ជាទូទៅ គ្នាយើងច្រើនតែញ៉ាំអាហារដោយអង្គុយនៅលើកៅអី ជាជាងការអង្គុយផ្ទាល់ដី។ ប៉ុន្តែ កាលពីបុរាណកាល មនុស្សយើងអង្គុយផ្ទាល់នឹងដី និងញ៉ាំអាហារប្រកបដោយផាសុកភាព។ យ៉ាងណាមិញ រវាងការអង្គុយញ៉ាំអាហារនៅលើកៅអី និងអង្គុយផ្ទាល់ដី តើឥរិយាបថមួយណាដែលផ្ដល់ប្រយោជន៍ដល់យើង? ខាងក្រោមនេះ គឺជាហេតុផលចម្បង ដែលយើងគប្បីអង្គុយញ៉ាំអាហារផ្ទាល់ដី ជាជាងអង្គុយនៅលើកៅអី។
១. ការរំលាយអាហារកាន់តែប្រសើរជាងមុន
ការអង្គុយពែនភ្នែនផ្ទាល់ដី អាចជួយធ្វើឲ្យដំណើរការរំលាយអាហាររបស់យើងកាន់តែប្រសើរឡើងពីព្រោះសកម្មភាពញ៉ាំអាហារបែបនេះ អាចធ្វើឲ្យសាច់ដុំពោះមានចលនា ដែលបង្កើនការបញ្ចេញអាស៊ីដក្រពះ និងអាចឲ្យការរំលាយអាហារមានភាពរហ័សជាងមុន។
២. ស្រកទម្ងន់
ការងើបចុះឡើងបង្កើនចលនារាងកាយ។ លើសពីនេះ វាក៏ជួយឲ្យយើងមានអារម្មណ៍ឆាប់ឆ្អែត។ ជាជាងការអង្គុយនៅលើកៅអី យើងគួរក្រាលកន្ទេល និងអង្គុយពែនភ្នែន ព្រមទាំងរក្សាខ្នងឲ្យត្រង់ល្អ។ ចូរអនុវត្តតាមវិធីសាស្ត្រនេះឲ្យបានទៀងទាត់ ប្រសិនបើគ្នាយើងចង់សម្រកខ្លាញ់។ ពិតណាស់ឥរិយាបថនេះមានប្រសិទ្ធភាពក្នុងការបន្ធូរអារម្មណ៍ ក៏ដូចជាជួយកាត់បន្ថយភាពអស់កម្លាំង និងភាពទន់ខ្សោយខាងរាងកាយ។
៣. បង្កើនចរន្តឈាម
ជាមួយគ្នានេះដែរ ការអង្គុយពែនភ្នែនជួយបង្កើនចរន្តឈាមនៅក្នុងរាងកាយ ព្រមទាំងធ្វើឲ្យសរសៃប្រសាទស្ងប់ល្អ និងបញ្ចេញភាពតានតឹង។ វាក៏ធ្វើឲ្យបេះដូងរបស់យើងមានសុខភាពល្អ នៅពេលដែលយើងអង្គុយ ដោយបន្ថយសម្ពាធនៅលើរាងកាយ និងបេះដូង។
៤. ពង្រឹងឥរិយាបថ
ដូចទៅនឹងការហាត់យូហ្គាដែរ ការអង្គុយពែនភ្នែនអាចជួយរក្សាឥរិយាបថល្អ ក៏ដូចជាកាត់បន្ថយការឈឺចាប់សាច់ដុំ និងសន្លាក់។ វាធ្វើឲ្យយើងមានភាពស្វាហាប់ ជួយឲ្យខ្នងត្រង់ ព្រមទាំងផ្ដល់កម្លាំងដល់ជើងរបស់យើងថែមទៀតផង។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា អ្នកដែលអនុវត្តឥរិយាបថបែបនេះ អាចជួយឲ្យមានអាយុវែង ពីព្រោះវាប្រៀបដូចជាសិល្បៈក្នុងការក្រោកឈរឡើង ដោយមិនចាំបាច់មានជំនួយណាមួយ។
៥. សម្រាកទាំងផ្លូវកាយ និងផ្លូវចិត្ត
[embed-health-tool-bmr]