ដោយសារតែការមមាញឹកខ្លាំងជាមួយនឹងការងារ ឬការសិក្សា ទើបធ្វើឲ្យអ្នកខ្លះខំទប់នោមមិនហ៊ានទៅបន្ទប់ទឹក។ មួយវិញទៀត សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយ ក៏តែងតែជួបប្រទះនូវការទ្រាំទប់នោម រហូតដល់ដល់កន្លែងដែលមានបន្ទប់ទឹកសមរម្យផងដែរ។
ពិតណាស់ បើយើងទប់នោមម្ដងម្កាល វាមិនសូវចោទជាបញ្ហាប៉ុន្មានទេ ប៉ុន្តែបើយើងធ្វើរឿងនេះឲ្យក្លាយជាទម្លាប់ យើងនឹងប្រឈមមុខផលវិបាកជាច្រើន ដែលនឹងកើតមាននៅពេលក្រោយ។
ទោះបីជាមិនមានការកំណត់ជាក់លាក់ ថាមនុស្សយើងអាចទប់នោមបានប៉ុន្មានម៉ោងក៏ពិតមែន តែប្រសិនបើយើងនៅតែបន្តទប់នោមក្នុងរយៈពេលយូរ យើងអាចនឹងជួបប្រទះផលវិបាកដូចខាងក្រោមនេះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. ការឈឺចាប់
អ្នកដែលទម្លាប់ទប់នោម អាចមានអារម្មណ៍ឈឺចាប់នៅប្លោកនោម និងតម្រងនោម។ អាការៈនេះកើតឡើងដោយសារតែសាច់ដុំផ្នែកខ្លះនៅរមូលចូលគ្នា នៅពេលដែលយើងនោម ដែលអាចបណ្ដាលឲ្យកើតមាននូវអាការៈរមួលក្រពើផងដែរ។
២. ការបង្ករោគផ្លូវទឹកនោម
ក្នុងករណីខ្លះ ការទប់នោមយូរម៉ោងអាចបង្កឲ្យមានបាក់តេរីកាន់តែច្រើនឡើង ដែលនាំឲ្យកើតមានការបង្ករោគនៅផ្លូវទឹកនោម ។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលញ៉ាំទឹកមិនគ្រប់គ្រាន់ ក៏អាចកើតមានបញ្ហានេះដែរ ពីព្រោះប្លោកនោមមិនបានបញ្ជូនសញ្ញាដល់រាងកាយឲ្យនោមនៅក្នុងកម្រិតមួយសមស្រប។ ចំណុចនេះហើយ វាធ្វើឲ្យបាក់តេរីសាយភាយនៅប្រព័ន្ធទឹកនោម ដែលបណ្ដាលឲ្យក្លាយទៅជាការបង្ករោគ។
រោគសញ្ញានៃការបង្ករោគផ្លូវទឹកនោមមាន៖
- ក្រហាយ ឬមានអារម្មណ៍ផ្សានៅពេលនោម
- មានអារម្មណ៍ឈឺចាប់នៅឆ្អឹងអាងត្រគាក ឬពោះខាងក្រោម
- ឈឺនោមញឹកញាប់
- នោមមានក្លិនខ្លាំង មានពពុះ និងគ្មានពណ៌
- នោមឈាម
៣. ខូចសាច់ដុំអាងត្រគាក
នៅពេលដែលយើងទប់នោមជាញឹកញាប់ វាអាចផ្ដល់ផលប៉ះពាល់ដល់សាច់ដុំអាងត្រគាក។ ដោយឡែក សាច់ដុំមួយក្នុងចំណោមសាច់ដុំទាំងនោះ គឺសាច់ដុំខ្ជឹបនៅបង្ហួរនោម ដែលទប់ទឹកនោមមិនឲ្យចេញក្រៅ។ ការខូចខាតត្រង់សាច់ដុំនេះ នឹងបណ្ដាលឲ្យយើងស្ទះនោម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
៤. រីកប្លោកនោម
ការទប់នោមជាប្រចាំ រយៈពេលយូរនឹងបណ្ដាលឲ្យប្លោកនោមរីកមាឌ។ កត្តានេះ នឹងធ្វើឲ្យប្លោកនោមមានការលំបាក និងមិនអាចបញ្ចេញទឹកនោមតាមធម្មតាបាន។ ក្នុងករណីរីកប្លោកនោមនេះ ក៏តម្រូវឲ្យមានការចាប់វិធានការបន្ថែម ដូចជាការបំពាក់នូវបំពង់កាតេទែផងដែរ បើសិនជាចាំបាច់។
៥. គ្រួសក្នុងតម្រងនោម
លើសពីនេះ ការទប់នោមអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោមថែមទៀតផង សម្រាប់មនុស្សដែលធ្លាប់មានប្រវត្តិកើតជំងឺនេះ ឬអ្នកដែលមានបរិមាណជាតិរ៉ែខ្ពស់នៅក្នុងទឹកនោម។ ជាទូទៅ ទឹកនោមមានផ្ទុកនូវជាតិរ៉ែ ដូចជាអាស៊ីដអ៊ុយរិក និងកាល់ស្យូមអុកសាលេត ផងដែរ។
[embed-health-tool-bmi]