ជំងឺគាំងបេះដូងអាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី ទាមទារឲ្យព្យាបាលជាបន្ទាន់ ប្រសិនអ្នកជំងឺចុកដើមទ្រូងខ្លាំងភ្លាម មានតែវិធីសង្គ្រោះបឋមប៉ុណ្ណោះដែលអាចជួយបាន មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។
វិធីសង្គ្រោះបឋមអ្នកជំងឺគាំងបេះដូង
– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំឲ្យអ្នកជំងឺធ្វើចលនា
– ឲ្យអ្នកជំងឺដកដង្ហើមឲ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។
ប្រធានសមាគមគ្រូពេទ្យបេះដូងរូបនេះ បានបន្តថា មានតែការបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា ទើបអាចសង្គ្រោះជីវិតអ្នកជំងឺគាំងបេះដូងបាន។ អ្វីដែលគួរប្រយ័ត្ននោះ លោកវេជ្ជបណ្ឌិតថា បើមានអ្នកមានអាការៈគាំងបេះដូងហើយ កុំអូសបន្លាយពេលវេលា ដោយព្យាយាម ធ្វើតាមវិធីបុរាណដោយការកោសជប់ខ្យល់ ឬទៅបន់ស្រន់ផ្សេងៗ ព្រោះវិធីនេះមិនអាចជួយអ្នកជំងឺបានទេ។
ក្នុងករណីអ្នកជំងឺគាំងបេះដូង ធ្វើទុក្ខធ្ងន់ធ្ងរដល់ថ្នាក់បេះដូងលែងដើរ លោកវេជ្ជបណ្ឌិត ណែនាំឲ្យសង្គ្រោះដោយការធ្វើចលនាបេះដូង ដោយសង្កត់បេះដូង និងសប់ ឬផ្លុះខ្យល់ រង់ចាំគ្រូពេទ្យទៅដល់ ឬមុនមកដល់មន្ទីរពេទ្យ។
សញ្ញាដំបូងនៃអាការៈគាំងបេះដូង រួមមាន ចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់។ នៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បីតែអ្នកជំងឺនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើស អស់កម្លាំង ឬវិលមុខ។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នផង! ឧស្សាហ៍ឡើងឈាម អាចគាំងបេះដូង
- លំហាត់ប្រាណ ៤ ប្រភេទ ជួយឲ្យបេះដូងល្អ ទោះរវល់ប៉ុនណាក៏ដោយ
- ជំងឺសរសៃឈាមបេះដូងសម្លាប់ពលរដ្ឋខ្មែរច្រើនជាងមហារីកទៀត តើមកពីអ្វី?
- អ្នកមានបញ្ហាបេះដូង ត្រូវប្រយ័ត្នអ្វីខ្លះពេលធ្វើដំណើរ?
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
- ឧស្សាហ៍មានអាការៈបេះដូងលោតញាប់ខុសធម្មតា សាកវិធីទាំងនេះអាចជួយបាន
- សញ្ញាគាំងបេះដូង ស្រីៗភាគច្រើនមិនសូវខ្វល់ តែគ្រោះថ្នាក់ធ្ងន់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]