backup og meta

ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការៈ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​ធ្វើ​ឲ្យ​ខូច​សួត ​កូវីដ-១៩ ​អាច​​នាំ​ឲ្យ​កើត​អាការៈ​គាំង​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នា​យើង​តែង​គិត​ថា​ជំងឺ​កូវីដ​-​១៩​ ជា​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​សួត ដោយ​សារ​តែ​អ្នក​ជំងឺ​ភាគ​ច្រើន​តែងតែ​ប្រឈម​នឹង​អាការៈ​ដក​ដង្ហើម​ខ្លី​ៗ ឬ​ពិបាក​ដក​ដង្ហើម​ ប៉ុន្តែ​​យោង​តាម​ការ​សិក្សា​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩​ក៏​អាច​វាយប្រហារ​ដល់​បេះដូង​របស់​យើង​ដូច​គ្នា​។

គណនា BMI នៅទីនេះ

​ជំងឺ​កូវីដ​-​១៩​​ប៉ះពាល់​​ដល់​បេះដូងដោយ​របៀប​ណា​​?

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​​ឃើញ​ថា អ្នក​ជំងឺ​ជា​ច្រើន​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-​១៩ ​​ប្រឈម​នឹង​ការខូច​ខាត​បេះដូង​ ដែល​បង្ក​ឡើង​ដោយ​វីរុស ដោយ​សារ​តែ​ការ​រលាក​ ទោះ​ជា​​អ្នក​ជំងឺ​កូវីដ​-​១៩​ កម្រិត​ស្រាល​​​។ យោង​តាម​ការ​សិក្សា​មួយ​របស់​ប្រទេស​អាល្លឺម៉ង់​ ​បាន​បង្ហាញ​ថា​ មនុស្ស​ចំនួន​៧៦​%​ ដែល​កើត​ជំងឺ​កូវីដ​-​១៩​ ត្រូវ​បាន​រង​ការ​ខូច​ខាត​បេះដូង​ដែល​ស្រដៀង​ទៅ​នឹង​ការ​ខូច​ខាត​ដោយ​ការ​គាំង​បេះដូង​ដូច​គ្នា​។

ជាក់​ស្ដែង ជំងឺ​កូវីដ​-​១៩​​ អាច​បង្ក​ឲ្យ​មាន​ការ​រលាក​សាច់ដុំ​បេះដូង​ជា​បន្តបន្ទាប់​​ចំពោះ​មនុស្ស​ចំនួន​៦០​%​ដែល​បាន​ជា​សះស្បើយ​ពី​ជំងឺ​។ ចំណែក​ឯ​ការ​ស្រាវជ្រាវ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា​ ជំងឺ​កូវីដ​-​១៩ ​​​អាច​បង្កើន​ហានិភ័យ​មាន​ដុំ​កំណក​ឈាម​​ ដែល​អាច​បំផ្លាញ​បេះដូង ឬ​បង្ក​ជា​អាការៈ​គាំង​បេះដូង​​ចំពោះ​មនុស្ស​មួយ​ចំនួន​។

គណនា BMR នៅទីនេះ

ក្រុម​មនុស្ស​បែប​ណា​​មាន​ហានិភ័យ​ខ្ពស់​?

អ្នក​ដែល​មាន​អាយុ​ចាប់​ពី​៦៥​ឆ្នាំ ឬ​លើស​ពី​នេះ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​អាច​​ប្រឈម​នឹង​​ហានិភ័យ​ខ្ពស់​​នៃ​​ជំងឺ​បេះដូង​ដោយ​សារ​តែ​វីរុស​កូវីដ​-​១៩។​ យ៉ាង​ណា​មិញ មនុស្ស​វ័យ​ក្មេង និង​អ្នក​ដែល​មាន​សុខភាព​ល្អ​ក៏​អាច​រង​ផល​ប៉ះពាល់​ដូច​គ្នា​។

គាំងបេះដូង

​​​​​​​​​​​​​​​រោគ​សញ្ញា​នៃ​អាការៈ​គាំង​បេះដូង​

រោគ​សញ្ញា​ទូទៅ​នៃ​អាការៈ​គាំង​បេះដូង​មាន​ដូច​ខាង​ក្រោម​៖

  • ឈឺចាប់​ ឬ​មាន​សម្ពាធ​នៅ​ក្នុង​ទ្រូង​រយៈ​ពេល​ពីរ​បី​នាទី​
  • ឈឺចាប់​នៅ​ខ្នង ក ថ្គាម​ ឬ​ដៃ​ម្ខាង ឬ​ទាំង​សង​ខាង​
  • ដកដង្ហើម​ខ្លី​ៗ
  • បែក​ញើស​
  • វិល​មុខ​
  • ចង្អោរ​

រាល់​អ្នក​ជំងឺ​​ដែល​កើត​មាន​អាការៈ​គាំង​បេះដូង​តែង​ប្រឈម​នឹង​រោគសញ្ញា​ខាង​លើ​។ ប៉ុន្តែ រោគសញ្ញា​ដែល​ច្រើន​តែ​​កើត​​លើ​​អ្នក​ជំងឺ​វ័យ​ចំណាស់​ និង​ស្ត្រី រួម​មាន​៖

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Can COVID-19 Cause a Heart Attack?

https://www.hackensackmeridianhealth.org/HealthU/2021/02/15/can-covid-19-cause-a-heart-attack/

Heart Problems after COVID-19

https://www.hopkinsmedicine.org/health/conditions-and-diseases/coronavirus/heart-problems-after-covid19

How does coronavirus affect your heart?

https://www.bhf.org.uk/informationsupport/heart-matters-magazine/news/coronavirus-and-your-health/what-does-coronavirus-do-to-your-body

កំណែ​ប្រែបច្ចុប្បន្ន

02/09/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ដឹងគន្លឹះទាំងនេះ ម៉ាក់ៗអស់បារម្ភកូនក្នុងផ្ទៃមានជំងឺបេះដូងពីកំណើត

ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម