នុ៎ះ! ប្រយ័ត្នផងស្រីៗគ្នាយើងដែលចង់បានរាងស្អាត ប្រើថ្នាំសម្រកទម្ងន់ ព្រោះរដ្ឋបាលឱសថ និងចំណីអាហារអាមេរិក បានព្រមានពីប្រភេទថ្នាំសម្រកទម្ងន់ Lorcaserin (Belviq) អាចបង្កហានិភ័យ អត្រាកើតមហារីកកាន់តែខ្ពស់។
យោងតាមការធ្វើតេស្តសុវត្ថិភាពរបស់ រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក FDA ថ្នាំបញ្ចុះទម្ងន់ពពួក Lorcaserin (Belviq) ត្រូវបានប្រមាន និងហាមយពលរដ្ឋអាមេរិកប្រើប្រាស់ ដោយសារតែថ្នាំនេះអាចបង្កើនហានិភ័យជំងឺមហារីក។
អត្ថបទពាក់ព័ន្ធ៖ អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?
ជាមួយគ្នានេះ FDA ក៏បានស្នើឲ្យមានការប្រមូលក្រុមថ្នាំ Lorcaserin ដែលមានយីហោ Belviq និង Belviq XR ដែលជាផលិតផលរបស់ក្រុមហ៊ុនផលិតឱសថ Eisai ហើយក្រុមហ៊ុននេះ ក៏សម្រេចប្រមូលម៉ាកថ្នាំទាំងពីររបស់ខ្លួន ចូលក្នុងស្តុកវិញដែរ។
អត្ថបទពាក់ព័ន្ធ៖
- រឹបអូសថ្នាំសម្រកទម្ងន់ជាង ១លានគ្រាប់ ក្រោយស្ត្រីម្នាក់លេបហើយស្លាប់
- សម្រាលកូនរួច ម៉ាក់ៗកុំចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់ទាំងម្តាយទាំងកូន
Lorcaserin ជាក្រុមថ្នាំផលិតឡើងក្នុងចេតនាជួយឲ្យអ្នកប្រើប្រាស់សម្រកទម្ងន់ ដោយប្រើជាមួយវិធីព្យាបាលជំងឺធាត់ និងលើសទម្ងន់ សុទ្ធតែជាមូលហេតុនាំឲ្យមានបញ្ហាសុខភាពច្រើន ខណៈប្រសិទ្ធភាពរបស់ថ្នាំ គឺធ្វើឲ្យយើងមិនសូវឃ្លានអាហារ។
ប៉ុន្តែតាមរបាយការណ៍របស់ FDA ថ្នាំនេះ អាចបង្កហានិភ័យកើតមហារីកជាច្រើនប្រភេទ ដូចជា មហារីកលំពែង មហារីកសួត និងមហារីកពោះវៀនធំ ដោយក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ FDA អះអាងថា ថ្នាំនេះក៏អាចបង្កឲ្យមានបញ្ហាសរសៃឈាមបេះដូងទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- កុំសម្រកទម្ងន់ដោយវិធី៣យ៉ាងនេះឲ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់
- ចង់ស្រកគីឡូ កាម៉ាប់ៗលែងពិបាកហើយ! សិង្ហបុរី កំពុងបង្កើតថ្នាំសម្រកទម្ងន់ពិសេស
- ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
- ជំងឺមហារីកក្រពេញអូវែ ស្រីៗត្រូវយកចិត្តទុកដាក់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]