backup og meta

អាហារគួរញ៉ាំ និង​មិនគួរញ៉ាំ សម្រាប់អ្នក​​ជំងឺ​ទឹក​នោម​ប្រៃ

អាហារគួរញ៉ាំ និង​មិនគួរញ៉ាំ សម្រាប់អ្នក​​ជំងឺ​ទឹក​នោម​ប្រៃ

ដូច​ដែល​យើង​ធ្លាប់​បាន​ដឹង​ហើយ​ថា​ជំងឺ​ទឹកនោមប្រៃ​ គឺ​ជា​ជំងឺ​តម្រង​នោម​មួយ​ប្រភេទ​ដែល​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ច្រោះ​កាក​សំណល់​ និង​ទឹក​លើស​ពី​រាង​កាយ។ ការណ៍​នេះ​ កើត​ឡើង​ដោយសារ​​រាង​កាយ​បញ្ជូន​ប្រូតេអ៊ីន​ច្រើន​​លើស​នៅ​ក្នុង​ទឹក​នោម។ ជំងឺ​ទឹក​នោម​ប្រៃ ជា​ជំងឺ​តម្រង​នោម​ដែល​អាច​ប៉ះ​ពាល់​ទាំង​មនុស្ស​ធំ​និង​កុមារ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ខូច​ខាត​តម្រង​នោម​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹកនោមប្រៃ​អាច​ត្រូវ​បាន​ព្យាបាល​ដោយ​របប​អាហារ​ត្រឹម​ត្រូវ​និង​ការ​ព្យាបាល​ទាន់​ពេល​វេលា។

​របប​អាហារ​សម្រាប់អ្នក​​ជំងឺ​ទឹកនោមប្រៃ

អាហារ​ដែល​ត្រូវ​ញ៉ាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃគួរ​តែ​មាន​កម្រិត​សូដ្យូម​ និង​ប្រូតេអ៊ីន​ទាប។ ចំពោះ​របប​អាហារ​ប្រូតេអ៊ីន​ខ្ពស់​អាច​បណ្ដាល​ឱ្យ​ខ្សោយ​តម្រង​នោម។ អាហារ​ខាង​ក្រោម​នេះ​ត្រូវ​បាន​ណែ​នាំ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមប្រៃ៖

  • បន្លែ​និង​ផ្លែ​ឈើ
  • សាច់​កាត់​ស្រស់​ និង​គ្មាន​ខ្លាញ់ កុំ​បរិភោគ​សាច់​កែ​ច្នៃ​ព្រោះ​ដែល​មាន​សូដ្យូម​ខ្ពស់។
  • ទឹក​ដោះ​គោ​ និង​ទឹក​ដោះ​គោ​ជូរ។
  • នំប៉័ង​ម្សៅ​ធម្មតា​ អង្ករ​ និង​ធញ្ញជាតិ។
  • អាហារ​សម្រន់​ដែល​គ្មាន​អំបិល។
  • ធញ្ញ​ជាតិ​
  • តៅហ៊ូ
  • ផ្លែបឺរ
  • សណ្ដែក​ស្ងួត

អាហារ​​ត្រូវ​ចៀស​វាងសម្រាប់​អ្នក​​ជំងឺ​ទឹកនោមប្រៃ

  • សាច់​ដែល​មាន​ជាតិ​សូដ្យូម​ខ្ពស់​ដូច​ជា សាច់គ្រូកបីជាន់​ប្រឡាក់ សាច់​ក្រក​និង Hot Dog
  • សាច់​កំប៉ុង​ និង​អាហារ​ផ្សេង​ទៀត​ដែល​មាន​សូដ្យូម​ខ្ពស់
  • នំប៉័ង​ដែល​មាន​ជាតិ​ប្រៃ
  • ឈីស​កែច្នៃ
  • ដំឡូង​បារាំង​បំពងប្រៃ ​និង​អាហារ​សម្រន់​ផ្សេង​ទៀត
  • ជ្រក់​ ឬ​គ្រឿង​ផ្អាប់
  • គ្រឿង​ទេស​ដែល​មាន​សូដ្យូម​ខ្ពស់​ដូច​ជា​ទឹក​ស៊ីអ៊ីវ​
  • ប៉ា​ស្តា​ស្ងួត​ ​ជា​ដើម​។​

រលាកក្រពះ

ការ​ប្រុង​ប្រយ័ត្ន

ចំពោះ​ជំងឺ​ទឹកនោមប្រៃ​អាច​កាន់​តែ​អាក្រក់​ទៅៗ​ជា​មួយ​នឹង​របប​អាហារ​ដែល​សម្បូរ​ជាតិ​សូដ្យូម​ និង​ប្រូតេអ៊ីន។ អ្នក​ជំងឺ​​ត្រូវ​តែ​រក្សា​របប​អាហារ​ត្រឹម​ត្រូវ​ដែល​អាច​ការពារ​ពី​ការ​ហើម។ ដើម្បី​គ្រប់​គ្រង​ការ​ឡើង​ហើម​ អ្នក​ជំងឺ​ក៏​ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំជាតិ​ទឹក​ប្រចាំ​​ថ្ងៃផង​ដែរ​។

កូលេស្តេរ៉ូល​ទាប​ និង​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ អាច​ជួយ​អ្នក​ជំងឺ​ក្នុង​ការ​គ្រប់​គ្រង​កូលេស្តេរ៉ូល​មិនឲ្យ​ឡើងខ្ពស់​ និង​ឡើង​ខ្លាញ់ទ្រីគ្លីសេរីដ។ ម្យ៉ាង​ទៀត ថ្វី​ត្បិត​តែ​ជំងឺ​ទឹកនោមប្រៃ​នាំ​អ្នក​ជំងឺ​​បាត់បង់​ប្រូតេអ៊ីន​ក៏​ដោយ ​តែ​អ្នកជំងឺ​ក៏​ពុំ​គួរ​ញ៉ាំអាហារ​មាន​​ប្រូតេអ៊ីន​ច្រើន​ពេក​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food that nephrotic should have: https://healthlibrary.askapollo.com/what-kind-of-diet-should-you-follow-if-you-have-nephrotic-syndrome/

Nutrition and Nephrotic Syndrome https://www.stanfordchildrens.org/en/topic/default?id=nutrition-and-nephrotic-syndrome-90-P03099

Nephrotic Syndrome Diet https://kidneyhi.org/dietitian-blog/nephrotic-syndrome-diet

 

កំណែ​ប្រែបច្ចុប្បន្ន

20/08/2021

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារប្រៃ ផ្អែម ខ្លាញ់ គំរាមកំហែងដល់សុខភាពបេះដូង

អ្នកជំងឺទឹកនោមផ្អែម គួរកាត់បន្ថយអាហារមានជាតិប្រៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម