backup og meta

​ញ៉ាំ​​គ្រាប់​អាល់ម៉ុន​រាល់ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បានប្រយោជន៍​ ​៦​យ៉ាង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 22, 2021

    ​ញ៉ាំ​​គ្រាប់​អាល់ម៉ុន​រាល់ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​បានប្រយោជន៍​ ​៦​យ៉ាង​

    គ្រាប់​អាល់ម៉ុន​មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​ចំពោះ​​សុខភាព​ដ៏​ច្រើន​លើសលប់​ផង​ដែរ​។​ ជាមួយ​នឹង​វីតាមីន​ និង​​ធាតុ​ផ្សំ​​ជា​ច្រើន​ទៀត​ គ្រាប់​អាល់ម៉ុន​​​​​​អាច​ផ្ដល់​ទាំង​ភាព​ស្រស់​ស្អាត​ និង​សុខភាព​ល្អ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​ចាប់ផ្ដើម​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​មួយ​ប្រភេទ​នេះ​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​ទទួល​បាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ទាំង​៦​យ៉ាង​។

    ១. កាត់បន្ថយ​កូលេស្តេរ៉ូល​

    គ្រាប់​អាល់​ម៉ុន​គឺ​ជា​អាហារ​ដ៏​មាន​ឥទ្ធិពល​មួយ​​ក្នុង​ការ​កាត់​បន្ថយ​កូលេស្តេរ៉ុល​​អាក្រក់​។​ ​ប្រសិនបើ​គ្នា​យើង​មាន​កូលេស្តេរ៉ូល​អាក្រក់​ខ្ពស់​ ចូរ​បង្កើន​បរិមាណ​ការ​ញ៉ាំ​​គ្រាប់​អាល់ម៉ុន​ពី​២០​ទៅ​៣០​គ្រាប់​ក្នុង​មួយ​ថ្ងៃ​។​ យើង​អាច​សម្គាល់​រោគសញ្ញា​នៃ​កូលេស្តេរ៉ូល​អាក្រក់ ដោយ​ចំណុច​ពណ៌​ស​នៅ​ត្របក​ភ្នែក​ខាង​ក្រោម​ ឈឺ​ជើង​ និង​ឆាប់​​មាន​ស្កូវ​មុន​​វ័យ​។

    ២. សក់​មាន​សុខភាព​ល្អ

    ​អាល់ម៉ុន​មាន​ផ្ទុក​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​នៃ​សរសៃ​សក់​ ក៏​ដូចជា​ធ្វើ​ឲ្យ​សក់​រឹងមាំ​។​ ជាក់ស្ដែង​ ម៉ាញ៉េស្យូម​ និង​ស័ង្កសី​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​​​នៃ​សរសៃ​សក់​ វីតាមីន​E​ជួយ​ឲ្យ​សក់​រឹងមាំ និង​វីតាមីន​B​មាន​ប្រសិទ្ធភាព​​ខ្ពស់​ក្នុង​ការ​ជួយ​​ឲ្យ​សក់​ទន់​រលោង​ និង​មាន​អាយុ​វែង​​។

    ៣. បញ្ចៀស​ជំងឺ​បេះដូង​

    សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​ជាតិ​ខ្លាញ់ំិនឆ្អែត​(​monounsaturated fat) ម៉ាញ៉េស្យូម​ និង​​ស្ពាន់​​ដែល​មាន​នៅ​ក្នុង​គ្រាប់​អាល់ម៉ុន​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង​ និង​សរសៃ​ឈាម​​យ៉ាង​​ល្អ​ប្រសើរ​។​ ដូច្នេះ​ហើយ​ ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​ស្លោកសាច់ដុំបេះដូង​និង​ជំងឺ​បេះដូងដទៃ​ទៀត​ ចូរ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​ទាំង​សំបក​។

    ​​​​​​៤. បញ្ចៀស​ស្នាម​ជ្រីវជ្រួញ​

    ​គ្រាប់​ធញ្ញជាតិ​ទាំង​នេះ​​ មាន​បរិមាណ​ម៉ង់ហ្គាណែស​ច្រើន​ដែល​អាច​ជួយ​ផលិត​ខូឡាជែន​។​ ចំណែក​ឯ​វីតាមីន​E ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​សញ្ញា​នៃ​ភាព​ចាស់​​យ៉ាង​ស័ក្ដិសិទ្ធិ។​

    ៥. ស្រក​ទម្ងន់​

    យោង​តាម​​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​មួយ​បាន​បង្ហាញ​ថា​ អ្នក​ដែល​ញ៉ាំ​អាល់ម៉ុន​​​ទទួល​បាន​កាបូអ៊ីដ្រាត​ទាប​ ដែល​កត្តា​នេះ​​ជួយ​ឲ្យ​ការ​ធ្វើ​​មេតាប៉ូលីស​មាន​ភាព​ប្រក្រតី​ ហើយ​វា​ក៏​រួម​ចំណែក​ដល់​ការ​សម្រក​ទម្ងន់​ ​ដោយ​​សារ​តែ​គ្រាប់​អាល់ម៉ុន​​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​សរសៃ​យ៉ាង​​​ល្អឥតខ្ចោះ​។

    អាល់ម៉ុន

    ៦. បង្កើន​សកម្មភាព​ខួរ​ក្បាល​

    ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ញ៉ាំ​គ្រាប់​អាល់ម៉ុន​ជា​ប្រចាំ​​​អាច​​ជំនួយ​ដល់​ការ​ចងចាំ​ ជាមួយ​នឹង​គុណប្រយោជន៍​នៃ​វីតាមីន​E និង​អាស៊ីដ​ខ្លាញ់​។​ លើស​ពី​នេះ​ វា​ក៏​អាច​ជួយ​ទប់ស្កាត់​ភាព​ចាស់​នៃ​ខួរ​ក្បាល​របស់​យើង​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម