backup og meta

វិធីសាស្ដ្រពង្រីកទំហំលិង្គ តើអាចជឿជាក់បានកម្រិតណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 13, 2022

    វិធីសាស្ដ្រពង្រីកទំហំលិង្គ តើអាចជឿជាក់បានកម្រិតណា?

    បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រ​នៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។

    ខណៈទំហំបច្ចុប្បន្ននៅមិនទាន់ពេញចិត្ដនោះទេ អាចជារឿងពិបាក បើអ្នកមានបំណងចង់ពង្រីកបន្ថែមនោះ ព្រោះតាមរបាយការណ៍ផ្នែកវេជ្ជសាស្ដ្រ មន្ទីពេទ្យ mayoclinic របស់អាមរិក ចុះផ្សាយក្នុងឆ្នាំ ២០២០ នៅមិនទាន់មានការគាំទ្រទាំងស្រុងនឹងលទ្ធផលប្រើប្រាស់ផលិតផលមួយចំនួន និងវិធីសាស្ដ្រផ្សេងៗ ពាក់ព័ន្ធនឹងការពង្រីកទំហំលិង្គនេះ។

    ១. ថ្នាំគ្រាប់ និង ឡេ

    ការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់លេប ឬ ប្រើប្រាស់ឡេដើម្បីលាបនៅលើលិង្គដើម្បីពង្រីកទំហំ ជាទូទៅផលិតផលទាំងនេះ ត្រូវបានដាក់បញ្ចូលជាមួយនឹង ពពួកវីតាមីន សារធាតុរ៉ែ និងលាយបញ្ចូលជាមួយអ័រម៉ូន។ ជាលទ្ធផលគួរឲ្យស្ដាយដោយ​យោងតាមមន្ទីរពេទ្យ mayoclinic បានបង្ហាញថា ផលិត​ផលទាំងនេះ មិនអាចបំពេញក្ដីបំណងអ្នកប្រើប្រាស់បាន​ទេ ផ្ទុយទៅវិញ បើប្រើមិនត្រឹម​ត្រូវក៏អាចបង្ករផលប៉ះពាល់ដល់សុខភាពលិង្គវិញក៏មាន។

    ២. បំពង់បូម

    ការប្រើប្រាស់បំពង់បូមដើម្បីពង្រីកទំហំលិង្គ ជាមធ្យោបាយមួយមានការប្រើប្រាស់ច្រើន នៅប៉ែកខាងអឺរ៉ុប។ វិធីនេះជាក់ស្ដែងណាស់ត្រូវបានគេគិតថា ជាការទាញសម្ពាធឈាមចូលមកកាន់លិង្គខ្លាំងនឹងអាចជួយពង្រីកទំហំលិង្គឲ្យឡើងធំ ប៉ុន្ដែលទ្ធផលគ្មានប្រសិទ្ធគ្រប់គ្រាន់នឹងទទួលយកនោះទេ ពោលវាអាចធ្វើឲ្យលិង្គរីកមាឌក្នុងរយៈពេលខ្លី ហើយនឹងវិលត្រលប់ទៅរកទំហំដើមវិញ។ បើប្រើញឹកញាប់ទៀតអាចប៉ះពាល់ទៅដល់ជាលិការសាច់ដុំក្នុងលិង្គទៀតផង ម្យ៉ាងវិញទៀតវិធីនេះ គេប្រើសម្រាប់អ្នកដែលមានបញ្ហាលិង្គខ្សោយដែលមិនឡើងរឹងតែប៉ុណ្ណោះ។

    អត្ថបទគួរអាន៖

    លិង្គមិនឡើងរឹង

    ៣. ការម៉ាស្សា

    ការម៉ាស្សាលិង្គ ឬអាចហៅមួយបែបទៀតថា ហាត់ប្រាណលិង្គ jelqing។ វិធីនេះគឺអាចអនុវត្ដដោយខ្លួនឯង ដោយមិនបាច់ប្រើប្រាស់លិតផលជំនួយ។ ពោលគេអាចធ្វើវាដោយការ សម្រួលសរសៃលិង្គ ដោយច្បូតពីគល់ទៅចុងលិង្គអនុវត្ដជាប្រចាំ។ វិធីនេះថ្វីដ្បិតតែមិនមានផលប៉ះពាល់ខ្លាំងដូចប៉ុន្មុានវិធីខាងលើ ប៉ុន្ដែក៏មិនទាន់មានភស្ដុតាងណាបង្ហាញ​ថាមានប្រសិទ្ធភាពនោះដែរ។ វិធីនេះបើធ្វើមិនប្រយ័ត្នអាចមានការរលាក ក៏អាចថាបាន។

    ៤.ប្រើឧបករណ៍

    ការប្រើប្រាស់ឧបករណ៍ពន្លូតលិង្គ ជាទូទៅក្នុងគោលបំណងបង្កើនប្រវែងលិង្គ ដែលឧបករណ៍នេះធ្វើការដោយកៀបក្បាលលិង្គ​ទាញ​មកមុខ។ ថ្វីដ្បិតរបស់នេះវាមានភាពចម្លែកក្នុងបណ្ដាប្រទេសប៉ែកអាស៊ីមែន ប៉ុន្ដែវាមានការប្រើប្រាស់រួចទៅហើយនៅប៉ែកអឺរ៉ុប។ តាមលទ្ធផលបង្ហាញ ការប្រើប្រាស់វិធីនេះមានការសិក្សាតិចបំផុតថាមានប្រសិទ្ធភាព ដែលអាចបង្កើនប្រវែង ចន្លោះពី១ ទៅ ៣សង់ទីមែត្រ។ ប៉ុន្ដែគោលដៅពិតប្រាកដ ឧបករណ៍នេះ គឺប្រើដើម្បីព្យាបាល ជំងឺលិង្គកោងតែប៉ុណ្ណោះ មិនសម្រាប់ពន្លូតប្រវែងលិង្គនោះទេ។

    ៥.ការវះកាត់

    មធ្យោបាយនៃការវះកាត់ពង្រីកទំហំលិង្គ ក៏មានការអនុវត្ដផងដែរប៉ុន្ដែប្រសិទ្ធភាពរបស់វា អាចពង្រីកតែទំហំមិនអាចបង្កើនប្រវែងលិង្គនោះទេ។ មធ្យោបាយនេះភាគច្រើនត្រូវបាន ក្រុមគ្រូពេទ្យបដិសេដ ព្រោះវាប្រឈមនឹងគ្រោះ​ថ្នាក់ច្រើនជាងលាភសំណាង។ ម្យ៉ាងវិញទៀត ភាគច្រើន លទ្ធផលនៃការវះកាត់តែងជះឥទ្ធិពលក្រោយពេលដែលមុខកាំបិតវះកាត់ជាសះស្បើយ មានករណីខ្លះ អាចបង្កទៅជាបញ្ហាលិង្គកោងជាដើម។

    ជារួមការសម្រេចចិត្ដជ្រើសរើសវិធីសាស្ដ្រពង្រីកទំហំលិង្គ កែប្រែឲ្យខុសពីធាតុដើម មិនមែនជារឿងងាយនោះទេ ម្យ៉ាងសរីរាង្គកាយរបស់មនុស្ស មានការលូតប្រែប្រួលទៅតាមវ័យ។ ចូរគិតបានច្បាស់លាស់មុនសម្រេចចិត្ដជ្រើសរើសវិធីសាស្ដ្រណាមួយ ព្រោះករណីខ្លះវាអាចបង្កផលប៉ះពាល់ដល់ សុខភាពយើងវិញជាមិនខានឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម