backup og meta

ភ្ញាក់ពីគេងមាន​អាការៈហើមមុខ សាកដោះស្រាយតាមវីធីនេះ

ភ្ញាក់ពីគេងមាន​អាការៈហើមមុខ សាកដោះស្រាយតាមវីធីនេះ

គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ងើប​ពី​គេង​មក​មុខ​ឡើង​ហើម ប៉ុន្តែ​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ។ យើង​អាច​បន្ធូរ​អាការៈ​ហើម​មុខ​នេះ​បាន​ដោយ​ខ្លួនឯង​តាម​វិធី​ងាយៗ។

. លាង​មុខ​នឹង​ទឹក​ត្រជាក់

ការ​លាង​មុខ​នឹង​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​ការ​ហើម​បាន។ សម្រាប់​សាប៊ូ​លាង​មុខ​យកល្អ​គួរ​ប្រើ​សាប៊ូ​ដែល​មិន​មាន​បន្ថែម​ក្លិន និង​មិន​មាន​ផ្ទុក​អាល់កុល ម៉ង់តុល ឬ​ស៊ុលហ្វាត​ដើម្បី​បង្ការ​ការ​រលាកបន្ថែម។ ម៉្យាងទៀត​ងូត​ទឹក​នឹង​ទឹក​ត្រជាក់​ល្អ​ជាង​ទឹក​ក្ដៅ​ឧណ្ហៗ​ព្រោះ​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​មុខ​កាន់តែ​ហើម។

. ស្អំ​ទឹកកក

យើង​អាច​យក​ទឹកកក​ដាក់​ក្នុង​កន្សែង​នឹង​យក​មក​ស្អំ​នឹង​មុខ។ ការ​ស្អំ​ទឹកកក​អាច​ជួយ​បន្ថយ​ការ​ហើម​បាន។

. ម៉ាស្សា​ថ្នមៗ​នៅ​លើ​មុខ

យើង​អាច​ម៉ាស្សា​មុខ​របស់​យើង​រយៈពេល​១នាទី​ដោយ​ប្រើ​ម្រាម​ដៃ​២​តប់​ថ្នមៗ​នៅ​ឆ្អឹង​ថ្ពាល់​ក្រោម​ភ្នែក ចំហៀង​ភ្នែក និង​សៀតផ្កា​របស់​យើង។ បន្ទាប់មក​ម៉ាស្សា​ថ្នមៗ​នៅ​ថ្ពាល់​ជិត​ឆ្អឹង​ថ្គាម​ជា​ចលនា​រង្វង់​រយៈពេល​៣០​ទៅ​៦០​វិនាទី។

. គេង​ឲ្យ​បាន​៧​ទៅ​៩​ម៉ោង​

ការ​គេង​មិន​គ្រប់គ្រាន់​អាច​បណ្ដាល​ឲ្យ​ហើម​មុខ និង​ភ្នែក ដូចនេះ​គួរ​សម្រាក​ឲ្យ​គ្រប់គ្រាន់។ យើង​គួរ​ព្យាយាម​ចូលគេង និង​ក្រោកពី​គេង​ឲ្យទៀងទាត់​ម៉ោង​​រាល់ថ្ងៃ និង​បន្ធូរអារម្មណ៍​រយៈពេល​ពីរ​ម៉ោង​មុន​ចូល​គេង​ដើម្បី​ឲ្យ​គុណភាព​នៃ​ដំណេក​កាន់តែល្អ

. គេង​ដោយ​លើក​ក្បាល​ឲ្យ​ខ្ពស់

ការ​គេង​បែប​នេះ​អាច​ជួយ​ការពារ​មិន​ឲ្យ​មុខ​ហើម​នៅ​ពេល​ព្រឹក​ព្រោះ​អាច​បន្ថយ​បរិមាណ​ទឹក​ដែល​មក​ផ្តុំ​នៅ​នឹង​មុខ​ និង​ជុំវិញ​ភ្នែក​ពេល​យើង​កំពុង​គេង​បាន។ យើង​អាច​ប្រើ​ខ្នើយ​បន្ថែម​ដើម្បី​ឲ្យ​ក្បាល និង​ក​ខ្ពស់​ជាង​មុន។

. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

ក្នុង​មួយ​ថ្ងៃ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ចន្លោះ ១,៤ទៅ​១,៩​លីត្រ។ បន្ថែម​ពី​នេះ​យើង​អាច​ផឹក​ទឹកដោះគោ ទឹកផ្លែឈើ តែ​រុក្ខជាតិ និង​ភេសជ្ជៈ​កីឡា​។ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្ការ​ការ​ចាល់​ទឹក​ក្នុង​រាងកាយ​បាន​ព្រោះ​នៅ​ពេល​យើង​បាត់បង់​ជាតិ​ទឹក កោសិកា​របស់​យើង​នឹង​ព្យាយាម​ស្តុក​ជាតិ​ទឹក​ដែល​អាច​បង្ក​ឲ្យ​មាន​អាការៈ​ហើម។ បន្លែ​ និង​ផ្លែឈើ​ក៏​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ដែរ។

. ហាត់​ប្រាណ​

ការ​ហាត់ប្រាណ​៣០​នាទី​រាល់ថ្ងៃ​មិន​ត្រឹម​តែ​សំខាន់​សម្រាប់​សុខភាព​ទេ នៅ​អាច​ជួយ​គ្រប់គ្រង​ការ​ចាល់​ទឹក​ក្នុង​រាងកាយ​បាន​ទៀត។ យើង​អាច​ដើរ​ហាត់ប្រាណ រត់ ជិះកង់ ហែលទឹក ឬ​លើក​ទម្ងន់​ជាដើម។

. បន្ថយ​ការ​ញ៉ាំ​អាហារមានជាតិ​ប្រៃ

ជាទូទៅ យើង​គួរ​កំណត់​ការ​ញ៉ាំ​អំបិល​ត្រឹម​តែ ២,៣ក្រាម​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​អ្នក​មាន​សម្ពាធឈាម​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម ឬ​បញ្ហា​សុខភាព​ផ្សេងៗ​ គួរ​កំណត់​ការ​ញ៉ាំ​អំបិល​ត្រឹម​តែ ១,៥ក្រាម​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ម៉្យាងទៀត​គួរ​ចៀសវាង​អាហារ​សម្រន់​ដែល​មាន​ជាតិ​ប្រៃ​ដូចជា​នំ​ដំឡូង​កញ្ចប់ និង​ការ​ប្រើប្រាស់​អំបិល​ក្នុង​អាហារ​ដោយ​ងាក​មក​ប្រើ​គ្រឿងទេស និង​ទឹក​ក្រូចឆ្មារ​ជំនួសវិញ។

. កាត់បន្ថយ​គ្រឿងស្រវឹង

សម្រាប់​បុរស​គួរ​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​មក​ត្រឹម​១ទៅ​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​សម្រាប់​ស្ត្រី​១កែវ​ក្នុង​មួយ​ថ្ងៃ។ ដោយ​គ្រឿងស្រវឹង​អាច​បង្ក​ឲ្យ​មាន​ការ​បាត់បង់​ជាតិ​ទឹក យើង​គួរ​ផឹក​ទឹក​បន្ថែម​នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង។

គួរ​បញ្ជាក់​ដែរ​ថា​ប្រសិនជា​យើង​ហើម​មុខ​ជាមួយ​នឹង​អាការៈ​ផ្សេង​ទៀត​ដូចជា​ការ​ឈឺចាប់ ក្រហម ក្រហាយ រលាក គ្រុនក្ដៅ ​ឬ​ពិបាក​ដកដង្ហើម​ គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ព្រោះ​នេះ​អាច​មក​ពី​បញ្ហា​សុខភាពផ្សេងៗ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.wikihow.life/Reduce-Bloating-in-Your-Face

កំណែ​ប្រែបច្ចុប្បន្ន

05/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់

ទម្លាប់ពាក់គ្រឿងអលង្ការជាប់ ទាំងងូតទឹក ទាំងគេង បង្កបញ្ហាដល់ស្បែក?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម