ពេលវ័យយើងកាន់តែច្រើនប្លោកនោមរបស់យើងក៏ប្រែប្រួលដែរ ដោយអាចងាយឆ្លងរោគនៅប្លោកនោម លេចនោមដោយមិនដឹងខ្លួន និងឆ្លងរោគនៅបង្ហួរនោម។ ថ្វីបើយើងមិនអាចគ្រប់គ្រងបញ្ហាឆ្លងរោគមួយចំនួនបាន ប៉ុន្តែយើងអាចមានវិធីមួយចំនួនជួយផ្លោកនោមមានសុខភាពល្អបាន។
១. ផឹកទឹកគ្រប់គ្រាន់
ទឹកមានសារសំខាន់ណាស់សម្រាប់សុខភាពរាងកាយរបស់យើង ហើយក៏សំខាន់ចំពោះប្លោកនោមដែរ។ គ្នាយើងមានសុខភាពល្អធម្មតាគួរញ៉ាំទឹកឲ្យបានពី៦ទៅ៨កែវក្នុងមួយថ្ងៃ ដើម្បីជួយដល់សុខភាពទូទៅផង និងសុខភាពប្លោកនោមផង។ សម្រាប់អ្នកមានបញ្ហាសុខភាពមួយចំនួនដូចជាខ្សោយតម្រងនោម ឬជំងឺបេះដូង អាចថាត្រូវញ៉ាំទឹកតិចជាងការណែនាំខាងលើ ដូចនេះ គួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងថាបរិមាណទឹកប៉ុនណាល្អសម្រាប់សុខភាព។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. កម្រិតការផឹកគ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីន
ការកាត់បន្ថយការផឹកគ្រឿងស្រវឹងមានប្រយោជន៍ដល់សុខភាពប្លោកនោម។ គ្រឿងស្រវឹងអាចបង្កើនការផលិតទឹកនោម និងធ្វើឲ្យយើងចង់ទៅបន្ទប់ទឹកញឹកញាប់។ មួយវិញទៀត គ្រឿងស្រវឹង ក៏បានបង្កការរំខានដល់ប្លោកនោម ដែលអាចធ្វើឲ្យរោគសញ្ញាប្លោកនោមធ្វើការលើសកម្រិតកាន់តែមានសភាពអាក្រក់។
ដូចគ្នាដែរ ជាតិកាហ្វេអ៊ីនក៏អាចរំខានដល់ប្លោកនោមដែរ ដែលនេះគ្នាយើងគួរកម្រិតការផឹកកាហ្វេ តែ កម្រិតការញ៉ាំសូកូឡា និងកាត់បន្ថយការផឹកភេសជ្ជៈកំប៉ុងជាដើម។
៣. កុំទប់នោម
គ្នាយើងគួរទៅបន្ទប់ទឹកពេលមានអារម្មណ៍ថាចង់បត់ជើងតូច។ គ្នាយើងខ្លះមិនសូវនោមទេ តែយ៉ាងហោចណាស់យើងគួរទៅនោមម្ដងក្នុងរវាង៣ទៅ៤ម៉ោង។ ការទប់នោមយូរ អាចធ្វើឲ្យសាច់ដុំប្លោកនោមចុះខ្សោយនិងអាចធ្វើឲ្យប្លោកនោមឆ្លងរោគផងដែរ។
៤. កុំនោមដោយប្រញាប់
ការនោមប្រញាប់ប្រញាល់ពេក អាចធ្វើឲ្យយើងបញ្ចេញទឹកនោមមិនអស់ពីប្លោកនោម។ បើសិនជាទឹកនោមបន្តនៅក្នុងប្លោកនោមយូរ អាចបង្កឲ្យប្លោកនោមឆ្លងរោគ ដូចយើងទប់នោមយូរម៉ោងដែរ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
៥. បត់ជើងតូចបន្ទាប់ពីរួមភេទរួច
គ្នាយើងមិនថាស្រី ឬប្រុស ក្រោយរួមភេទហើយគួរប្រញាប់នៅនោមចេញផងដែរ។ ការទៅនោមក្រោយរួមភាពរួចភ្លាមៗ ជួយកម្ចាត់បាក់តេរី ដែលអាចចូលទៅក្នុងផ្លូវទឹកនោមពេលយើងកំពុងរួមភេទ ចេញមកក្រៅវិញបាន។ ការធ្វើបែបនេះ នឹងជួយយើងកាត់បន្ថយហានិភ័យឆ្លងមេរោគក្នុងផ្លូវបង្ហួរនោម។
[embed-health-tool-bmi]