backup og meta

ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្ងល់​អត់​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ ម៉េច​ចេះ​តែ​​ចុកពោះ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​អាហារ​ហឹរ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​ពេល​ខ្លះ​ ​វា​ក៏​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ដូចជា​​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ គេង​មិន​លក់​ រលាក​នៅ​ក្នុង​ជាលិកា​ ខ្យល់​ដង្ហើម​មិន​ល្អ និង​បញ្ហា​ក្រពះ​​ផ្សេង​ៗ​ផង​ដែរ​។ ពិត​ណាស់​ គ្នា​យើង​មួយ​ចំនួន​តែងតែ​ប្រឈម​នឹង​អាការៈ​ចុក​​ពោះ និង​មិន​ស្រួល​ខ្លួន​ ក្រោយ​ញ៉ាំ​អាហារ​ហឹរ​រួច។ តើ​អាការៈ​ទាំង​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី? គួរ​បារម្ភ​នៅ​ពេល​ណា​?

១. សារធាតុCapsaicin

ការ​រលាក​ដែល​បណ្ដាល​មកពី​ញ៉ាំ​អាហារ​ហឹរ​ភាគ​ច្រើន​ បង្ក​ឡើង​ដោយ​សារធាតុCapsaicin។ នៅ​ពេល​ដែល​សារធាតុ​នេះ​ប៉ះពាល់​ជាមួយ​នឹង​ភ្នាស​រម្អិល​នៃ​ក្រពះ ឬ​ស្រទាប់​ក្រពះ វា​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​ ឬ​អារម្មណ៍​រលាក​។ ប៉ុន្តែ នៅ​ពេល​ដែល​យើង​ញ៉ាំ​ម្ទេស​យូរ​​ៗ​ទៅ​ វា​បែរ​ជា​ជួយ​​កាត់បន្ថយ​បញ្ហា​​​​​​​​​​​មិន​ស្រួល​ក្នុង​ក្រពះ និង​ក្រហាយ​ទ្រូង​ទៅ​វិញ​។ យោង​តាម​ការ​ស្រាវជ្រាវ​បឋម​បាន​បង្ហាញ​ថា​ សារធាតុ​capsaicin ​អាច​ការពារ​ប្រឆាំង​នឹង​​ដំបៅ​ក្រពះ ដោយ​រារាំង​ការ​បញ្ចេញ​អាស៊ីដ បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ភ្នាស​រម្អិល  ដែល​អាច​ការពារ​ស្រទាប់​ក្រពះ​​​បាន​។

២. ជំងឺ​រលាក​ក្រពះ និង​ដំបៅ​ក្រពះ​

គ្នា​យើង​មួយ​ចំនួន​​តែង​យល់​ថា​ ការ​ញ៉ាំ​អាហារ​ហឹរ​​ជា​មូលហេតុ​នៃ​ជំងឺ​រលាក​ក្រពះ​ និង​ដំបៅ​ក្រពះ ប៉ុន្តែ​​​តាម​ពិត​ទៅ​ អាហារ​ហឹរ​មិន​បង្ក​បញ្ហា​សុខភាព​ទាំង​នោះ​ឡើយ​ ប៉ុន្តែ​វា​​អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ចាប់​ ហើម​ពោះ ចង្អោរ ឬ​អារម្មណ៍​រលាក​កាន់​តែ​ធ្ងន់ធ្ងរ​។

មូលហេតុ​ទូទៅ​នៃ​ជំងឺ​រលាក​ក្រពះ កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ការ​ប្រើ​​ថ្នាំ ហើយ​ដំបៅ​ក្រពះ​ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​Helicobacter pylori។

ចុកពោះ៤

៣. ​ការ​ច្រាល​អាស៊ីដ​

ជាមួយ​គ្នា​នេះ​ដែរ​ អាហារ​ហឹរ​ក៏​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​ ឬ​ធ្វើ​ឲ្យ​រោគសញ្ញា​នៃ​ការ​ច្រាល​អាស៊ីដ​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​វា​កើត​ឡើង​នៅ​ពេល​ដែល​​អាស៊ីដ​ក្រពះ ហូរត្រលប់​ចូល​ទៅ​បំពង់​អាហារ​ ដែល​បណ្ដាល​ឲ្យ​ចុក​ពោះ​ផ្នែក​ខាង​លើ និង​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ការ​ញ៉ាំ​អាហារ​យប់​ជ្រៅ ក៏​​ជា​មូលហេតុ​​ទូទៅ​ ដែល​​នាំ​ឲ្យ​មាន​បញ្ហា​ចាល់​អាស៊ីដ​​ផង​ដែរ​។ យ៉ាង​ណា​មិញ គ្នា​យើង​នៅ​តែ​អាច​ញ៉ាំ​អាហារ​ហឹរ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ប្រសិនបើ​យើង​​ព្យាបាល​បញ្ហា​ចាល់​អាស៊ីដ​ក្រពះ​បាន​ត្រឹមត្រូវ​។

ពេល​ណា​គួរ​បារម្ភ​?

ប្រសិនបើ​​យើង​​ប្រឈម​នឹង​អាការៈ​ឈឺចាប់​ ឬ​មិន​ស្រួល​ក្នុង​ខ្លួន បន្ទាប់​ពី​ញ៉ាំ​អាហារ​ហឹរ ចូរ​​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ប្រភេទ​នេះ​បណ្ដោះ​អាសន្ន​សិន និង​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​កំណត់​មូលហេតុ​បង្ក​ និង​ផែនការ​គ្រប់គ្រង​របប​អាហារ​ឲ្យ​បាន​​ត្រឹមត្រូវ​​។ ក្នុង​ករណី​ដែល​ការ​ឈឺ​ចាប់​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ណា​មួយ ប៉ុន្តែ​វា​កើត​ឡើង​ដោយ​សារ​តែ​យើង​ញ៉ាំ​អាហារ​ហឹរ​ច្រើន​ពេក​​នោះ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ទាំង​នេះ​​ ព្រម​ទាំង​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ ប្រសិនបើ​អាការៈ​​​ចុកពោះ ឬ​មិន​ស្រួល​ខ្លួន​នៅ​តែ​បន្ត​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Stomach Pain After Eating Spicy Food

https://www.livestrong.com/article/286244-stomach-pain-after-eating-spicy-food/

A hot topic: Are spicy foods healthy or dangerous?

https://www.uchicagomedicine.org/forefront/health-and-wellness-articles/spicy-foods-healthy-or-dangerous

Spice in your diet – Benefits and risks involved in consumption of spicy food

https://www.timesnownews.com/health/article/spice-in-your-diet-benefits-and-risks-involved-in-consumption-of-spicy-food/711389

កំណែ​ប្រែបច្ចុប្បន្ន

26/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉េចបានកើតស្ត្រេស អាចបង្កឲ្យ​មានបញ្ហាក្រពះពោះវៀន?

ប៉េងប៉ោះ បន្លែរួមចំណែកបង្ការ​ជំងឺ​មហារីក​ក្រពះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម