backup og meta

អ្វីទៅជាការលាងឈាម? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 14, 2023

    អ្វីទៅជាការលាងឈាម? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាងឈាម?

    ពាក្យ លាងឈាម យើង​ប្រហែល​ជា​បាន​ឮ​ញឹក​ញាប់ តែ​ប្រហែល​ជា​មិន​បាន​ដឹង​ថា អ្វី​ទៅ​ជា​ការ​លាង​ឈាម​នោះ​ទេ? ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាង​ឈាម? ថ្ងៃនេះ​យើង​មក​ដឹង​ទាំងអស់​គ្នា អំពី​ដំណើរ​នៃ​ការ​លាង​ឈាម និង​មូល​ហេតុ​ចាំបាច់​ដែល​យើង​ត្រូវ​លាង​ឈាម?

    តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កា​ល់ម៉ែត ការ​លាង​ឈាម ជា​ការ​ព្យាបាល​បណ្តោះ​អាសន្ន​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រងនោម​ស្រួច​ស្រាល់ និង​ការ​ព្យាបាល​ជា​និរន្តរ៍ សម្រាប់​អ្នក​ជំងឺ​ដែល​ខ្សោយ​តម្រង​នោមរ៉ាំរ៉ៃ ក្នុង​ដំណាក់​កាល​ចុងក្រោយ។

    ការ​លាង​ឈាម មាន​ច្រើ​នវិធី​ដូចជា៖

    – លាង​ប្រព័ន្ធឈាម ​(Hemodialysis)៖ ឈាម​ច្រោះ​តាម​ប្រព័ន្ធច្រោះ​ និង​ម៉ាស៊ីន​ច្រោះឈាម។

    – លាង​ក្នុង​ស្រោមពោះ ​(Peritoneal dialysis)៖ ឈាមត្រូវគេ​​ច្រោះ​នៅ​ក្នុង​រាងកាយ បន្ទាប់​ពី​បញ្ចូល​ទឹកសម្អាត​ពិសេស​ក្នុងពោះ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ហេតុអីគ្រាន់តែខ្សោយតម្រងនោម ចាំបាច់លាងឈាម?

    មនុស្ស​យើង​មាន​តម្រងនោម ចំនួន២ ខាងឆ្វេង១ និងខាងស្តាំ១។ តម្រងនោម​ទាំង២​មាន​មុខងារ​ច្រោះ​ទឹក និង​កាក​សំណល់​ពុល​មួយ​ចំនួន​ចេញ​ពី​ក្នុងឈាម ដូច​ជា​ជាតិ​អ៊ុយរ៉េ និង​សម្រប​សម្រួលសារជាតិអ៊ីយ៉ុង​មួយ​ចំនួន។ នៅ​ពេល​ដែល​​តម្រង​នោម​ឈប់​ដំណើរការ ទឹក និង​សារជាតិ​ពុល​ទាំង​នោះ​នឹង​កើន​ឡើង ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដូច​ជា​ហើម​សួត ជាដើម។ លាង​ឈាម គឺ​ជា​បច្ចេកទេស​សម្អាត កាក​សំណល់​ពុល​ចេញ​ពី​ក្នុង​ឈាម​អ្នក​ជំងឺ​នៅ​ពេល​ដែល​តម្រងនោម​ឈប់​ដំណើរ​ការ​ស្ទើរ​ទាំងស្រុង។

    យើង​​អាច​កត់​សម្គាល់​រោគ​សញ្ញា​​ខូច​តម្រងនោម​ (កើន​ជាតិពុលក្នុងឈាម)​ ដូចជា ចង់ក្អួត ក្អួត ហើម និងអស់កម្លាំង។ គ្រូពេទ្យ​នឹង​ប្រើ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) ដើម្បី​វាស់​ពី​​មុខងារ​តម្រងនោម ហើយ​អត្រា​កម្រិត​ច្រោះ​ឈាម (eGFR) គឺអាច​គណនា ​លទ្ធផល​ក្រេអាទីនីន (Creatinine) នៅ​ក្នុង​ឈាម តាម​រយៈកត្តា ភេទ អាយុ និងកត្តា​ផ្សេងៗ។

    អត្ថបទគួរអាន៖

    លាងឈាម

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម