ថ្លើមជាផ្នែកមួយដ៏សំខាន់នៃរាងកាយរបស់យើង។ មុខងារចម្បងរបស់ថ្លើម គឺច្រោះឈាមចេញពីបំពង់រំលាយអាហារមុនពេលបញ្ជូនទៅកាន់សរីរាង្គទាំងអស់។ ជាមួយគ្នានេះដែរ ថ្លើមក៏បន្សាបជាតិគីមី និងធ្វើមេតាប៉ូលីសថ្នាំ ហើយវាក៏មានតួនាទីបញ្ចេញទឹកប្រមាត់ទៅក្នុងពោះវៀនផងដែរ។ ប៉ុន្តែ ប្រសិនបើសរីរាង្គមួយនេះដំណើរការមិនប្រក្រតី តើមានរឿងអ្វីកើតឡើង?
១. បញ្ហាខូចថ្លើម
បញ្ហាសុខភាពមួយនេះ កើតឡើងនៅពេលដែលថ្លើមដំណើរការមិនប្រក្រតី និងមិនអាចផលិតទឹកប្រមាត់ ក៏ដូចជាមិនអាចបញ្ចេញសារធាតុគ្រោះថ្នាក់ចេញពីរាងកាយបាន។ រោគសញ្ញានៃបញ្ហាខូចថ្លើម មានដូចជាចង្អោរ មិនឃ្លានអាហារ និងមានឈាមក្នុងលាមក។
២. ជំងឺរលាកថ្លើម
ទន្ទឹមនឹងនេះដែរ គ្នាយើងអាចនឹងងាយកើតជំងឺរលាកថ្លើម នៅពេលដែលថ្លើមដំណើរការមិនប្រក្រតី ឬខូចថ្លើម។ ជំងឺរលាកថ្លើមមានច្រើនប្រភេទ ដូចជាជំងឺរលាកថ្លើមប្រភេទA,B,C,D,E។រ លាកថ្លើមប្រភេទA,E ឆ្លងតាមរយៈការញ៉ាំអាហារ រលាកថ្លើមប្រភេទB ឆ្លងតាមការរួមភេទដោយមិនបានការពារ ខណៈដែលរលាកថ្លើមប្រភេទCឆ្លងតាមឈាម និងរលាកថ្លើមប្រភេទD ឆ្លងតាមរយៈឈាម ឬសារធាតុរាវនៃអ្នកផ្ទុកមេរោគចូលទៅកាន់រាងកាយរបស់យើង។
៣. សម្លាកនៃថ្លើម
វាជាដំណាក់កាលចុងក្រោយដែលថ្លើមឡើងរឹង ដែលបណ្ដាលមកពីជំងឺថ្លើម និងលក្ខខណ្ឌសុខភាពដូចជាជំងឺរលាកថ្លើម និងការញៀនស្រារ៉ាំរ៉ៃ។ ជាទូទៅ សម្លាកនៃថ្លើមច្រើនកើតឡើងនៅពេលដែលថ្លើមដំណើរការមិនប្រក្រតីដោយសារតែជំងឺថ្លើម ធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងជំងឺរលាកថ្លើមដោយវីរុស ក៏ដូចជាការផឹកគ្រឿងស្រវឹង។
៤. មហារីកថ្លើម
ការឆ្លងមេរោគរ៉ាំរ៉ៃដែលបង្កឡើងដោយជំងឺរលាកថ្លើមប្រភេទB ឬC ឬជំងឺខ្លាញ់រុំថ្លើមដោយមិនផឹកគ្រឿងស្រវឹង និងការផឹកគ្រឿងស្រវឹងច្រើនជ្រុល អាចរំខានដល់មុខងារថ្លើម ដែលបណ្ដាលឲ្យកើតជំងឺមហារីក។
តិចនិកថែទាំថ្លើមឲ្យមានសុខភាពល្អ
- រក្សាទម្ងន់ឲ្យសមល្មម
- ញ៉ាំអាហារដែលមានតុល្យភាព
- ហាត់ប្រាណជាទៀងទាត់
- កាត់បន្ថយការផឹកគ្រឿងស្រវឹង
- ជៀសវាងប្រើប្រាស់សម្ភារៈរួមគ្នាដូចជា ច្រាស់ដុសធ្មេញ ឬកន្ត្រៃកាត់ក្រចក។
- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម។
[embed-health-tool-bmr]