ការផឹកគ្រឿងស្រវឹងអាចបង្កឲ្យមានផលប៉ះពាល់ជាច្រើនដល់រាងកាយរបស់យើង។ ពិតណាស់ ផលប៉ះពាល់ទាំងនេះអាចមានលក្ខណៈខុសៗគ្នា ដែលមានដូចជាការពិបាកក្នុងការទប់លំនឹង រហូតដល់ខ្សោយក្រពះពោះវៀន ។
ជាតិអាកុលងាយស្រួលស្រូបចូលទៅក្នុងជាលិកាជាច្រើននៅក្នុងរាងកាយ។ អាការៈរាករូសក្រោយផឹកគ្រឿងស្រវឹងអាចជាលទ្ធផលអវិជ្ជមានមួយនៃការផឹកគ្រឿងស្រវឹង ហើយវាក៏ជាប់ពាក់ព័ន្ធនឹងផលប៉ះពាល់ជាច្រើនទៀតផងដែរ។
មូលហេតុអ្វីបានជារាក ក្រោយផឹកគ្រឿងស្រវឹង?
ប្រសិនបើយើងបានញ៉ាំអាហារទ្រាប់ពោះនៅពេលផឹកគ្រឿងស្រវឹង អត្រានៃការស្រូបយកគ្រឿងស្រវឹងមានភាពយឺតយ៉ាវ។ ដូច្នេះហើយ ទើបគ្នាយើងដែលមិនញាំអាហារទ្រាប់ពោះ មានអារម្មណ៍ថាប៉ះពាល់គ្រឿងស្រវឹងលឿននៅពេលពោះទទេ។ ជាក់ស្ដែង ជាតិអាកុលរំខានដល់សមត្ថភាពរបស់ពោះវៀនធំក្នុងការស្រូបយកទឹក ដែលជាលទ្ធផល វាធ្វើឲ្យលាមកក្លាយទៅជាសំបោររាវ។
អេតាណុល ជាប្រភេទជាតិអាកុលទូទៅដែលយើងផឹក ដែលអាចធ្វើឲ្យរលាកបំពង់ក្រពះពោះវៀន។ ការក្រហាយ និងការរលាក កើតឡើងបណ្ដាលមកពីសមត្ថភាពនៃជាតិអាកុលក្នុងការផលិតអាស៊ីដក្រពះច្រើន។ ស្រាបៀ និងស្រាក្រហមច្រើនតែមានផលប៉ះពាល់នេះ ដែលបណ្ដាលឲ្យយើងរាករូស។
អ្នកងាយរាករូស នៅពេលផឹកគ្រឿងស្រវឹង
- ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ
- ជំងឺ Crohn’s (ជំងឺរលាកពោះវៀនធំមួយប្រភេទ)
- ជំងឺក្រពះពោះវៀនផ្សេងទៀត
- អាលែកហ្ស៊ីនឹងអាហារមួយចំនួន
- ទម្លាប់ផឹកស្រាជាប្រចាំ ឬផឹកស្រាច្រើនជ្រុល អាចបង្កើនលទ្ធភាពនៃជំងឺរាករូស
- ញ៉ាំអាហារច្រើនពេក នៅពេលផឹកស្រា អាចបណ្ដាលឲ្យរាកបាន ពីព្រោះរាងកាយរបស់យើងមិនអាចធ្វើការរំលាយអាហារបានត្រឹមត្រូវ
ការព្យាបាលអាការៈរាករូស ក្រោយផឹកគ្រឿងស្រវឹង
- ប្រសិនបើយើងប្រឈមនឹងអាការៈរាករូសនេះ គប្បីញ៉ាំអាហារដែលងាយរំលាយដូចជា បាយ ចេក និងនំប៉័ងអាំង
- ប្រើប្រាស់ថ្នាំបំបាត់រាករូស
- ញ៉ាំទឹកឲ្យបានច្រើន
- ជៀសវាងញ៉ាំអាហារដែលធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ដូចជាកាហ្វេអ៊ីន អាហារដែលផលិតពីទឹកដោះគោ ឬអាហារដែលមានជាតិសរសៃខ្ពស់ ជាតិខ្លាញ់ច្រើន និងហឹរខ្លាំង។
បញ្ចៀសអាការៈរាករូសទាក់ទងនឹងគ្រឿងស្រវឹង
- ផឹកគ្រឿងស្រវឹងនៅក្នុងបរិមាណសមល្មម
- ញ៉ាំអាហារតុល្យភាព មុនផឹកគ្រឿងស្រវឹងដើម្បីពន្យឺតការស្រូបយកជាតិអាកុលទៅក្នុងរាងកាយ
- ផឹកទឹកផ្លាស់គ្នា ខណៈពេលផឹកគ្រឿងស្រវឹង ដើម្បីរក្សាតុល្យភាពនៃជាតិទឹកក្នុងរាងកាយ និងកាត់បន្ថយហានិភ័យនៃការរាករូស។
[embed-health-tool-bmr]