backup og meta

បេះដូងមានមុខងារអ្វីខ្លះ? ហើយធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?

បេះដូងមានមុខងារអ្វីខ្លះ? ហើយធ្វើម៉េចទើបបេះដូងមានសុខភាពល្អ?

​បេះដូង​ជា​សរីរាង្គ​សំខាន់​មួយ​នៃ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ​​ដែល​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ។ សរីរាង្គ​មួយ​នេះ​ ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត​ ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​សម្ពាធ​ឈាម​។ ប្រវត្តិ​គ្រួសារ ប្រវត្តិ​សុខភាព​ផ្ទាល់​ខ្លួន​ និង​បែបបទ​រស់នៅ​ សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បេះដូង។

បេះដូង​ជា​អ្វី​?

​បេះដូង​របស់​យើង​មាន​ផ្នែក​សំខាន់​ៗ​ចំនួន​៤​ថត ដែលបង្កើតឡើង​ពី​សាច់ដុំ​ និង​ដំណើរការ​ដោយ​ចរន្ត​អគ្គិសនី ហើយ​ខួរ​ក្បាល​ និង​ប្រព័ន្ធ​ប្រសាទ​ដឹកនាំ​មុខងារ​របស់​បេះដូង។

មុខងារ​បេះដូង​មាន​អ្វី​ខ្លះ?

មុខងារ​សំខាន់​របស់​បេះដូង​ គឺ​ច្របាច់​ឈាម​ទៅ​ចិញ្ចឹម​ពាសពេញ​រាងកាយ​ និង​

​បេះដូង​យើង​ដំណើរការ​ជាមួយ​នឹង​សរីរាង្គ​ផ្សេង​ទៀត​យ៉ាង​ដូចម្ដេច?

បេះដូង​​ដំណើរការ​ជាមួយ​ប្រព័ន្ធ​រាងកាយ​ផ្សេង​ទៀត ដើម្បី​គ្រប់គ្រង​ចង្វាក់​បេះដូង និង​មុខងារ​រាងកាយ​ដទៃ​ទៀត​។ ប្រព័ន្ធ​សំខាន់​ៗ​មាន​ដូចជា​៖

  • ប្រព័ន្ធ​ប្រសាទ៖ ប្រព័ន្ធ​ប្រសាទ​ជួយ​គ្រប់គ្រង​ចង្វាក់​បេះដូង ដោយ​បញ្ជូន​សញ្ញា​ទៅ​កាន់​បេះដូង​ឲ្យ​លោត​យឺត​អំឡុង​ពេល​សម្រាក និង​លោត​ញាប់​នៅ​ពេល​ស្រ្តេស។
  • ប្រព័ន្ធ​អង់ដូគ្រីន៖ ប្រព័ន្ធ​អង់ដូគ្រីន​​បញ្ចេញ​​អ័រម៉ូន​ ហើយ​អ័រម៉ូន​ទាំង​នេះ​ នឹង​បញ្ជូន​សញ្ញា​ឲ្យ​សរសៃ​ឈាម​របស់​យើង​រួម​តូច ឬ​សម្រាក។ ចំណែក​អ័រម៉ូន​ពី​ក្រពេញ​ទីរ៉ូអ៊ីត​អាច​បញ្ជា​ឲ្យ​បេះដូង​លោត​លឿន​ ឬ​យឺត​ជាង​មុន​បាន​ផង​ដែរ។

[embed-health-tool-heart-rate]

​​បេះដូង​របស់​យើង​ស្ថិត​នៅ​កន្លែង​ណា​?

បេះដូង​ស្ថិត​នៅ​ចំ​ពី​​មុខ​ទ្រូង​ និង​នៅ​ត្រង់​ផ្នែក​ខាង​ឆ្វេង​នៃ​ឆ្អឹង​ទ្រូង។ ជា​ទូទៅ បេះដូង​របស់​មនុស្ស​ពេញ​វ័យ​​មាន​ទំហំ​ប៉ុន​២​​​ក្ដាប់​ដៃ ​ ​ចំណែក​​បេះដូង​របស់​ក្មេង​ៗ​មាន​ទំហំ​ប្រហែល​១​​ក្ដាប់​ដៃ​។ ជាមធ្យម​ បេះដូង​មាន​ទម្ងន់​ប្រហែល​៣០០ក្រាម​ និង​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​រាងកាយ​ និង​ភេទ។​​​

អត្ថបទគួរអាន៖

គន្លឹះ​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ

គ្នា​យើង​ក៏​អាច​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ ដើម្បី​ជួយ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ​ តាមរយៈ៖

  • ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​សមស្រប
  • កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង
  • ញ៉ាំ​អាហារ​​ល្អ​ៗ​ដល់​សុខភាព​បេះដូង ដូចជា​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ
  • ហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍​
  • កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សូដ្យូម
  • គ្រប់គ្រង​ស្រ្តេស ដោយ​ការ​ធ្វើ​លំហាត់​ប្រាណ​ ស្ដាប់​តន្ត្រី​
  • ជៀសវាង​ជក់​បារី។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart, https://my.clevelandclinic.org/health/body/21704-heart

Heart disease, https://www.mayoclinic.org/diseases-conditions/heart-disease/symptoms-causes/syc-20353118

How to take care of your heart health, https://www.who.int/philippines/news/feature-stories/detail/how-to-take-care-of-your-heart-health#:~:text=Increase%20regular%20physical%20activity%20to,activity%20is%20better%20than%20none.

Tips on How to Take Care of Your Heart, https://selecthealth.org/blog/2019/02/5-tips-on-how-to-take-care-of-your-heart

កំណែ​ប្រែបច្ចុប្បន្ន

28/05/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រោគសញ្ញា និងវិធីបង្ការជំងឺសរសៃឈាមបេះដូងស្រួចស្រាល់

រឿងរ៉ាវ ៥យ៉ាងពាក់ព័ន្ធនឹងជំងឺបេះដូង គ្នាយើងគួរដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម