បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រនៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
បើនិយាយទៅដល់ទំហំលិង្គបច្ចុប្បន្ន ចំពោះបុរសកម្ពុជាមានទំហំទូទៅជាមធ្យម ប្រវែង ១០,០៤ សង់ទីម៉ែត្រនៅពេលដែលឡើងរឹង នេះបើយោងតាមរបាយការណ៍ បង្ហាញពីទំហំលិង្គបុរសទូទាំងពិភពលោក។ ដូច្នេះសម្រាប់បុរសដែលមានប្រវែងខ្លីជាងនោះចាត់ទុកថាតូច និង វែងជាង ចាត់ទុកថាធំហើយ។
ខណៈទំហំបច្ចុប្បន្ននៅមិនទាន់ពេញចិត្ដនោះទេ អាចជារឿងពិបាក បើអ្នកមានបំណងចង់ពង្រីកបន្ថែមនោះ ព្រោះតាមរបាយការណ៍ផ្នែកវេជ្ជសាស្ដ្រ មន្ទីពេទ្យ mayoclinic របស់អាមរិក ចុះផ្សាយក្នុងឆ្នាំ ២០២០ នៅមិនទាន់មានការគាំទ្រទាំងស្រុងនឹងលទ្ធផលប្រើប្រាស់ផលិតផលមួយចំនួន និងវិធីសាស្ដ្រផ្សេងៗ ពាក់ព័ន្ធនឹងការពង្រីកទំហំលិង្គនេះ។
ការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់លេប ឬ ប្រើប្រាស់ឡេដើម្បីលាបនៅលើលិង្គដើម្បីពង្រីកទំហំ ជាទូទៅផលិតផលទាំងនេះ ត្រូវបានដាក់បញ្ចូលជាមួយនឹង ពពួកវីតាមីន សារធាតុរ៉ែ និងលាយបញ្ចូលជាមួយអ័រម៉ូន។ ជាលទ្ធផលគួរឲ្យស្ដាយដោយយោងតាមមន្ទីរពេទ្យ mayoclinic បានបង្ហាញថា ផលិតផលទាំងនេះ មិនអាចបំពេញក្ដីបំណងអ្នកប្រើប្រាស់បានទេ ផ្ទុយទៅវិញ បើប្រើមិនត្រឹមត្រូវក៏អាចបង្ករផលប៉ះពាល់ដល់សុខភាពលិង្គវិញក៏មាន។
ការប្រើប្រាស់បំពង់បូមដើម្បីពង្រីកទំហំលិង្គ ជាមធ្យោបាយមួយមានការប្រើប្រាស់ច្រើន នៅប៉ែកខាងអឺរ៉ុប។ វិធីនេះជាក់ស្ដែងណាស់ត្រូវបានគេគិតថា ជាការទាញសម្ពាធឈាមចូលមកកាន់លិង្គខ្លាំងនឹងអាចជួយពង្រីកទំហំលិង្គឲ្យឡើងធំ ប៉ុន្ដែលទ្ធផលគ្មានប្រសិទ្ធគ្រប់គ្រាន់នឹងទទួលយកនោះទេ ពោលវាអាចធ្វើឲ្យលិង្គរីកមាឌក្នុងរយៈពេលខ្លី ហើយនឹងវិលត្រលប់ទៅរកទំហំដើមវិញ។ បើប្រើញឹកញាប់ទៀតអាចប៉ះពាល់ទៅដល់ជាលិការសាច់ដុំក្នុងលិង្គទៀតផង ម្យ៉ាងវិញទៀតវិធីនេះ គេប្រើសម្រាប់អ្នកដែលមានបញ្ហាលិង្គខ្សោយដែលមិនឡើងរឹងតែប៉ុណ្ណោះ។
អត្ថបទគួរអាន៖
ការម៉ាស្សាលិង្គ ឬអាចហៅមួយបែបទៀតថា ហាត់ប្រាណលិង្គ jelqing។ វិធីនេះគឺអាចអនុវត្ដដោយខ្លួនឯង ដោយមិនបាច់ប្រើប្រាស់លិតផលជំនួយ។ ពោលគេអាចធ្វើវាដោយការ សម្រួលសរសៃលិង្គ ដោយច្បូតពីគល់ទៅចុងលិង្គអនុវត្ដជាប្រចាំ។ វិធីនេះថ្វីដ្បិតតែមិនមានផលប៉ះពាល់ខ្លាំងដូចប៉ុន្មុានវិធីខាងលើ ប៉ុន្ដែក៏មិនទាន់មានភស្ដុតាងណាបង្ហាញថាមានប្រសិទ្ធភាពនោះដែរ។ វិធីនេះបើធ្វើមិនប្រយ័ត្នអាចមានការរលាក ក៏អាចថាបាន។
ការប្រើប្រាស់ឧបករណ៍ពន្លូតលិង្គ ជាទូទៅក្នុងគោលបំណងបង្កើនប្រវែងលិង្គ ដែលឧបករណ៍នេះធ្វើការដោយកៀបក្បាលលិង្គទាញមកមុខ។ ថ្វីដ្បិតរបស់នេះវាមានភាពចម្លែកក្នុងបណ្ដាប្រទេសប៉ែកអាស៊ីមែន ប៉ុន្ដែវាមានការប្រើប្រាស់រួចទៅហើយនៅប៉ែកអឺរ៉ុប។ តាមលទ្ធផលបង្ហាញ ការប្រើប្រាស់វិធីនេះមានការសិក្សាតិចបំផុតថាមានប្រសិទ្ធភាព ដែលអាចបង្កើនប្រវែង ចន្លោះពី១ ទៅ ៣សង់ទីមែត្រ។ ប៉ុន្ដែគោលដៅពិតប្រាកដ ឧបករណ៍នេះ គឺប្រើដើម្បីព្យាបាល ជំងឺលិង្គកោងតែប៉ុណ្ណោះ មិនសម្រាប់ពន្លូតប្រវែងលិង្គនោះទេ។
មធ្យោបាយនៃការវះកាត់ពង្រីកទំហំលិង្គ ក៏មានការអនុវត្ដផងដែរប៉ុន្ដែប្រសិទ្ធភាពរបស់វា អាចពង្រីកតែទំហំមិនអាចបង្កើនប្រវែងលិង្គនោះទេ។ មធ្យោបាយនេះភាគច្រើនត្រូវបាន ក្រុមគ្រូពេទ្យបដិសេដ ព្រោះវាប្រឈមនឹងគ្រោះថ្នាក់ច្រើនជាងលាភសំណាង។ ម្យ៉ាងវិញទៀត ភាគច្រើន លទ្ធផលនៃការវះកាត់តែងជះឥទ្ធិពលក្រោយពេលដែលមុខកាំបិតវះកាត់ជាសះស្បើយ មានករណីខ្លះ អាចបង្កទៅជាបញ្ហាលិង្គកោងជាដើម។
ជារួមការសម្រេចចិត្ដជ្រើសរើសវិធីសាស្ដ្រពង្រីកទំហំលិង្គ កែប្រែឲ្យខុសពីធាតុដើម មិនមែនជារឿងងាយនោះទេ ម្យ៉ាងសរីរាង្គកាយរបស់មនុស្ស មានការលូតប្រែប្រួលទៅតាមវ័យ។ ចូរគិតបានច្បាស់លាស់មុនសម្រេចចិត្ដជ្រើសរើសវិធីសាស្ដ្រណាមួយ ព្រោះករណីខ្លះវាអាចបង្កផលប៉ះពាល់ដល់ សុខភាពយើងវិញជាមិនខានឡើយ។
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Average penis size by country: worldwide comparison https://www.worlddata.info/average-penissize.php
Penile Enlargement Surgery man should know https://aestheticplasticsurgeons.org.au/your-surgery/body-surgeries/penis-enlargement/
Penis-enlargement products: Do they work? https://www.mayoclinic.org/healthy-lifestyle/sexual-health/in-depth/penis/art-20045363
Penis Enlargement – Risks & Causes https://urology.weillcornell.org/clinical-conditions/sexual-medicine/penis-enlargement/risks-causes
Penis Enlargement Surgery https://www.issm.info/sexual-health-headlines/penis-enlargement-surgery-men-should-know-about-complications