ក្រួសប្លោកនោម ជាគ្រីស្តាល់តូចៗដែលកកើតឡើងនៅក្នុងទឹកនោម ហើយវាមានសភាពរឹង និងជាប់នៅក្នុងប្លោកនោម។ ជាទូទៅ ក្រួសប្លោកនោមមានទម្រង់ និងទំហំផ្សេងៗ និងច្រើនតែកើតឡើងលើបុរស។
រោគសញ្ញានៃក្រួសប្លោកនោម
- ឈឺពោះ ឬតឹងពោះ
- ទឹកនោមល្អក់ ឬមានពណ៌ស្រអាប់
- នោមឈាម
- នោមញឹកញាប់ ឬនោមឈឺ
- ពិបាកនោម ហៀរទឹកនោម
- ឈឺប្រដាប់ភេទ
- សញ្ញានៃការបង្ករោគលើផ្លូវទឹកនោម ដែលរួមមានគ្រុនក្ដៅ នោមឈឺ និងនោមញឹកញាប់។
ក្រួសប្លោកនោមបណ្ដាលមកពីអ្វី?
ក្រួសប្លោកនោមកកើតឡើងដោយសារជាតិរ៉ែនៅក្នុងទឹកនោម។ បញ្ហាទូទៅដែលនាំឲ្យកើតក្រួសប្លោកនោម រួមមាន៖
- ក្រពេញប្រូស្តាតរីកធំ
- ស្ទះនៅបាតប្លោកនោម
- ការបង្ករោគលើផ្លូវទឹកនោម
- ការខូចសរសៃប្រសាទ
- ថ្នក់នៅប្លោកនោម
- ការវះកាត់ប្លោកនោម
- ជំងឺCystocele
- ទប់នោម
ក្រួសតម្រងនោមមិនដូចក្រួសក្នុងប្លោកនោមទេ ដោយសារមានការវិវត្តន៍ខុសៗគ្នា។ យ៉ាងណាមិញ ក្រួសតូចៗនៅក្នុងតម្រងនោមអាចផ្លាស់ទីតាមបង្ហួរនោមទៅក្នុងប្លោកនោម ហើយអាចក្លាយជាក្រួសក្នុងប្លោកនោមជំនួសវិញ។
គន្លឹះបង្ការក្រួសប្លោកនោម
ដើម្បីបញ្ចៀស ក៏ដូចជាបង្ការក្រួសប្លោកនោម គ្នាយើងគប្បីអនុវត្តតាមវិធីសាស្ត្រខាងក្រោមនេះ៖
- ព្យាបាលការបង្ករោគលើផ្លូវទឹកនោមឲ្យបានទាន់ពេលវេលា
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ជៀសវាងញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើន ប្រៃ និងផ្អែមពេក
- ជៀសវាងការជក់បារី និងប្រើប្រាស់គ្រឿងញៀន។
[embed-health-tool-bmi]