backup og meta

ជួប​បញ្ហាច្រាលអាស៊ីដ​ក្រពះ គួរដឹងពីអាហារគួរញ៉ាំ មិនគួរញ៉ាំ

ជួប​បញ្ហាច្រាលអាស៊ីដ​ក្រពះ គួរដឹងពីអាហារគួរញ៉ាំ មិនគួរញ៉ាំ

ការ​ច្រាល​អាស៊ីដ​ក្រពះ​ គឺ​ជា​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ទូទៅ​មួយកើត​ឡើង​នៅ​ពេល​អាស៊ីដ​របស់​ក្រពះ​ច្រាល​​ចូល​ទៅ​ក្នុង​បំពង់​អាហារ​វិញ។ បញ្ហា​ច្រាលអាស៊ីដ​ក្រពះម្ដងម្កាល​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ​ប៉ុន្តែ​អ្នកខ្លះ​អាច​កើតមាន​បញ្ហា​ញឹក​ញាប់ ដោយ​មិន​ស្រួល​ខ្លួន ហើម​ពោះ​ និង​ភើ​ស្ទើរ​តែ​គ្រប់​ពេល នៅ​ពេល​​ញ៉ាំ​អាហារ។ បើ​គ្នា​យើង​មាន​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​គួ​ស្វែង​រក​ជំនួយ​ពីគ្រូពេទ្យ។ ទន្ទឹម​នឹង​នេះ​ដែរ អ្នក​មាន​បញ្ហា​នេះ ក៏​គួរ​ប្រយ័ត្ន​ប្រយែង​ចំពោះ​អាហារ​ដែរ​។​

ចង់គណនា BMR ចុចទីនេះ!

១.អាហារ​អាច​ធ្វើ​ឱ្យ​ក្រហាយ​ទ្រូង(ច្រាល​អាស៊ីដ)

អាហារ​មួយ​ចំនួន​អាច​ធ្វើ​ឲ្យក្រហាយទ្រូង ដោយ​ធ្វើ​ឲ្យ​សាច់ដុំខ្ជឹប​បំពង់អាហារមិន​សូវធ្វើ​ការ និង​ពន្យារ​ពេល​នៃដំណើរ​ការ​រំលាយអាហារ នាំឲ្យ​អាហារ​នៅ​ក្នុង​ក្រ​ពះ​យូរ មិន​ងាយ​រំលាយ​​។​ អាហារ​ទាំង​នោះ​មាន​ដូច​ជា៖​

  • អាហារ​ចៀន
  • អាហារ​កែច្នៃ
  • ភីហ្សា
  • ដំឡូង​បារាំង​និង​អាហារ​កែច្នៃ​ផ្សេង​ទៀត
  • ម្សៅ​ម្ទេស​និង​ម្រេច
  • សាច់​ខ្លាញ់​ដូច​ជា សាច់​ក្រក​និង​សាច់​ជ្រូក​បន្ទះ
  • ឈីស
អាហារបំពង ចៀន- Hello គ្រូពេទ្យ
អាហារបំពង ចៀន

អាហារផ្សេងទៀតដែលអាចបង្កបញ្ហាដូចគ្នារួមមាន៖

  • ទឹក​ជ្រលក់​ប៉េងប៉ោះ
  • ផ្លែ​ក្រូច
  • សូកូឡា
  • ម្ទេស​ប្លោក
  • ភេសជ្ជៈ​កំប៉ុង

២.អាហារ​​ជួយ​ការពារ​ការ​ច្រាលជាតិ​អាស៊ីដ

ខាង​ក្រោម​នេះ​ជា​អាហារ​បី​ប្រភេទ​ដែល​គ្នា​យើង​គួរ​តែ​ញាំ​ដើម្បី​ជួយ​បង្ការ​បញ្ហា​ច្រាល​អាស៊ីដ​ក្រពះ​៖

– អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់

អាហារ​​មាន​ជាតិ​សរសៃ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ ដូច្នេះ​យើង​អាច​នឹង​​មិន​សូវ​ញាំ​ច្រើន​ ដែល​អាច​កាត់​បន្ថយ​ដល់​ការ​ក្រហាយ​ទ្រូង។ យើង​អាច​ទទួល​បាន​ជាតិ​សរសៃ​ពី​​អាហារ​ទាំង​នេះ៖

  • ធញ្ញជាតិ​ដូច​ជា oatmeal និង​អង្ករ​សំរូប
  • ដំឡូងជ្វា ការ៉ុត​និង​ឆៃថាវ
  • បន្លែ​បៃតង​ដូចជា ទំពាំង​បារាំង ខាត់​ណា​ខៀវ​ និង​សណ្ដែក​បៃតង

ដំឡូងជ្វា

– អាហារ​មាន​សារ​ធាតុ​អាល់កាឡាំង

អាហារ​អាល់កាឡាំង​រួម​មាន៖

  • ផ្លែ​ចេក
  • ផ្លែ​ឪឡឹក
  • ផ្កា​ខាត់​ណា
  • សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី អាល់ម៉ុន

– អាហារ​​មាន​ជាតិ​ទឹក

ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ទឹក​ច្រើន​អាច​ធ្វើ​ឱ្យ​អាស៊ីដ​ក្រពះ​ថយ​ចុះ។ អាហារ​សម្បូរ​ជាតិ​ទឹក​រួម​មាន៖

  • ត្រសក់
  • សាឡាត់
  • ឪឡឹក
  • ទឹក​ស៊ុប​​រំងាស់
  • តែ​រុក្ខជាតិ

ពេល​ណា​គួរ​ទៅ​ជួប​ជា​មួយ​ពេទ្យ

ប្រសិន​បើ​មាន​ការ​ក្រហាយ​ទ្រូង​ពីរ​ដង​ឬ​ច្រើន​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​បើ​ទោះ​ជា​យើង​​ប្ដូរ​របប​អាហារ​​ហើយក៏​នៅ​តែ​មិន​បាត់​យើង​គួរ​តែ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ពី​បញ្ហា​នេះ។ គ្រូពេទ្យ​ អាច​ធ្វើ​តេស្ត​ដើម្បី​វាស់​ជាតិ​អាស៊ីដ​ក្នុង​ក្រពះ​និង​មើល​ថា​តើ​ការ​ច្រាលអាស៊ីដ​ញឹកញាប់​អាច​ធ្វើ​ឱ្យ​ខូច​បំពង់​អាហារ​របស់​យើង​ឬ​ទេ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food that help you from heartburn: https://www.hopkinsmedicine.org/health/wellness-and-prevention/gerd-diet-foods-that-help-with-acid-reflux-heartburn
Best and worst food for acid Reflux: https://www.uhhospitals.org/Healthy-at-UH/articles/2014/04/best-and-worst-foods-for-acid-reflux
Diet change for GRED: https://aboutgerd.org/treatment/diet-lifestyle-changes/diet-changes-for-gerd/

កំណែ​ប្រែបច្ចុប្បន្ន

10/01/2023

អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការៈ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Jan 10, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម