មិនថាក្មេង ឬចាស់ទេ គ្រប់គ្នាសុទ្ធតែអាចកើតជំងឺបេះដូងបានទាំងអស់ ខុសគ្នាត្រង់ថាមនុស្សចាស់វិវត្តធ្ងន់ធ្ងរជាងក្មេង ពេលមានជំងឺបេះដូង។ ជំងឺបេះដូងកើតលើកូនក្មេងជាទូទៅ រួមមាន ជំងឺបេះដូងពីកំណើត ជំងឺបេះដូងបណ្តាលមកពីការឆ្លងរោគ និងជំងឺបេះដូងដែលបណ្តាលមកពីជំងឺកម្រ ឬជំងឺតពូជផ្សេងៗ។