backup og meta

អ្នកអាចមានបញ្ហា​​ស្ទះ​សរសៃ​ឈាម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមានរោគសញ្ញា​​ទាំងនេះ

អ្នកអាចមានបញ្ហា​​ស្ទះ​សរសៃ​ឈាម​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើមានរោគសញ្ញា​​ទាំងនេះ

ជំងឺ​បេះដូង​​ ជា​ជំងឺ​ដ៏​កាច​សាហាវ​​មួយ​ និង​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ និង​របប​អាហារ ​ពិត​ជា​អាច​ការពារ​ខ្លួន​យើង​ពី​ជំងឺ​នេះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ យ៉ាង​ណា​មិញ​ ការ​ស្វែងយល់​ពី​សញ្ញា​មួយ​ចំនួន​​ ដែល​បង្ហាញ​ពី​​ការ​ស្ទះ​សរសៃ​ឈាម​ អាច​ឲ្យ​យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាន់​ពេលវេលា។​ ខាងក្រោមនេះជារោគសញ្ញាស្ទះសរសៃឈាមចំនួន៤ ដែលអ្នកគួរយកចិត្តទុកដាក់ និងព្យាបាលឲ្យបានទាន់ពេលវេលា។

១. លិង្គ​មិន​ឡើង​រឹង​

ចំពោះ​បុរស​ បញ្ហា​លិង្គ​មិន​ឡើង​រឹង​​អាច​ជា​សញ្ញា​នៃ​ការ​ស្ទះ​សរសៃ​ឈាម​​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​ ដែល​កើត​ឡើង​​មុន​ពេល​​ឈាន​ដល់​​អាការៈ​គាំង​បេះដូង​។ ជា​មធ្យម​​ វា​​មាន​រយៈ​ពេល​ពី​៣​ទៅ​៥​ឆ្នាំ​​នៅ​​ពេល​ចាប់ផ្ដើម​ជួប​ប្រទះ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ មុន​ពេល​កើត​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង។​ ដូច​នេះ​ យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ពី​​ស្ថានភាព​ជំងឺ​ និង​ស្វែង​រក​ការ​​ព្យាបាល​​​ដ៏​សមស្រប​។

២. ទំពែក​

​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ក្បាល​ទំពែក​​អាច​សន្មត​ពី​វត្តមាន​របស់​ជំងឺ​សរសៃ​ឈាម​បេះដូង​  នៅ​គ្រប់​វ័យ​ទាំង​អស់។​ បន្ថែម​ពី​នេះ​​ អ្នក​ដែល​មាន​​ក្បាល​​ទំពែក​កម្រិត​មធ្យម​ដល់​​ធ្ងន់ធ្ងរ ​​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​នៃ​ការ​ស្លាប់​ពី​ជំងឺ​បេះដូង​។

៣. ឈឺ​កំភួន​ជើង​ពេល​ដើរ​

ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង  អាច​បង្ក​ជា​ការ​រាំងស្ទះ​ដល់​​សរសៃ​ឈាម​ជើង ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​ការ​ឈឺ​ចាប់​នៅ​ត្រង់​កំភួន​ជើង​នៅ​ពេល​ដើរ​។​ អាការៈ​នេះ​កើត​ឡើង​ជា​ពិសេស​​ ចំពោះ​អ្នក​ជក់បារី​។​ ប្រសិនបើ​យើង​គ្នា​យើង​មាន​រោគសញ្ញា​នេះ គប្បី​​ធ្វើ​​រោគវិនិច្ឆ័យ​ភ្លាម​ៗ ដើម្បី​បញ្ចៀស​ហានិភ័យ​ធ្ងន់ធ្ងរ​។​ ​​​​​​​​​

សរសៃឈាម២

៤. រឹង​ថ្គាម

ជាមួយ​គ្នា​នេះ​ដែរ ​រឹង​ថ្គាម​អាច​ជា​រោគ​សញ្ញា​មួយ​​នៃ​ការ​ស្ទះ​សរសៃ​ឈាម​ ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​ស្ត្រី​។ ជាក់​ស្ដែង​ ការ​ឈឺ​ចាប់​នៅ​ត្រង់​ថ្គាម​ និង​ក ​គឺ​ជា​រោគ​សញ្ញា​ទូទៅ​នៃ​​ជំងឺ​ខ្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង។ វា​កើត​ឡើង​​ដោយ​សារ​តែ​សរសៃ​ប្រសាទ vagus (​ជា​សរសៃ​ប្រសាទ​សំខាន់​ដែល​បញ្ជូន​សញ្ញា​ឈឺ​ចាប់​ពី​បេះដូង) ​មាន​ទំនាក់ទំនង​ជាប់​លាប់​ជាមួយ​នឹង​ក ថ្គាម​ ក្បាល​ និង​ដៃ​ឆ្វេង​។

ក្នុង​ករណី​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​នៃ​អាការៈ​​រឹង​ថ្គាម​នេះ​ ថា​តើ​វា​គ្រាន់​តែ​ជា​បញ្ហា​​តូចតាច​ ដូចជា​ការ​សង្កៀត​ធ្មេញ​ ឬ​ក៏​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.readersdigest.ca/health/conditions/clogged-arteries-silent-signs/

https://www.thehealthy.com/heart-disease/clogged-arteries-silent-signs/

https://www.pcrm.org/news/blog/warning-signs-clogged-arteries

កំណែ​ប្រែបច្ចុប្បន្ន

14/09/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ស្រ្តេសនឹងការងារធ្វើឲ្យស្រីៗប្រឈមជំងឺបេះដូងខ្ពស់ កុំប្រហែស

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 14, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម