backup og meta

ចង់ឲ្យប្លោកនោមមានសុខភាពល្អ បញ្ចៀសការបង្ករោគផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរអនុវត្តន៍គន្លឹះទាំង៦នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    ចង់ឲ្យប្លោកនោមមានសុខភាពល្អ បញ្ចៀសការបង្ករោគផ្សេងៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរអនុវត្តន៍គន្លឹះទាំង៦នេះ

    ផ្លូវ​ទឹក​នោម​មាន​តួនាទី​ដ៏​សំខាន់​ ក្នុង​ការ​ជួយ​ចម្រោះ​កាកសំណល់ និង​សារធាតុ​រាវ​ដែល​លើស​ចេញ​ពី​ចរន្ត​ឈាម​ និង​រាងកាយ​របស់​យើង។ នៅ​ពេល​ដែល​ប្លោក​នោម​មាន​សុខភាព​ល្អ រាងកាយ​យើង​នឹង​គ្មាន​ជាតិ​ពុល ហើយ​មុខងារ​រាងកាយ​ក៏​ដំណើរការ​ប្រក្រតី។ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​ប្លោក​នោម​ឲ្យ​មាន​សុខភាព​ល្អ គ្នា​យើង​អាច​សាកល្បង​តាម​គន្លឹះ​ខាង​ក្រោម​នេះ។

    គន្លឹះ​ជួយ​ឲ្យ​ប្លោក​នោម​​មាន​សុខភាព​ល្អ

    ១. ជៀសវាង​ទប់​នោម

    ការ​ទប់​នោម​យូរ​ អាច​ធ្វើ​ឲ្យ​សាច់ដុំ​ប្លោក​នោម​ខ្សោយ និង​ងាយ​ប្រឈម​នឹង​​ការ​ឆ្លង​មេរោគ​ផ្លូវ​ទឹក​នោម​ ហេតុ​នេះ​ហើយ​ គ្នា​យើង​​មិន​ត្រូវ​ទប់​នោម​ឡើយ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ជូត​សម្អាត​ពី​ខាង​មុខ ទៅ​ក្រោយ​

    ក្រោយ​នោម​រួច យើង​ចាំបាច់​ត្រូវ​សម្អាត​តំបន់​ពិសេស​ឲ្យ​បាន​ស្អាត​ និង​ស្ងួត​ល្អ ដោយ​ការ​ជូត​សម្អាត​ពី​ផ្នែក​ខាង​មុខ (តំបន់​ទ្វារ​មាស) ទៅ​​ផ្នែក​ខាង​ក្រោយ (ផ្នែក​គូទ)។

    ៣. នោម​ក្រោយ​រួម​ភេទ

    ទន្ទឹម​នឹង​នេះ​ដែរ សកម្មភាព​ផ្លូវ​ភេទ អាច​បម្លាស់ទី​បាក់តេរី​ពី​ពោះវៀន ឬ​ទ្វារ​មាស​ទៅ​រន្ធ​បង្ហូរ​នោម​។ ដូច្នេះ​ហើយ​ មិន​ថា​បុរស​ ឬ​ស្ត្រី​នោះ​ទេ គួរ​តែ​នោម​ក្រោយ​ពេល​រួម​ភេទ​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

    បញ្ហាប្លោកនោម២

    ៤. ស្លៀក​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​ និង​សំលៀកបំពាក់​រលុង​ៗ

    ចំណែក​ឯ​ការ​ស្លៀក​ខោ​ទ្រនាប់​ធ្វើ​ពី​កប្បាស​​ និង​សំលៀកបំពាក់​​រលុង​ៗ អាច​ជួយ​ឲ្យ​បរិវេណ​បង្ហូរ​នោម​ស្ងួត​ល្អ ដោយ​កាត់បន្ថយ​ជាតិ​សំណើម​ ក៏​ដូចជា​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី។

    ៥. ហាត់ប្រាណ​ជា​ទៀងទាត់

    ការ​ហាត់ប្រាណ​ អាច​ជួយ​បញ្ចៀស​បញ្ហា​ប្លោក​នោម​ និង​ការ​ទល់​លាមក។ លើស​ពី​នេះ យើង​ក៏​អាច​ទទួល​បាន​​រាងកាយ​សមសួន​ និង​សុខភាព​ល្អ។

    អត្ថបទគួរអាន៖

    ៦. ជៀសវាង​អាហារ​មួយ​ចំនួន

    សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ប្លោក​នោម​ គួរ​ជៀសវាង​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ ដូចជា​ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ អាហារ​ហឹរ និងពពួក​ផ្លែ​ក្រូច​ ពីព្រោះ​អាហារ​ទាំង​នេះ អាច​​ធ្វើ​ឲ្យ​បញ្ហា​ប្លោក​នោម​កាន់​តែ​យ៉ាប់យ៉ឺន។

    រោគសញ្ញា​នៃ​បញ្ហា​ប្លោក​នោម​

    • លេច​នោម
    • ​នោម​ញឹកញាប់​
    • ទឹក​នោម​​ល្អក់
    • នោម​ឈាម
    • ​ឈឺចាប់​ និង​ក្រហាយ​នៅ​ពេល​នោម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម