backup og meta

មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 18, 2022

    មិនត្រឹមស្រីៗ! ប្រុសៗចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ការពារពីជំងឺសាហាវច្រើន

    ​ពេល​​វ៉ាក់សាំង​បង្ការ​​មេរោគបង្ក​ជំងឺ​មហារីក​មាត់​ស្បូន (HPV) ចរាចរណ៍​ឲ្យ​ប្រើ​ប្រាស់​ជា​លើក​ដំបូង វា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​ក្មេង​ស្រី​ជិត​ពេញ​វ័យ។ ឥឡូវ​នេះ ការ​ស្រាវជ្រាវ​ថ្មីៗ​ជា​ច្រើន បាន​រក​ឃើញ​ថា វ៉ាក់សាំង​មហារីក​មាត់​ស្បូន​ក៏​មាន​សុវត្ថិភាព​សម្រាប់​ក្មេង​ប្រុស ឬ​មនុស្ស​ប្រុស​ផង​ដែរ។

    ទាក់​ទង​នឹង​បញ្ហា​នេះ វេជ្ជបណ្ឌិត Richard Watkins ឯកទេស​ជំងឺ​ឆ្លង​នៅ​ទី​ក្រុង Akron រដ្ឋ Ohio និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Northeast Ohio Medical សហរដ្ឋអាមេរិក​បាន​ណែនាំ​ឲ្យ​ក្មេង​ប្រុស និង​បុរសៗ​ទៅ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន ព្រោះ​វា​មិន​មាន​គុណវិបត្តិ​ទេ ហើយ​​ថែម​ទាំង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ទៀត​ផង។

    ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​មនុស្ស​ប្រុស​មាន​ដូច​ជា៖

    ១. ការពារ​ការ​ឆ្លង​មេរោគ​មហារីក​មាត់​ស្បូន​ទៅ​ភរិយា ឬ​ដៃ​គូ​រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់

    ២. កាត់​បន្ថយ​ភាគ​រយ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​លើ​បុរស មហារីក​បំពង់​ក និង​មហារីក​ចុង​ពោះវៀន​ធំ។

    ៣. ការពារ​ជំងឺ​សិរ​មាន់ ដែល​ជា​ជំងឺ​ពិបាក​ព្យាបាល និង​សាំញ៉ាំ។

    បច្ចុប្បន្ន​នេះ CDC អាមេរិក​បាន​ណែនាំ​ឲ្យ​ចាក់​វ៉ាក់សាំង​មហារីក​មាត់​ស្បូន​លើ​ក្មេង​ប្រុស និង​ក្មេង​ស្រី​ប្រឆាំង​នឹង​មេរោគ HPV ដោយ​ចាប់​ផ្ដើម​ពី​អាយុ ១១១២ឆ្នាំ។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ចាក់​ជា​ពីរ​ដូស ដោយ​លើក​ទី​ពីរ​ចាក់​ពី ទៅ ១២ខែ​បន្ទាប់​ពី​ការ​ចាក់​លើក​ដំបូង។

    វ៉ាក់សាំង​មហារីក​មាត់​ស្បូន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម