backup og meta

ការសិក្សាមួយ​រកឃើញថា​បរិស្ថានបៃតងនៅមន្ទីរពេទ្យ ជួយអ្នកជំងឺឆាប់ជាសះស្បើយ

ការសិក្សាមួយ​រកឃើញថា​បរិស្ថានបៃតងនៅមន្ទីរពេទ្យ ជួយអ្នកជំងឺឆាប់ជាសះស្បើយ

មន្ទីរពេទ្យ​ដែលសម្បូរ​​ដើម​ឈើ​​ប្រៀប​ដូច​ឱសថ​ធម្មជាតិ​ អាច​ជួយ​​​ដល់​​សុខភាព​​​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​អ្នកជំងឺឱ្យ​ប្រសើរ​ឡើង​ ពិសេស​អ្នក​ជំងឺ​​ដែល​សម្រាក​ក្រោយ​ការ​វះ​កាត់​ នេះ​បើ​តាម​ការ​​សិក្សាបែប​វិទ្យាសាស្រ្ត​មួយ​បាន​រកឃើញ។

លោក​វេជ្ជបណ្ឌិត Roger Ulrich នាយក​​​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​សុខភាព​នៃ​​សាកលវិទ្យាល័យ តិចសាស សហរដ្ឋអាមេរិក បាន​ដឹក​នាំ​ក្រុម​សិក្សា​លើ​​ប្រវត្តិ​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ ក្រោយ​ការ​វះ​កាត់​ថង់​ប្រមាត់ នៅ​តាម​មន្ទីរពេទ្យ។​ លទ្ធផល​​បាន​រក​ឃើញ​ថា អ្នក​ជំងឺ​ដែល​​ធ្លាប់​នៅ​លំហែ​ក្បែរ កន្លែងមាន​ដើម​ឈើ​បៃតង អំឡុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​​ការ​ឈឺ​ចាប់​តិច​ និង​ឆាប់​ជា​សះ​ស្បើយ​ជាង​អ្នក​ជំងឺ​ ដែល​ពុំ​បាន​ចំណាយ​ពេល​នៅ​ទី​កន្លែង​​មាន​ដើម​ឈើ​។

ក្រុម​អ្នក​វិទ្យាសាស្រ្ត​បាន​ពន្យល់​លើ​ករណី​នេះ​ថា បិរស្ថាន​ដែល​មាន​ដើម​ឈើ ជួយ​​ជំរុញ​ឱ្យ​​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​របស់​មនុស្ស​​យើង​សកម្ម​ ពិសេស​ទៀត​នោះ​ជួយ​បន្ថយ​ អារម្មណ៍​​​ស្រ្តេស​របស់​មនុស្សយើង​ ​ដែល​កើត​ឡើង​ពី​អ័រម៉ូន​Cortisol។ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​បញ្ជាក់​​ថែម​ទៀត​ថា មាន​ប្រភេទ​ដើម​ឈើ​​​​មួយ​ចំនួន​​ ថែម​ទាំង​ជួយ​បន្ថយ​ដំណើរ​ឡើង​​សម្ពាធ​ឈាម និង​ហើម ​រលាក​​ឱ្យ​ថយ​ចុះ​បាន​យ៉ាង​​មាន​ប្រសិទ្ធិភាព​​នៅ​ពេល​អ្នក​ជំងឺ​ចំណាយ​ពេល​នៅ​ក្បែរ​ដើមឈើទាំងនោះ​ ហើយ​នេះ​ជា​ហេតុ​ផល​ដែល​​ដើមឈើ​ផ្តល់​ប្រយោជន៍​​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដល់​អ្នក​ជំងឺ​។

អត្ថបទពាក់ព័ន្ធ៖

​​​​​អ្នក​ជំនាញ​ផ្នែក​សុខភាព​ដ៏​ល្បី​ម្នាក់​​​​​មក​ពី​ ​សាកលវិទ្យាល័យ​Oxford ចក្រភព​អង់គ្លេស ​លោក​ស្រី​ Rachel Stancliffe ​បាន​លើក​​​ឡើង បទ​ពិសោធ​ផ្ទាល់​ពី​ឪពុក​លោក​ស្រី​ដែល​មាន​បញ្ហា​សរសៃ​ខួរ​ក្បាល ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ លោក​ស្រី​ អះអាងថា​ការជ្រើស​យក​​មន្ទីរ​ពេទ្យ​ដែល​មាន​​បរិស្ថាន​បៃតង​ជុំ​វិញ ​បាន​ជួយ​ជំរុញ​​ដល់​ការ​ព្យាបាល​ឪពុក​លោក​​ស្រី​បាន​ឆាប់​​ជា​សះ​ស្បើយ យ៉ាង​មាន​ប្រសិទ្ធភាព​៕

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The benefits of plants in hospitals

កំណែ​ប្រែបច្ចុប្បន្ន

15/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

អ្នកមានផ្ទះក្បែរសួន ឬបរិស្ថានធម្មជាតិ មានប្រយោជន៍អាចចៀសផុតពីបញ្ហាមួយចំនួន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម