ថ្វីត្បិតតែអាហារហឹរមានគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់យើងក៏ពិតមែន ប៉ុន្តែពេលខ្លះ វាក៏អាចបង្កជាបញ្ហាផ្សេងៗដូចជាពិបាកក្នុងការរំលាយអាហារ គេងមិនលក់ រលាកនៅក្នុងជាលិកា ខ្យល់ដង្ហើមមិនល្អ និងបញ្ហាក្រពះផ្សេងៗផងដែរ។ ពិតណាស់ គ្នាយើងមួយចំនួនតែងតែប្រឈមនឹងអាការៈចុកពោះ និងមិនស្រួលខ្លួន ក្រោយញ៉ាំអាហារហឹររួច។ តើអាការៈទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី? គួរបារម្ភនៅពេលណា?
១. សារធាតុCapsaicin
ការរលាកដែលបណ្ដាលមកពីញ៉ាំអាហារហឹរភាគច្រើន បង្កឡើងដោយសារធាតុCapsaicin។ នៅពេលដែលសារធាតុនេះប៉ះពាល់ជាមួយនឹងភ្នាសរម្អិលនៃក្រពះ ឬស្រទាប់ក្រពះ វាអាចបង្កជាការឈឺចាប់ ឬអារម្មណ៍រលាក។ ប៉ុន្តែ នៅពេលដែលយើងញ៉ាំម្ទេសយូរៗទៅ វាបែរជាជួយកាត់បន្ថយបញ្ហាមិនស្រួលក្នុងក្រពះ និងក្រហាយទ្រូងទៅវិញ។ យោងតាមការស្រាវជ្រាវបឋមបានបង្ហាញថា សារធាតុcapsaicin អាចការពារប្រឆាំងនឹងដំបៅក្រពះ ដោយរារាំងការបញ្ចេញអាស៊ីដ បង្កើនលំហូរឈាមទៅកាន់ភ្នាសរម្អិល ដែលអាចការពារស្រទាប់ក្រពះបាន។
២. ជំងឺរលាកក្រពះ និងដំបៅក្រពះ
គ្នាយើងមួយចំនួនតែងយល់ថា ការញ៉ាំអាហារហឹរជាមូលហេតុនៃជំងឺរលាកក្រពះ និងដំបៅក្រពះ ប៉ុន្តែតាមពិតទៅ អាហារហឹរមិនបង្កបញ្ហាសុខភាពទាំងនោះឡើយ ប៉ុន្តែវាអាចធ្វើឲ្យការឈឺចាប់ ហើមពោះ ចង្អោរ ឬអារម្មណ៍រលាកកាន់តែធ្ងន់ធ្ងរ។
មូលហេតុទូទៅនៃជំងឺរលាកក្រពះ កើតឡើងដោយសារតែការឆ្លងមេរោគ ការញ៉ាំគ្រឿងស្រវឹង និងការប្រើថ្នាំ ហើយដំបៅក្រពះភាគច្រើនពាក់ព័ន្ធនឹងការឆ្លងមេរោគHelicobacter pylori។
៣. ការច្រាលអាស៊ីដ
ជាមួយគ្នានេះដែរ អាហារហឹរក៏អាចបង្កឲ្យមានរោគសញ្ញា ឬធ្វើឲ្យរោគសញ្ញានៃការច្រាលអាស៊ីដកាន់តែធ្ងន់ធ្ងរ ហើយវាកើតឡើងនៅពេលដែលអាស៊ីដក្រពះ ហូរត្រលប់ចូលទៅបំពង់អាហារ ដែលបណ្ដាលឲ្យចុកពោះផ្នែកខាងលើ និងក្រហាយទ្រូង។ អាហារដែលមានជាតិខ្លាញ់ច្រើន ការញ៉ាំអាហារយប់ជ្រៅ ក៏ជាមូលហេតុទូទៅ ដែលនាំឲ្យមានបញ្ហាចាល់អាស៊ីដផងដែរ។ យ៉ាងណាមិញ គ្នាយើងនៅតែអាចញ៉ាំអាហារហឹរនៅក្នុងបរិមាណសមល្មម ប្រសិនបើយើងព្យាបាលបញ្ហាចាល់អាស៊ីដក្រពះបានត្រឹមត្រូវ។
ពេលណាគួរបារម្ភ?
[embed-health-tool-bmr]