តម្រងនោម គឺជាសរីរាង្គសំខាន់បំផុតរបស់មនុស្សម្នាក់ៗ ដូចនេះហើយយើងត្រូវថែរក្សាវាឲ្យបានល្អដូចសរីរាង្គដទៃទៀតដែរ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ នឹងឲ្យដំបូន្មានមួយចំនួនដែលអាចជួយការពារតម្រងនោមមិនឲ្យខូច។
លោកវេជ្ជបណ្ឌិតបានលើកឡើងថា បញ្ហាខូចតម្រងនោមអាចមកពីមូលហេតុ២ យ៉ាង ទី១ មកពីមេរោគ និងទី២ មិនមែនមេរោគ។ មូលហេតុមកពីមេរោគ គឺជាមេរោគក្នុងខ្លួនផ្សេងៗ ឬមេរោគមកពីខាងក្រៅ ទៅបង្ករោគ ធ្វើឲ្យរលាក ឬប៉ះពាល់តម្រងនោម។ ចំណែកមូលហេតុដែលបណ្ដាលបញ្ហាខូចតម្រងនោមផ្សេងទៀត គឺដោយសារជំងឺទឹកនោមផ្អែម លើសឈាម ញ៉ាំអាហារផ្ដេសផ្ដាស ជាពិសេសអាហារមានជាតិប្រៃពេក ឬផឹកស្រាជាដើម។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមផ្ទះ រូបនេះបានបន្តទៀតថា បញ្ហានេះកើតលើមនុស្សគ្រប់វ័យ មិនមែនតែចាស់ៗឡើយ ក្មេងៗឥឡូវក៏សម្បូរច្រើនដែរ។
ចំពោះរោគសញ្ញាដែលបញ្ជាក់ថា យើងរលាកតម្រងនោម គឺក្ដៅខ្លួន ខ្លួនឡើងហើម ព្រោះក្នុងខ្លួនចាល់ជាតិទឹក មិនសូវនោម ទឹកនោមតិច ហើយនោមមកមានឈាម/ខ្ទុះ ឬល្អក់កករ។ ប្រសិនបើពិនិត្យឈាម គឺឃើញជាតិក្រេអាល់ទីនីនឡើងខ្ពស់។
ចំណែកខាងក្រោមនេះ គឺជាវិធីថែរក្សាតម្រងនោមឲ្យមានសុខភាព៖
១- កុំញ៉ាំអាហារមានជាតិប្រៃ ឬផ្អែមពេក
២- កុំញ៉ាំផលិតផលមានជាតិគីមី
៣- កុំផឹកស្រា
៤- កុំផឹកភេសជ្ជៈប៉ូវកម្លាំង ព្រោះមានជាតិស្ករ ជាតិតូរីន
៥- ខិតខំផឹកទឹកឲ្យបានច្រើនយ៉ាងហោចណាស់បាន ២-៣ លីត្រ/ថ្ងៃ
៦- កុំញ៉ាំអាហារសម្បូរជាតិកាល់ស្យូមពេក
៧- ហាត់ប្រាណបញ្ចេញជាតិពុលពីក្នុងខ្លួនជាប្រចាំ។
អត្ថបទពាក់ព័ន្ធ៖ ធ្លាប់ទេ? សូម្បីងើបពីកៅអី ក៏ឈឺខ្លួនដែរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]