្ងាយពីជំងឺផ្សេងៗផងដែរ។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]