សុខភាពថ្លើមល្អ រាងកាយយើងទាំងមូលក៏មានសុខភាពល្អទៅតាមហ្នឹងដែរ ព្រោះថាថ្លើមបានបំពេញមុខងារជាច្រើនសម្រាប់សុខភាពរាងកាយទាំងមូល។ ថ្លើមជាសរីរាង្គធំទីពីររបស់រាងកាយ បន្ទាប់ពីស្បែក។ ថ្លើមមានទីតាំងនៅលើថង់ប្រមាត់ ក្បែរលំពែង និងពោះវៀន។
១. បើថ្លើមខូច ឬគ្មានថ្លើមនឹងមានអ្វីកើតឡើងលើរាងកាយ?
ថ្លើមគឺជាសរីរាង្គសំខាន់បំផុតមួយសម្រាប់ការរស់រានមានជីវិតរបស់យើង។ នៅពេលយើងខូចថ្លើម ឬគ្មានថ្លើម រាងកាយយើងអាចនឹង៖
- យន្តការធ្វើឲ្យមានកំណកឈាមក្នុងរាងកាយនឹងត្រូវប៉ះពាល់។ ពេលឈាមមិនកក យើងនឹងមិនអាចគ្រប់គ្រងការហូរឈាមពេលមានរបួសបានទេ។
- បាត់បង់តម្រងចម្រោះជាតិពុល ធ្វើឲ្យសារធាតុគីមី និងសារធាតុរាងក្នុងប្រព័ន្ធរំលាយអាហារច្រាលចូលទៅក្នុងចរន្តឈាម។
- រាងកាយនឹងខ្វះខាតប្រព័ន្ធភាពស៊ាំប្រឆាំងនឹងរោគឆ្លងផ្សេងៗដូចជាបាក់តេរី និងផ្សិត។
- អាការៈហើមខួរក្បាលអាចកើតមាន
- រស់មិនបានយូរ
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
២. មុខងារសំខាន់ៗរបស់ថ្លើម
ចម្រោះជាតិពុល និងបញ្ចេញអ័រម៉ូន៖ ថ្លើមអាចហៅបានថាជាសរីរាង្គផង ជាក្រពេញផង ដោយហេតុថាថ្លើមបានដើរតួជាក្រពេញសម្រាប់បញ្ចេញអ័រម៉ូន និងបានដើរតួជាសរីរាង្គចម្រោះជាតិពុលពីរាងកាយ។
បន្សុទ្ធឈាម និងរំលាយអាហារ៖ ថ្លើមអាចធ្វើការបានមិនតិចជាង៥០០មុខងារនៅក្នុងរាងកាយនោះទេ។ ថ្លើមជួយចម្រោះ និងបន្សុទ្ធឈាម បំបែកកោសិកាឈាមចាស់ៗ ផលិតប្រូតេអ៊ីនសម្រាប់កំណកឈាម និងការងារសំខាន់ៗជាច្រើនទៀត។ ថ្លើមក៏មានតួនាទីសំខាន់ក្នុងការរំលាយអាហារផងដែរ ដោយបានបញ្ចេញសារធាតុចាំបាច់សម្រាប់បំបែកខ្លាញ់។ ក្រៅពីនេះថ្លើមក៏ ផ្ទុកជាតិគ្លុយកូស ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងជាឃ្លាំងស្តុក ជាតិដែក វីតាមីន A វីតាមីនE និងK។
បំបែកជាតិពុល៖ ជាតិអាល់កុល និងថ្នាំមួយចំនួនដែលយើងបានផឹក ឬប្រើប្រាស់ នឹងត្រូវចម្រោះ និងបញ្ចេញពីរាងកាយដោយថ្លើម។
ផលិតឈាម៖ កោសិកាឈាមក្រហមផលិតឡើងដោយថ្លើម ហើយឈាមទាំងនេះនឹងរត់ទៅកាន់រាងកាយទាំងមូល។ បើគ្មានថ្លើម យើងនឹងគ្មានឈាមនៅក្នុងរាងកាយ បើគ្មានឈាម ក៏គ្មានជីវិត។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
៣. តិចនិកការពារថ្លើមឲ្យមានសុខភាពល្អ
បែបបទរស់នៅល្អ៖ បែបបទរស់នៅល្អសំដៅដល់ការហូបចុកបានត្រឹមត្រូវ អាហារមានសុខភាពល្អ និងការហាត់ប្រាណបានជាប់ជាប្រចាំ។ ញ៉ាំអាហារល្អៗចំពោះសុខភាពមានដូចជាបន្លែ ផ្លែឈើ ញ៉ាំទឹកបានគ្រប់គ្រាប់ និងកាត់បន្ថយការញ៉ាំជាតិស្ករ គឺសុទ្ធតែមានប្រយោជន៍ដល់សុខភាពថ្លើម។
កុំជក់បារី ឬឈប់ជក់បារី៖ ការជក់បារីបានធ្វើឲ្យប៉ះពាល់ដល់សួត និងសុខភាពទូទៅផ្សេងទៀត។ ផ្សែងបារី និងបរិស្ថានមានជាតិពុក អាចធ្វើឲ្យខូចថ្លើមដែរ។
ចៀសវាង ឬកាត់បន្ថយផឹកគ្រឿងស្រវឹង៖ ជាតិអាល់កុលត្រូវគេដឹងថាធ្វើឲ្យថ្លើមមានសម្លាក។ ចៀសវាង ឬកាត់បន្ថយការផឹកគ្រឿងស្រវឹងអាចជួយឲ្យថ្លើមមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺក្រិនថ្លើម។
[embed-health-tool-bmr]