backup og meta

ប្រុសៗធម្មតាមានទឹកកាមខាប់ ចុះបើរាវវិញមកពីមូលហេុអ្វី?

ប្រុសៗធម្មតាមានទឹកកាមខាប់ ចុះបើរាវវិញមកពីមូលហេុអ្វី?

ប្រុសៗយើង​​ដឹងទេ​ថា​គុណ​ភាពនៃ​ទឹក​កាម​ក៏​អាច​បញ្ជាក់​ពី​សុខភាពរបស់​យើង​បាន​ដែរ​។ មនុស្ស​ប្រុស​ភាគ​ច្រើន​បញ្ចេញ​ទឹក​កាម​មក​ក្រៅ​ខាប់​នៅ​ពេល​ដែល​អារម្មណ៍​ផ្លូវ​ភេទ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ​បើ​សិន​ជា​ទឹក​កាម​របស់​យើង​ប្រែ​ជា​រាវ នេះ​អាច​បញ្ជាក់​ថា យើង​មាន​បញ្ហា​សុខភាព​ណា​មួយ​មិន​ខាន ដែល​បញ្ហា​នេះ​អាច​​មាន​អាត្រា​កើត​លើ​ប្រុសៗ​គ្រប់​គ្នា។

ដូច​ទៅ​នឹង​ឈ្មោះ​នៃ​បញ្ហាអ៊ីចឹង​ រោគ​សញ្ញា​គឺ​ទឹក​កាម​មាន​លក្ខណៈរាវ។ ក្រៅ​ពីនេះ​ក៏​អាច​មាន​រោគ​សញ្ញា​ផ្សេង​ខ្លះ​ទៀត​ដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម​យើង​អាច​ប្រឹក្សា​ជាមួយ​​គ្រូ​ពេទ្យ​ជំនាញ។

មូល​ហេតុ​អ្វី​បាន​ប្រុសៗ​អាច​ជួប​បញ្ហា​ទឹក​កាម​រាវ?

មាន​មូល​ហេតុ​ជា​ច្រើន​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ទឹក​កាម​រាវ យ៉ាងណា​ មូល​ហេតុ​ទាំង​នោះ​សុទ្ធ​តែ​អាច​ព្យា​បាល និង​បង្ការ​បាន ដូចជា៖

 ចំនួន​មេជីវិត​ឈ្មោល​តិច៖ ភាគ​ច្រើន​បណ្តាល​មក​ពី​ចំនួន​មេ​ជីវិត​ឈ្មោល​​តិច ជា​ភាសា​បច្ចេក​ទេស​គេ​ឲ្យ​ឈ្មោះ​ថា Oligospermia។ ក្នុង​ករណី​រាប់​មេ​ជីវិត​ឈ្មោល​ទាប មាន​ន័យ​ថា​ទឹក​កាម​របស់​យើង​មាន​មេ​ជីវិត​តិច​ជាង​ធម្មតា។ ចំនួន​មេ​ជីវិត​ឈ្មោល ក្រោម​ ១៥​ លាន/មិល្លីលីត្រ គឺ​អាច​ចាត់​ទុក​ថា​ទាប​ជាង​កម្រិត​ធម្មតា​ ហើយ​កត្តា​​ធ្វើ​ឲ្យ​មេ​ជីវិត​ឈ្មោល (Oligospermia) តិច​ មាន​ដូច​ជា៖

  • ហើម​សរសៃ​វ៉ែន​នៅ​ក្នុង​ពង​ស្វាស​ ដែល​ជា​បញ្ហា​ចម្បង​​នាំ​ឲ្យ​មនុស្ស​ប្រុស​មិន​អាច​មាន​កូន​បាន​ ប៉ុន្តែ​អាច​ព្យាបាល​បាន។
  • មាន​ជំងឺកាម​រោគ​ ដូច​ជា ​ប្រមះ​ ​ឬ​ការ​ឆ្លង​មេរោគ​ដទៃ​ទៀតដែល​បណ្តាល​ឲ្យ​មាន​ការ​រលាក​ប្រព័ន្ធ​បន្ត​ពូជ​ ដុំ​សាច់​ស្លូត ​ឬ​កាច​នៅ​ក្នុង​ពង​ស្វាស សុទ្ធ​តែ​​អាច​បន្ថយ​ការ​ផលិត​មេ​ជីវិត​ឈ្មោល។​
  • អតុល្យភាព​អ័រម៉ូន ដូចជា អ័រម៉ូន​ផលិត​នៅ​ពង​ស្វាស​ ក្រពេញ​​ Pituitary និង​ក្រពេញ Hypothalamus  ដែល​មាន​សារៈ​សំខាន់ផលិត​មេ​ជីវិត​។ បម្រែបម្រួល​អ័រម៉ូន​ទាំង​នេះ ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ ផលិត​មេ​ជីវិត​ឈ្មោល។

ទឹកកាមរាវ  

កត្តា​សំខាន់នាំ​ឲ្យ​​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប៖​ 

  • បញ្ហា​បញ្ចេញ​ទឹក​កាម
  • ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​​មេ​ជីវិត​ឈ្មោល
  • របួស​ ឬ​បញ្ហា​ផ្សេងៗ​ទៀត​ លើ​បំពង់​បញ្ចេញ​ទឹក​កាម
  • ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​

ការ​បញ្ចេញ​មេ​ជីវិត​ញឹក​ញាប់​អាច​ធ្វើ​ឲ្យ​ទឹក​កាម​រាវ​។​ បើ​សិន​ជាយើងបញ្ចេញ​ទឹក​កាម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ​ធ្វើ​ឲ្យ​ទឹក​កាម​បញ្ចេញ​បន្ទាប់​ពី​លើក​ទី​មួយ ​មាន​សភាព​ស្ដើង​ ហើយ​រាវ​ជាងមុន។​ រាង​កាយ​យើង​ត្រូវ​ការ​រយៈពេល​ប្រហែល​ ២៣​ ម៉ោង​ ដើម្បី​ឲ្យ​ទឹក​កាម​មាន​សភាព​ធម្មតា​វិញ​។​

កង្វះ​ជាតិ​ស័ង្កសី៖ មូល​ហេតុ​មួយ​ទៀតធ្វើ​ឲ្យ​ទឹក​កាម​រាវ​ គឺ​កង្វះ​ជាតិ​ស័ង្កសី​។​ ការ​ស្រោវ​ជ្រាវ​បាន​បង្ហាញ​ថា ប្រុសៗ មាន​កម្រិត​ស័ង្កសី​គ្រប់​គ្រាន់ ឬ​ខ្វះ​ជាតិ​ស័ង្កសី ហើយ​លេប​ថ្នាំ​គ្រាប់​ជាតិ​ស័ង្កសី អាច​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​អង្គ​បដិបក្ខ​ដែល​ប្រឆាំង​មេជីវិត​ឈ្មោល។ អង្គ​បដិបក្ខ​ទាំង​នេះ បង្កើត​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ ច្រឡំ​មេជីវិត​ឈ្មោល ជា​កោសិកា​មក​ពី​ក្រៅ​រាង​កាយ។

ការបញ្ចេញទឹកកាម​មុន​ពេល៖ បើ​សិន​ជា​យើង​​មាន​ទឹក​កាម​រាវ​ ត្រូវ​សម្គាល់​​ថា​ តើ​វា​មាន​ពណ៌​អ្វី​ ឬ​ក៏​ថ្លា?​ បើ​សិន​ជា​ទឹក​កាម​មាន​សភាព​ថ្លា​ខ្លាំង ​យើង​អាច​មាន​ការ​បញ្ចេញ​ទឹក​កាម​មុន​ពេល​។​ ទឹក​កាម​នៅ​ពេល​នោះ ​ផ្ទុក​មេ​ជីវិត​ឈ្មោល​តិច​ខ្លាំង​។

យើង​អាច​រួម​ចំណែក​​​គ្រប់​​គ្រង​បញ្ហា​ទឹក​កាម​រាវ​បាន​ ដោយ​គ្រាន់​តែ៖

ឈប់ជក់​បារី​

បញ្ចុះ​ទម្ងន់​ បើ​​ធាត់ខ្លាំង

កាត់​បន្ថយផឹក​ស្រា​

ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់​

គ្រូ​ពេទ្យ​នឹង​ឲ្យ​យើង​កាត់​បន្ថយ​ការ​រួម​ភេទ​មួយ​រយៈ ដើម្បី​ឲ្យ​ទឹក​កាម​មាន​សភាព​ធម្មតា​វិញ​។​ ធ្វើ​បែប​នេះ​អាច​ឲ្យ​កំហាប់​ទឹក​កាម​ខាប់​ជាង​មុន​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Is My Semen Watery? 4 Possible Causes. https://www.healthline.com/health/mens-health/watery-semen. Accessed August 7, 2018.

CLEAR WATERY SEMEN: WHY AND WHAT TO DO. http://www.santamartharescue.org/clear-watery-semen/. Accessed August 7, 2018.

What Are the Common Causes of Watery Semen? https://www.wisegeek.com/what-are-the-common-causes-of-watery-semen.htm. Accessed August 7, 2018.

កំណែ​ប្រែបច្ចុប្បន្ន

10/11/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

ច្រឡំលេបទឹកកាម តើនឹងមានរឿងអ្វីកើតឡើង? គ្រោះថ្នាក់អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Nov 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម