backup og meta

ចំណុចទាំងនេះ ជួយរំឭកកុំឱ្យភ្លេចខ្លួន ញ៉ាំជាតិស្ករលើសតម្រូវការ

ចំណុចទាំងនេះ ជួយរំឭកកុំឱ្យភ្លេចខ្លួន ញ៉ាំជាតិស្ករលើសតម្រូវការ

ការ​ប្រើ ឬ​ញ៉ាំ​ចំណី​ និងភេសជ្ជៈ​ជាតិ​ស្ករច្រើន​មិន​ត្រឹម​តែ បង្ក​បញ្ហា​ដល់​​សុខភាពរាង​កាយ​យើងទេ តែថែម​ទាំង​​បង្ក​​ទុក្ខ​ទោស​ដល់​សុខភាព​មាត់​ធ្មេញ​​​ទៅ​ថ្ងៃ​មុខ​ទៀត​ផង។ តែ​យ៉ាង​ណា​មិញ ការ​ប្រុង​ប្រយ័ត្ន និង​ការ​បង្ការ​​ មិន​ឱ្យ​ប្រើ​ប្រាស់​ ចំណី​ ឬ​ភេសជ្ជៈ​ផ្អែមនេះ​ច្រើន​ហួស​កម្រិត​ ជា​​រឿង​​មួយ​ដែល​យើង​អាច​ធ្វើ​បាន។ ក្រុម​គ្រូ​ពេទ្យ​​​សុខភាព​មាត់​ធ្មេញ នៅ​​ប្រទេស​អូស្រ្តាលី បាន​​ណែ​នាំ​ ជា​គន្លឹះ​តូច​ៗ ដូច​ខាង​ក្រោម៖

ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ

ក្រុម​គ្រូ​ពេទ្យ​ បាន​លើក​ឡើង​ថា សម្រាប់​ក្មេង​ៗ ចាប់​ពី​អាយុ​៤ -៦ឆ្នាំ ប៉ា​ម៉ាក់​ ​គួរ​តាម​ដាន​​ក្មេង​ៗ ដោយ​មិន​គួរ​ឱ្យ​កូនៗ​​ញ៉ាំ ជាតិ​​ស្ករ​លើស​ពី ១៩​ក្រាម​/១​ថ្ងៃ​ឡើយ។ ដោយ​ឡែក​ ក្មេង​អាយុ​ពី​ ៧-១០​ឆ្នាំ មិន​គួរ​លើស​ពី ២៤​ក្រាម និង​​ក្មេង​ពី​អាយុ​១១​ឆ្នាំ មិន​គួរ​លើស​ពី​៣០​ក្រាម។

អត្ថបទពាក់ព័ន្ធ៖

ដោយ​ឡែក សម្រាប់​មនុស្ស​ធំ​​ពេញ​វ័យ​ឡើង យើង​អាច​ពិនិត្យ​ជាតិ​ស្ករ និង​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ​ជំនាញ។ ជា​មួយ​គ្នា​នោះយើង​​ក៏​អាច​ បន្ថយ​នូវ​កម្រិត​អាហារ​ជាតិ​ស្ករ​ផ្សេង​ៗ មាន​ដូច​ជា បង្អែម ស្ករ​គ្រាប់ និង​ភេសជ្ជៈ​ផ្អែម ដោយ​ប្តូរ​​ទម្លាប់​ញ៉ាំ​ ចំណី​ ឬ​ភេសជ្ជៈ​ពី​ធម្មជាតិ​ស្រស់​វិញ ដែល​ជា​ជម្រើស​ប្រសើរ​។

ស្លាក​សញ្ញា​ពី​ជាតិ​ស្ករ

ស្លាក​សញ្ញា ឬ​ស្លាក​បង្ហាញ​ព័ត៌មាន​នៅ​លើ​កញ្ចប់​ ឬ​ប្រអប់​ផលិតផល​ចំណី​អាហារ ឬ​ភេសជ្ជៈ ក៏​ជា​ចំណែក​សំខាន់​មួយ​ផង​ដែរ​។ យើង​អាច​​​មើល​​ជា​ទិន្នន័យ និង​ជា​ការ​រំលឹក​ដល់យើង​កុំ​ឱ្យ​ប្រើ​​ជាតិ​ស្ករ លើស​ពី​​បរិមាណ​​ប្រចាំ​ថ្ងៃ​។

អត្ថបទពាក់ព័ន្ធ៖

អាហារ​កញ្ចប់ និង​ភេសជ្ជៈ​កំប៉ុង

ប្រភេទ​អាហារ​ និង​ភេសជ្ជៈ​​វេច​ខ្ចប់​ ជា​ប្រភព​នៃ​សារធាតុ​ស្ករ​។ បើ​សិន​មិន​ចាំ​បាច់ យើង​​អាច​ផ្តល់​អាទិភាព​ទៅ​លើ​ ប្រភេទ​ អាហារ​ និង​ភេសជ្ជៈ​ស្រស់​ពី​ធម្មជាតិ​ច្រើន​ជាង ហើយ​នេះ​ក៏​អាច​បន្ថយ​បរិមាណ​ជាតិ​​ស្ករ​ប្រចាំ​ថ្ងៃ​របស់យើង​បាន​មួយ​កម្រិត​ផង​ដែរ​។ បន្ថែម​ពី​​នោះ​ ការ​​រក្សា​ជាតិ​ទឹក​​ក្នុង​ខ្លួន ពោល​គឺ​ការ​ញ៉ាំ​ទឹក​​ឱ្យ​បាន​គ្រប់​គ្រាន់ គឺ​ជា​ចំណែក​សំខាន់​ ក្នុង​​ការជួយ​រក្សា​តុល្យភាព​​ជាតិ​ស្ករក្នុង​រាង​កាយ​ប្រ​ចាំ​ថ្ងៃ​ ហើយយើង​អាច​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​ទាំង​នេះ​បាន​៕

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Use These Tricks to Eliminate Sugar Intake

https://www.heart.org/en/healthy-living/healthy-eating/eat-smart/sugar/tips-for-cutting-down-on-sugar

កំណែ​ប្រែបច្ចុប្បន្ន

20/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

អ្នកជំងឺទឹកនោម​ផ្អែម ញ៉ាំតាម​របៀប​នេះជួយបន្ថយជាតិស្ករបាន


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម