ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ថ្មីៗនេះ បានអះអាងថា ថ្នាំពិសោធទៅលើជំងឺមហារីក អាចនឹងមានលទ្ធភាពជួយទប់ស្កាត់ ការពារមនុស្សពីការឆ្លង វីរុសផ្លូវដង្ហើមថ្មី COVID-19 បាន។
សារព័ត៌មានអង់គ្លេស Daily Mail បានផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ថាថ្នាំពិសោធមហារីកខាងលើ មានឈ្មោះថា “Aptamer” ដែលជាបន្ទះសំយោគ DNA ដោយភ្ជាប់ជាមួយប្រូតេអ៊ីនឈ្មោះ Nucleolin។
ក្នុងការសិក្សាមុនៗ បានបង្ហាញថា ថ្នាំពិសោធខាងលើ អាចបង្ការពីជំងឺមហារីកផ្សេងៗ តាមរយៈការចាក់ថ្នាំនេះ រួចថ្នាំនេះបានបញ្ចេញប្រសិទ្ធិភាពដោយការរារាំង កោសិកាមហារីកមិនឱ្យចម្លងខ្លួន និងរាលដាលដល់កោសិកាផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តរកឃើញពន្លឺថ្មី អាចវិនិច្ឆ័យនិងព្យាបាលជំងឺមហារីកបានលឿន
- ចិនបង្កើតឧបករណ៍តេស្តរកមើលមហារីកជំនាន់ថ្មីបានសម្រេច
ការស្រាវជ្រាវខាងលើនេះ ធ្វើឡើងដោយក្រុមការងារនៃសាកលវិទ្យាល័យ Louisville សហរដ្ឋអាមេរិក ដោយអះអាងថាបច្ចេកទេសនេះ បានពិសោធជោគជ័យទៅលើកោសិកាគំរូ និងបានតេស្តសាកល្បងមនុស្សក្នុងទ្រង់ទ្រាយតូច។ ដោយឡែក នីតិវិធីនឹងត្រូវការរយៈពេលយូរផងដែរ ដើម្បីសិក្សាពីសុវត្ថិភាព១០០% មុននឹងតេស្តសាកល្បងលើមនុស្សក្នុងទ្រង់ទ្រាយធំ។
ទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត Paula Bates ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវខាងលើ បានឱ្យដឹងតាមរយៈសារព័ត៌មានថា នីតិវិធីខាងលើពិតជាត្រូវការរយៈពេលយូរ រាប់ឆ្នាំដើម្បីពិសោធ មុននឹងសាកល្បងលើមនុស្ស ប៉ុន្តែក្នុងករណីខ្លះ ពិសេសករណី COVID-19 ដើម្បីជួយស្រោចស្រង់ជីវិតមនុស្ស ការសាកល្បងអាចនឹងធ្វើឡើង។
អត្ថបទពាក់ព័ន្ធ៖
- អាមេរិកផ្អាកផ្ដល់ថវិកាដល់WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- អ្នកវិទ្យាសាស្រ្តអង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា
សម្រាប់នីតិវិធីខាងលើត្រូវបានដាក់ស្នើទៅ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រួចហើយ ដើម្បីសម្រេចពិចារណាធ្វើតេស្តសាកល្បងអនុវត្តវិធីនេះ ក្នុងការទប់ស្កាត់វីរុស COVID-19៕
អត្ថបទពាក់ព័ន្ធ៖
- អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍នេះ
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]