មានតែម៉ាក់ប៉ា ឬអ៊ំៗមានជំងឺខ្សោយបេះដូងទេ ទើបដឹងច្បាស់ពីសញ្ញានេះ ប៉ុន្តែគ្នាយើងវ័យចន្លោះពី ២០-៣០ ឆ្នាំ ក៏គួរដឹងដែរ ព្រោះហោចណាស់ អាចត្រៀមខ្លួនទុកជាមុន ឬអាចសង្កេតមើលចាស់ៗ ក្រែងមានបញ្ហានេះ ដោយសារវ័យកាន់តែជ្រេ កាន់តែប្រឈមខ្ពស់។ តើហេតុអ្វីបានជាបេះដូងខ្សោយ? តើអាការៈជំងឺខ្សោយបេះដូងមានអ្វីគួរឲ្យសម្គាល់ខ្លះ? មើលម៉េចទើបដឹងថាជា សញ្ញាជំងឺខ្សោយបេះដូង?
១- អ្វីជាជំងឺខ្សោយបេះដូង?
មានមូលហេតុច្រើន បង្កឲ្យមានជំងឺខ្សោយបេះដូង ដូចជា កត្តាអាយុ បេះដូងធ្វើការលើសកម្រិត ឬខូចខាត បេះដូងចុះខ្សោយ និងច្របាច់ឈាមទៅចិញ្ចឹមសារពាង្គកាយមិនគ្រប់។ ខ្សោយបេះដូង អាចកើតពេលបេះដូងច្របាច់ (Systolic) ឬពេលបេះដូងសម្រាក (Diastolic)។ កត្តាទាំង ២ ពាក់ព័ន្ធនឹងករណីខូចថតបេះដូងខាងក្រោម ផ្នែកខាងឆ្វេង។
២- សញ្ញាជំងឺខ្សោយបេះដូង
ខ្សោយបេះដូងអាចបង្កជារោគសញ្ញាជាច្រើន ហើយសាមញ្ញ អាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ ប៉ុន្តែសញ្ញាទាំងនេះគ្រោះថ្នាក់ បើមិនព្យាបាល៖
– ហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
– ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញឥវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។
– កើនឡើងជាតិទឹកក្នុងជាលិកា៖ សញ្ញានេះហៅថា ហើម ធ្វើឲ្យយើងឡើងទម្ងន់ ឬហើមពោះ និងជើងធ្វើឲ្យស្បែកតឹង។ ពេលឈាមហូរចេញពីបេះដូងយឺតជាងមុន នាំឲ្យឈាមត្រឡប់ទៅរកបេះដូងកើនឡើង ជាតិទឹកជ្រាបចូលក្នុងជាលិកា ហើយតម្រងនោមចុះខ្សោយ មិនអាចបញ្ចេញសារធាតុសូដ្យូម និងទឹកដែលលើសបាន ទើបបង្កឲ្យហើមតែម្តង។
នៅមានរោគសញ្ញាដទៃទៀតបញ្ជាក់ថា យើងមានជំងឺខ្សោយបេះដូង៖
– បេះដូងលោតញាប់
– ក្អកជាប់ ឬក្អកឮសូរងឺតៗ
– លែងសូវឃ្លាន
– ចង្អោរ
– វិលមុខ ធេងធោង
– ឈឺទ្រូង (ពេលវិវត្តទៅជាជំងឺគាំងបេះដូង)។
កម្មវិធីពិនិត្យជំងឺសរសៃឈាមបេះដូងអនឡាញ
កម្មវិធីពិនិត្យសញ្ញាព្រមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលអនឡាញ
ស្វែងយល់ពីជំងឺបេះដូងច្រើនទៀតចុចទីនេះ
ចង់ដឹងពីកម្រតិចង្វាក់បេះដូងលោតចុចទីនេះ
៣- វិធីព្យាបាល
ត្រូវធ្វើឲ្យបេះដូងច្របាច់ឈាមបានល្អជាមុនសិន។ ព្យាបាលដោយពេទ្យ ជារឿងចាំបាច់។ ណាត់ជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំ និងលេបថ្នាំឲ្យបានត្រឹមត្រូវ។ កាត់បន្ថយញ៉ាំប្រៃ និងសារធាតុរាវក្នុងអាហារ (ដូចជា ទឹក…) បញ្ចុះទម្ងន់ បើមានជំងឺធាត់ ហាត់ប្រាណ បន្ថយការផឹកស្រា និងឈប់ជក់បារី។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-heart-rate]